មិនយូរប៉ុន្មានរាងកាយស្លេកស្លាំងដូចមាន់ស្ងោរត្រូវបានរៀបចំមកដាក់លើយន្តហោះផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ដែរជាម្ចាស់យន្តហោះនេះរួចជាស្រេចនៅចាំតែគេមកនោះទេនឹងបានចេញដំណើរព្រោះថាប្រទេសនោះគ្មាននរណាសូវចាប់អារម្មណ៍ខ្លាំងនោះទេ។
«រួចរាល់អស់ហើយមែនទេ?»រាងសង្ហាដែរជាអ្នកបញ្ជារឲចាប់កូនស្រីត្រកូលចននោះក៏មកដល់សួរភ្លាមព្រោះកុំឲមានការថ្លោះធ្លោយឲសោះ
«បាទ រួចរាល់ហើយគ្មាននរណាចាប់បានទេចាហ្វាយ»អ្នកដែរមាននាមជាកូនចៅក៏រៀបរាប់ប្រាប់ទើបគេឡើងទៅលើយន្តហោះមុននឹងសម្រាកកាយត្រៀមកម្លាំងពេលទៅដល់ប្រទេសមួយដែរនៅឆ្ងាយដែរជាទឹកដីសុវណ្ណភូមិ។
«ហឹសសស ហេតុអ្វីក៏យើងបាត់អារម្មណ៍សងសឹកអស់អញ្ចឹងពេលដែរឃើញមុខនាងលើកនេះ ចន ហ្សែនឌែល?»គេសួរនាងដោយនិយាយតែម្នាក់ឯងនាងស្អាតណាស់កាន់តែមើលជិតកាន់តែចង់ថ្នាក់ថ្នមនឹងឆ្លក់វង្វេងតែទោះបីខ្លួននាងពោរពេញទៅដោយដំបៅតិចតួចក៏ដោយ។
______
ងាកមកមើលនៅភូមិគ្រិះត្រកូលចនឯនេះវិញពេលនេះមានកាតវឹកវរប្រកាសតាមរកកូនស្រីតែមួយរបស់គ្រួសារចនដែរជាហេតុធ្វើឲមនុស្សគ្រប់គ្នាត្រូវបានបារម្មណ៍ជាខ្លាំងព្រោះថាមិនមែនតែកូនស្រីលោកចនទេដែរត្រូវបាត់នោះ មីន ស៊ូហ្កាដែលជាអតីតស្វាមីរបស់នាងក៏បាត់ខ្លួនដូចគ្នាធ្វើឲមនុស្សគ្រប់គ្នាប្រាកដចិត្តជាខ្លាំងថាគ្មាននេណាក្រៅពីគេទេដែរចាប់នាងទៅនោះ។
«អ្នកស្រីមីន»លោកចនហៅម៉ាក់ស៊ូហ្កាដោយគំហឹងនៅនឹងខ្លួនមិនទាន់រំលុបពេលដែរឃើញគាត់ហាកដូចជាទ្រឹងមួយកន្លែងមិនមានប្រតិកម្មអ្វីសោះ។
«លោក...លោកចន»គាត់តបទៅវិញដោយភាសាដដិតស្ដាប់មិនសូវបានព្រោះភ័យដែរគាត់ក៏មិនដឹងថាកូនគាត់បាត់ទៅដូចគ្នាចឹងដែរទេនេះមិនទាន់បានទៅជួបមុខផងរត់បាត់ទៀតហើយឬកូនមួយនេះ?
«អ្នកស្រីមានអីលាក់ជាមួយខ្ញុំទេ?»លោកចនសួរដោយទឹកមុខមាំមិនបានលេងសើចទេកូនស្រីត្រូវបាត់ទាំងមូលទាំងដឹងថានាងក៏បានមានជីវិតមកវិញតែអកុសលក៏មិនបានមើលមុខកូនផងត្រូវបាត់ខ្លួនទៀត។
«គឺ...គឺ...រីង រីង»
សំម្លេងទូរស័ព្ទរបស់លោកស្រីមីនត្រូវបានកាត់ផ្ដាច់ចង្វាក់សន្ទនាគ្នាដោយទឹកមុខភ័យខ្លាចពេលឃើញថាលោកចនឃើញដល់ថ្នាក់នេះទើបសម្រេចចិត្តលើកទូរស័ព្ទសិន។
«បងមានការអីមែនទេទើបតេមក?»អ្នកជាប្រពន្ធក៏សួរទៅព្រោះឃើញថាស្វាមីតេមកដូចមើលទៅដូចជាទាន់ហន់សម្បើមណាស់។(គឺស៊ូហ្កាគេបាត់ខ្លួនហើយបងក៏បានឃើញក្រដាស់មួយសន្លឹកទុកនៅលើតុធ្វើការគេផងដែរ ប្រាប់លោកចនទៅកុំទាន់អាលធ្វើអីព្រោះក្រដាស់មួយនេះអាចធ្វើឲលោកចនគាំងមួយកន្លែងក៏អាចថាបានដែរ)លោកមីននិយាយតាមដែរគាត់បានអានរួចអំបាញ់មិញនេះមិននឹងស្មានថាកូនប្រុសគាត់ហ៊ានធ្វើអញ្ចឹងទេវាជាលើកទី១ឬយ៉ាងមិចនេះគាត់មិនចង់ជឿទេឬក៏ជាការបោកបញ្ឆោតភ្នែកអ្នកគ្រប់គ្នា?
«បងនិយាយស្អីអូនមិនយល់ទេបើនេះមកផ្ទះលោកចនមកឲលឿនឡើង»អ្នកជាប្រពន្ធក៏រហ័សហៅស្វាមីខ្លួនឲប្រញាប់មកព្រោះមើលទៅសភាពការមិនស្រួលទេរឿងមួយមិនទាន់ដោះស្រាយចប់ផងក៏ត្រូវមានរឿងមួយទៀតពិតជាយ៉ាប់មែនហើយ។
(បាទ បានបងនឹងចេញទៅឥឡូវនេះ)តបរួចលោកកម្លោះចាស់ក៏ប្រញាប់ដើរទៅរកឡានដែរមានសូហ្វ័រឡានចាំរួចជាស្រេចព្រោះពេលនេះជារភងស្លាប់រស់ហើយមិនដឹងថាកូនរបស់គាត់នេះមានគំនិតចង់ធ្វើស្អីទៀតទេគាត់ទាល់តម្រិះនឹងប្រដៅគេហើយ។
____
កន្លងអស់ទៅជាច្រើនម៉ោងគួរសមដែរហើយរាងកាយតូចស្ដើងក៏កម្រើកដឹងខ្លួនរួចក៏ភ្ញាក់ពេលឃើញថាខ្លួននៅលើយន្តហោះបែបនេះដៃជើងចាប់ផ្ដើមត្រជាក់ដោយភាពភ័យខ្លាចថានាងនឹងត្រូវជួបគេទៀតហើយមែនទេ?នាងមិនចង់ជួបទឹបើគេនៅតែកាចនឹងអាក្រក់តែបើគេល្អនឹងផ្អែមល្ហែមជាមួយនាងនាងហ៊ាននឹងប្រឈមមុខមិនខ្លាចទេព្រោះនាងស្រឡាញ់គេតាំងពីជួបតំបូងមកម្លេះហើយពេលនេះក្ដីស្រឡាញ់ដែលនាងមានឲគេក៏មិនរលត់ដែរ។
«ដឹងខ្លួនហើយមែនទេ?»សម្លេងបុរសដែរគ្រលរបន្លឺឡើងពីក្រោយនាងទើបត្រូវឲនាងងាកទៅមើលការភិតភ័យជាខ្លាំងក្នុងខ្លួនស្មារតីនាងនៅខ្សោយណាស់អាចនឹងខ្លាចគេភ្លាមៗបើគេកាន់តែចូលមកជិតនាង។
«មីន យ៉ុនហ្គី?»នាងបន្លឺឡើងដោយសម្លេងត្រដិតជាប់គ្នាបែកញើសប៉ុនៗគ្រាប់ពោតដែលធ្វើឲអ្នកឈរមើលអស់សំណើចនេះគេអាក្រក់ដល់ថ្នាក់នឹងឬ?បានជានាងខ្លាចដល់ថ្នាក់នេះ?
_____
Chrxstaシ
(គួរដឹងហើយខ្លួនឯងមិចនោះបុិយ៉ុន)
Vote ឲអេតមីនម្នាក់មួយផងអលណប់ៗ🥲

YOU ARE READING
????????????????????????
Action?????????????????????????????????????????? ?????????????????????????????????? ???????????????????????????????????? ????????????????????????????????????????????????? ?????????????????????????????????.... ??? ????????&???...
??????
Start from the beginning