"Lan!ទីបំផុតឯងដឹងខ្លួនហើយ!"xiao zhanពោលឡើងទាំងសប្បាយចិត្តរួចគ្រាlanឲ្យអង្គុយផ្អែកនឹងក្បាលគេឲ្យបានស្រួលបួល
"Sasaki....នៅឯណា?"Lan
"អរ....គេទៅសុំទោសដល់haoxuanនិងjiyangជំនួសឯងហើយ!កុំបារម្ភអី!ពួកគេជាមនុស្សមិនចេះកុំគួនឡើយ!"xiao zhan
"ខ្ញុំមិនបានខុសទេ..ហេតុអីឲ្យគេសុំទោសជំនួសខ្ញុំ?"Lan
"ទទួលស្គាល់ទៅlan!"xiao zhan
"Emmm....នាំខ្ញុំទៅរកគេបានទេ?"Lan
"ប្រាកដណាស់!"xiao zhanងក់ក្បាលតិចៗក៏ស្រាប់តែឮសម្លេងបើកទ្វារលាន់គ្រាំងទ្រហឹងពេញផ្ទៃបន្ទប់
អ្នកទាំង2បង្អាលសកម្មភាពប្រើកែវភ្នែកផ្ចង់សម្លឹងមើលទៅរាងក្រាស់ទាំងចម្ងល់
"ប...បងប្រុស!ពួកគេព្រមសម្រួលគ្នាហើយ!"sasakiឱនមុខចុះដោយមានស្រោមមុខបិតបាំងផ្ទៃមុខរបស់នាយ
"ឯងកើតអី?"lanឈានជើងចុះពីលើគ្រែយ៉ាងលំបាកលំបិនបម្រុងនឹងរត់ទៅរកនាយតែបែរជាត្រូវនាយស្រែកឃាត់
"បងអាចទៅញ៉ាំអាហារពេលព្រឹកជាមួយពួកគេបាន!ខ្ញុំរវល់ហើយ!"ស្រដីរួចsasakiបោះជំហ៊ានជើងរត់គេចចេញពីទីនោះយ៉ាងលឿនសឹងមិនអាចឲ្យអ្នកជាបងឃាត់ទាន់
"តោះ!គេប្រហែលជាប្រញាប់ហើយ!"xiao zhanក៏នាំlanចាកចេញពីបន្ទប់ដើម្បីទៅខាងក្រៅ
_____________
ក្នុងតុអាហារពេលនេះមានមនុស្ស5នាក់និងកូនបីសាចតូចៗអង្គុយនៅទីនោះស្រស់ស្រូបអាហារពេលព្រឹកយ៉ាងស្ងៀបស្ងាត់
"ហាឈីស!!!!!!"កូនបីសាចពស់ក្រដាសមួយរំពេចបង្កជាសម្លេងរំខានដល់អ្នកទាំង5
"ឯងមិនស្រួលខ្លួនមែនទេ?"lanទម្លាក់អាហារចុះរួចស្ទាប់ថ្ងាស់របស់កូនបីសាចពស់ទាំងក្ដីបារម្ភ
"អូនអត់អីទេ..."សម្លេងដ៏តូចច្រឡឹងបន្លឺឡើងទៅកាន់lanរួចសើចតិចៗបញ្ជាក់ថាមិនអី
"អ្ហឹកហ្ហេម....គឺlan...យើងសុំទោស!យើងឆេវឆាវមួយពេលទើបជ្រុលពាក្យសម្ដីនិងទង្វើមិនគប្បីចំពោះឯង!"jiyangក្រហេមរួចពោលឡើងទាំងមុខក្រហម បើមិនដោយសារsasakiអង្វរនិងជួយសម្រួលទេគេមិននិយាយពាក្យនេះជាដាច់ខាត

?????42:????????????
Start from the beginning