"ក្ដីស្រឡាញ់?ឯងក៏ដឹងថាបងអ្ហឹម..."ពាក្យទាំងប៉ុន្មានត្រូវបានលេបទៅវិញស្របពេលដែលរាងសង្ហារទម្លាក់បបូរមាត់លើមាត់របស់គេម្ដងទៀត
"ហេតុអីខ្ញុំត្រូវខ្វល់ពីរឿងទាំងនោះ?ភាពបរិសុទ្ធអីទៅ?វាគ្មានតម្លៃទេ!ខ្ញុំមិនត្រូវការឡើយ"sasakiថើបអស់មួយសន្ទុះអាចល្មមធ្វើឲ្យlanស្ងាត់បានទើបដកមាត់ចេញរួចយកចង្ការត្រដុះលើស្មាខាងឆ្វេងរបស់lanថើរៗ
"ឯងមិនទាន់យល់ពីវាច្បាស់គឺឯងនិយាយបែបនេះហើយ!តែតទៅមុខឯងនឹងអស់អារម្មណ៍ក៏ព្រោះតែបងលែងស្អាតលែងអាចផ្គាប់ចិត្តរបស់ឯងបានដូចកាលពីមុន!"Lan
"ហូយ...អ្នកណាអស់អារម្មណ៍នឹងlanទៅ?បើបងល្អខ្លាំងបែបនេះ?ខ្ញុំគ្មានថ្ងៃមើលអ្នកផ្សេងចូលភ្នែកឡើយ!"sasaki
"....."Lan
"បើបងត្រូវការអ្នកស្អំបេះដូង!បងអាចមករកខ្ញុំបាន"sasaki
ព្រូស*
Lanស្រាប់តែទន់ជង្គង់ដួលទៅលើដី sasakiឃើញបែបនេះក៏បីគេឡើងមក
"ឃើញទេ!និយាយភ្លាមទន់ជង្គង់ភ្លាម!គួរឲ្យស្រឡាញ់យ៉ាងនឹងអ្នកណាដាច់ចិត្តយកអ្នកថ្មីទៅ?ជាពិសេសសម្លេងបងពិរោះណាស់!ខ្ញុំចង់ស្ដាប់បងច្រៀងរាល់ថ្ងៃ"sasaki
Lanមិននិយាយបន្តក៏ឱនមុខអៀនជ្រុបមុខនឹងទ្រូងរបស់នាយ ក្មេងម្នាក់នេះចេះនិយាយពាក្យអស់នេះពីណាមក?
"តោះ!"sasakiយកខ្លុយសៀតចូលចង្កេះរួចបីlanចូលទៅក្នុង
"ឯងពិតជាស្រឡាញ់បងមែនឬ?វាអាចជាអារម្មណ៍ស្រឡាញ់ប្អូនចំពោះបងប៉ុណ្ណោះ!"Lan
"ទេ!ខ្ញុំនឹងតាមបងរហូតដល់បងព្រម!ហើយនាំបងចាកចេញដើម្បីរៀបការបង្កើតកូនតូចៗជាមួយគ្នា!"sasaki
"ក្មេងឆ្កួត!បងសុំគិតសិន!"Lan
"បាទ!"sasakiឆ្លើយតបនឹងរាងស្ដើងស្របពេលងាកភ្នែកទៅជ្រុងម្ខាងញ៉ាក់ភ្នែកដាក់haoxuanបញ្ជាក់ថាជោគជ័យ
Haoxuanងក់ក្បាលតិចៗទាំងសប្បាយចិត្ត ម្ដងឈ្លោះគ្នា ម្ដងវៃគ្នា ម្ដងជួយគ្នា នាយជិតឆ្កួតហើយ!!!
វៃគ្នារួចក៏ជួយsasakiរៀបល្បិចចែចង់lanរហូតដល់សម្រេចបាន50%នៅឡើយបន្តិចទៀតពួកគេនឹងជោគជ័យហើយ

?????42:????????????
Start from the beginning