Sasakiមិនបញ្ឈប់ការផ្លុំស្លឹកឈើជំនួសខ្លុយឡើយអំឡុងពេលដឹងថាមានមនុស្សមក នាយនៅតែផ្លុំបន្តដេញតាមការច្រៀងរបស់lan
មិនយូរប៉ុន្មានវាក៏បានបញ្ឈប់ រាងតូចទម្លាក់ខ្លួនអង្គុយក្បែរនាយដោយមានលាក់របស់នៅខាងក្រោយខ្នង
"បងគួរតែសម្រាក...."សម្លេងគ្រលរធំមាំក្រាស់របស់sasakiនិយាយទៅកាន់lan
"បងមានរបស់ឲ្យឯង"រាងតូចបង្ហាញខ្លុយដែលខ្លួនបានធ្វើវាឡើងដោយស្នាដៃរបស់ខ្លួនទៅកាន់នាយ
ទោះជាវាមិនសូវស្អាត តែគេខំធ្វើវាយ៉ាងយកចិត្តទុកដាក់ខ្លាំងណាស់
"អរគុណ..."ពាក្យ2ម៉ាត់របស់sasakiធ្វើឲ្យlanមានអារម្មណ៍លួចអន់ចិត្តបន្តិចតែមិនហ៊ានស្រដីឡើយ រាល់ដងពេលដែលគេឲ្យអ្វីមួយទៅកាន់នាយ នាយនិងឱបគេយ៉ាងណែនរួចបង្ហាញពីអាការៈត្រេកអរមកកាន់ទេ តែពេលនេះមិនដូចមុនឡើយ
Sasakiទទួលយកខ្លុយពីlanដោយមិនស្រដីអ្វីបន្តឡើយ
"ចេញទៅ?????"នាយស្រាប់តែក្រវាសរាងតូចចេញយ៉ាងលឿនពេលដែលឃើញគេបំណងចង់ដោះរបាំងមុខរបស់នាយចេញ
"បងគ្រាន់តែ..."lanញ័របបូរមាត់ក្រោយពេលឃើញsasakiស្រែកគំហគមកកាន់ខ្លួនទាំងដែលវាជាលើកទី1
"ស..សុំទោស!ខ្ញុំគ្មានបំណងទេ!"នាយបន្ថយសម្លេងពោលឡើងដោយក្ដីដឹងខុស
"មិនអីទេ!ឯងលាក់អីក្នុងនោះ?"(សម្ដៅលើរបាំងមុខ)
"....."
"ឲ្យបងមើលមក!"មិនចាំយូរគេក៏ដោះរបាំងមុខរបស់sasakiចេញតែក៏ភ្ញាក់ផ្អើលនៅពេលដែលឃើញស្នាមជាំនៅជាប់គែមមាត់និងស្នាមរយះនៅលើថ្ពាល់របស់នាយ
"ខ្ញុំមិនស្អាតដូចមុនទេ!បងកុំមើលអី!"sasaki
"អ្នកណាថា??ឯងសង្ហារជាងគេក្នុងចំណោមមនុស្សប្រុសដែលបងធ្លាប់ជួប!"Lan
"....."
"Sasakiរបស់បងធំហើយ!ចេះខ្មាស់អៀននិងចេះធ្វើខ្លួនហ្មត់ចត់ហើយ!"ដៃស្រឡូនដូចមនុស្សស្រីលើកទៅអង្អែលមុខរបស់នាយដែលមានស្នាមកាំបិតនោះថ្នមៗ(ពេលសម្រួលគ្នានឹងក៏ទាស់សម្ដីគ្នាបន្តិចទើបឈានដល់ការវាយគ្នា តែក៏ស្រុះស្រួលគ្នាវិញ)

?????42:????????????
Start from the beginning