«អូនព្រមអភ័យទោសឲបងហើយមែនទេ?»គេប្រញាប់សួរទៅនាងជាប្រញាប់ដោយមិនស្ទាក់ស្ទើរពាក្យពេញបងអូនត្រូវបានគេនិយាយឡើងដែរពាក្យនេះគេខាននិយាយយូរមកហើយដែរមកពីគេជាអ្នកខាប់ផ្ដើមរឿងទាំងអស់ឲកើតមានឡើងអារម្មណ៍គេពេលនេះក៏ស្ដាយក្រោយណាស់មិនគួរណាយកកំហឹងនឹងគំនុំមកបាំងមុខសោះប៊ិះនឹងធ្វើឲមនុស្សស្រីម្នាក់ដែរមានងារជាប្រពន្ធត្រូវស្លាប់ក្រោមកំដាប់ដៃគេ។
«ទេ!»ចម្លើយខ្លីកំបុតកំបុយធ្វើឲអ្នកដែររងចាំចម្លើយអំបាញ់មិញត្រឹមធ្វើមុខស្រពោននឹងអន់ចិត្តជាខ្លាំងស្មានថានាងនឹងលើកលែងទោសឲហើយអារម្មណ៍គេពេលនេះពិបាកពណ៌នាណាស់វាហេងហោងរកថាមិនត្រូវគ្រាន់តែឮពាក្យទេមួយម៉ាត់សោះហេតុអី?
«ហេតុអី ហេតុអីប្រហែលជាកំហុសបងច្រើនពេកហើយទើបអូនមិនអភ័យទោសឲបងនោះ»ស៊ូហ្កានិយាយដោយអោនមុខចុះទឹកមុខស្រពាប់ស្រពោនពេលដឹងថានាងនិយាយបែបនេះហើយថែមទាំងគេងបែរខ្នងដាក់គេទៀតបេះដូងនេះវាធ្លុះធ្លាយអស់ឥឡូវហើយ។
«លោកគួរតែចេញពីខ្ញុំទៅបានហើយ ខ្ញុំត្រូវការសម្រាកព្រោះខ្លាចនឹងលែងមានកំលាំងតតាំងពេលលោកវៃខ្ញុំម្ដងទៀត»នាងជ្រើសការនិយាយបញ្ជួសឲគេដឹងម្ដងថានាងមិនមែនរូបចម្លាក់សិលាដោយវៃស្រួលមកអង្គុយសូមទោសវិញស្រួលទេ នាងក៏មានចិត្តមានបេះដូងចេះឈឺនឹងគេដែរ។
«ប្រាប់ហើយថាបងមិនវៃទេជឿបងទៅឌែលបងប្រាប់ហើយថាបងនឹងកែប្រែកំហុសខុសឆ្គងដែរបងធ្លាប់សាងពីមុនមកមុននឹងបងត្រូវប្រគល់អូនឲគ្រួសារអូនវិញបងសុំពេលត្រឹម3ខែប៉ុណ្ណោះសម្រាប់រឿងនេះវាអាចនឹងលឿនពេកហើយចឹងហើយទោសអូននៅស្អប់បង ក៏បងមិនថាអីដែរសុំត្រឹមអូនផ្ដល់ឱកាសឲប្រុសម្នាក់នេះបំពេញឈ្មោះជាប្ដីនឹងឪពុកឲអូនផងបានទេ?»គេរៀបរាប់វែងអន្លាយដែរគិតពេលអនាគតថាគេមិនបាននៅជាមួយនាងយូរឡើយរយៈពេល 3ខែវាលឿនណាស់សម្រាប់គេនោះមិនដឹងជាបាននៅមើលមុខកូនឬក៏អត់ទេតែសូមឲដឹងថាប្រុសម្នាក់នេះមិនដែរស្អប់នាងដូចដែរនិយាយឡើយមានតែស្រឡាញ់ថែម។
«លោកចេញទៅបានហើយ»នាងជ្រើសរើសយកឲគេចាកចេញប្រសើរជាងដែរមកឲគេមកចាប់កំហុសនាងដែរនាងបារម្ភពីគេនោះក្នុងចិត្តនេះនាងចង់សួរថាហេតុអីបានជាមកនៅជាមួយនាងត្រឹមរយៈពេល3ខែ ហេតុអីបើជ្រុសជាចូលមកហើយព្រមនៅជាមួយគ្នាមួួយជីវិត តើកូននឹងបានស្គាល់មុខប៉ាគេទេ?ប្រហែលជាអត់ទេតើនាងត្រូវត្រៀមចិត្តសម្រាប់ឈឺម្ដងទៀតមែនទេ?ហេតុអីទៅ...
«ចឹងអូនគេងទៅមិនប៉ុន្មានម៉ោងទៀតទេយើងចុះហើយ»គេនិយាយរួចក៏ប្រុងនឹងងើបគូទដើរចេញទៅហើយតើក៏ត្រូវនាងចាប់ដៃហើយសួរដោយទឹកមុខមានចម្ងល់ជាខ្លាំងគិតនាំនាងទៅនឹងតិចទៅសមុទ្រប៉ាសុីហ្វិកបោះនាងឲត្រីសុីអីទៅ។
«លោកនាំខ្ញុំទៅណា ប្រទេសណាទីណា?ប្រាប់បានទេបើលោកស្រឡាញ់ខ្ញុំ?»នាងងើបសួរដោយមានភាពក្លាហានជាងមុនទ្វេរដង ហើយសំណួរនេះក៏ត្រូវអ្នកកំលោះស្ទើរនឹងសើចឲបែកយន្តហោះទៅហើយបើមិនខ្លាចនាងខឹងទេនោះសួរធ្វើមើលគេយកនាងទៅលក់អញ្ចឹងនេះ។
«ប្រទេសកម្ពុជា ទឹកដីសុវណ្ណភូមិអូនស្គាល់ទេ?»
______
សុំត្រឹមរយៈពេល3ខឺប៉ុណ្ណោះសម្រាប់មើលថែអូននឹងកូន:)[អត់មានណាគេទាយត្រូវអីមួយទៅចេញដល់
ខាងអុឺរ៉ុបអីណានោះវិញ🤣]
Vote ឲអេតមីនម្នាក់មួយផងអលណប់ៗ🥲

YOU ARE READING
????????????????????????
Action?????????????????????????????????????????? ?????????????????????????????????? ???????????????????????????????????? ????????????????????????????????????????????????? ?????????????????????????????????.... ??? ????????&???...
??????
Start from the beginning