抖阴社区

                                    

« បងមានអីបកស្រាយទេ? »Taehung អោបដៃសម្លក់សម្លឹងមិនឈប់ទាល់តែសហើយក៏បន្លឺសម្ដីហាស្ដីឡើងទៅស្វាមី បើគេមិនមែនឈឺទេណាស់រាងក្រាស់ច្បាស់ជាស្លាប់មួយកន្លែងមិនខានទេ នេះចាប់ទុកថាJungkookសំណាងល្អទៅចុះ

« អូនចង់និយាយពីអីបងមិនយល់ »  Jungkook ចងចិញ្ចើមមួយរំពេចហើយក៏មិនយល់នៅអ្វីដែលនាយតូចនិយាយ នាយទៅធ្វើស្អីខុសទៅទើបមកធ្វើដូចចង់សីសាច់បែបនេះ នៅមានឥមាយបកស្រាយទៀត

« បងធ្វើដឹងឬធ្វើពើរជាមិនដឹង »

« បងមិនដឹងអីពិតមែន » នាយ ក្រកែកឡើងហើយក៏អាសអាងនៅចម្លើយរបស់ខ្លួន តែនាយតូចនៅតែមិនអស់ចិត្តហើយក៏ហៅរាងក្រាស់ឲមកអង្គុយជិតខ្លួន

  Jungkookមិនមាត់ក៏ងើបទៅអង្គុយក្បែររាងតូច ហើយក៏ងើយមុខចង់សួរថាមានរឿងអ្វីទើបTaehyungរករឿងគេបែបនេះ យ៉ាងណាក៏និយាយប្រាប់ដឹងដែល

« ព្រឹកមិញអូនឃើញបងនិងអ្នកគ្រូពេទ្យនោះអោបគ្នា »Taehyung និយាយឡើងទាំងងាកមុខចេញព្រោះតែមិនចង់មើលមុខរាងក្រាស់ គេពិតជាខឹងណាស់តែទៅទៅធ្វីស្អីបានបើខ្លួដើរមិនរួចបែបនេះ

« រឿងនេះទេឬ? » នាយ បញ្ជាក់ឡើងហើយក៏ចង់សើចបន្តិចអីបន្តិច មិននឹកស្មានថាTaehyungចឹងគេមួយថ្ងៃព្រោះតែរឿងនេះសោះ ធ្វើឲនាយតឹងទ្រូងមួយថ្ងៃឥតអំពើ តែរាងក្រាស់ក៏សើចឡើងធ្វើឲរាងតូចឆ្ងល់ជាខ្លាំងថាមានរឿងអីត្រូវសើចនោះ

« ម៉េចក៏សើច »

« សើចអូននោះអីតាមពិតពេលនោះអ្នកគ្រូពេទ្យេជំពប់ជើងដូលទើបបងជួយទ្រទេ»Jungkook រហ័សបកស្រាយឡើងកុំឲនាយតូចអន់ចិត្ត។ គ្រាន់តែលឺបែបនេះTaehungហាក់ភ្ងាក់ផ្អើលហើយក៏បិទមាត់គ្របភួយធ្វើជាដេក

« អូនងុយហើយ ?

« អូនដេកហើយអ្ហេស » នាយកេះអ្នកនៅក្នុងភួយ តាមពិតរាងក្រាស់ចង់ញោះច្រើនជាង ព្រោះឃើញប្រតិកម្មTarlehyungបែបនេះនាយចង់ញោះប្រពន្ធខ្លះក៏សប្បាយដែល

«ដេកហើយ»ដម្លេងស្រែកពីក្នុងភួយបន្លឺធ្វើឲនាយសង្ហាញញឹមឡើងហើយក៏ចាប់ទាញភួយឡើង

«ក្រែងគេងហេសម៉េចក៏សម្ងំចុចទូរស័ព្ទ»Jungkook ទាញទូរស័ព្ទពីនាយតូចហើយក៏សួរឡើង មើលចុះប្រពន្ធអ្នកណាគួរឲស្រលាញ់យ៉ាងនេះទោះខឹងក៏ស្អាតដែល ចង់តែចាប់ក្រញិចទេ

« អូនចង់លេង យ៉ាងម៉េច»រាងតូច កញ្ញាឆក់ទូរស័ព្ទពីរាងក្រាស់យកមកលេងហ្គេមបន្ត

៚តុក៚

« សួស្តីមិត្តសម្លាញ់ »JiHun ដើរចូលមកព្រមជាបាច់ផ្កាមួយបាច់ដែលមានក្នុងដៃ

«ឯងមកធ្វើអី»នាយនិយាយសម្លេងរាបស្មើរ នេះមិចក៏វាមកដល់ទីបាន

« យើងលឺថាប្រពន្ធឯងឈឺក៏មកសួរសុខទុកមែនទេ»JiHun ងាកមកនិយាយជាមួយនិងរាងតូចដែលធ្វើភ្នែកស្លើរមិនយល់ថាប្រុសម្នាក់នេះម៉េចក៏ស្គាល់ឈ្មោះគេមិនតែប៉ុណ្ណោះនៅហៅខ្លួនស្និតបែបនេះទៀត

« បាទ »Taehuynងក់ក្បាលតិចៗទោះមិនស្គាល់គ្នាតែគេគួរសមដាក់យើងទៅហើយមិនអាចខ្វះសុជីវធម៌នោះទេ តែថាមុខបុរសម្មាក់នេះដូចជាធ្លាប់ស្គាល់នៅកន្លែងណាមិនដឹងចាំមិនបានទាល់តែសោះ

« ទីនេះមិនទទួលឯងទេទៅវិញទៅ »Jungkook សង្កត់សម្លេងនិយាយឡើងទាំងភ្នែកក្រហមកុំស្មានតែនាយមិនដឹងថាវាមកក្នុងបំណងអីនោះ គ្មានសង្ឃឹមនោះទេនាយមិនព្រមឲអ្នលណាមកដណ្ដើមTaehungចេញពីគេនោះទេ

« Jungkookបងយ៉ាងម៉េចនិងគេមកសួរសុខទុកអូនតើម៉េចក៏បងខឹងយ៉ាងនេះ»Taehyung ស្ទុះទៅក្រសោបចាប់ដៃរាងក្រាស់ នេះគ្រាន់តែមិត្តចាស់មកសោះហេតុអីក៏ខឹងយ៉ាងនេះ

« អូននៅឲស្ងៀមទៅ »Jungkook ក្រវាសដៃនាយតូចយ៉ាងមួយទំហឹង។ចំណែកឯjihunឃើញស្ថានការណ៍មិនស្រួលក៏យកបាច់ផ្កាទុកទៅលើតុ ណាមួយនាយក៏មិនទាន់ចង់មានរឿងពេលនេះដូចគ្នាហើយក៏បើកទ្វារសម្ដៅចេញទៅវិញជាមួយនិងចំណិតរបស់ខ្លួន

   បន្ទាន់ពីទាស់សម្ដីគ្នាតិចតួចjungkookក៏ងាកមកមើលរាងតូច។ អម្បិញមិញនាយខឹងខ្លាំងពេកធ្វើជ្រុលលើTaehungហើយ Jungkookស្ទុះទៅអោបកាយតូចដែលញ័រទទ្រើងព្រោះតែភ័យដែលខ្លួនបានកំហុកដាក់ព្រោះតាំងពីរៀបការមកនាយមិនដែលស្រែកដាក់រាងតូចបែបនេះនោះទេ

« បងសុំទោស »

« បងកើតអីមែនទេ »Taehyung ចាប់ងើយមុខJungkookឡើងថាមានរឿងអីហេតុអីក៏បែបនេះ។មើលទឹកមុខរាងក្រាស់ពេលនេះដូចជាសោកសៅខ្លាំងណាស់

TO BECONTINUE

#ហ្វាង💘🔥

ជួយlike pageឲadminផងណាplease




?????????????????????????? ( Complete ?)Where stories live. Discover now