"អ្ហាយ!!!!!លែងអូន!!!"ភ្លាមៗរាងកាយស្ដើងក៏បានត្រូវនាយចាប់លើកបីមួយរំពេចរួចដើរសម្ដៅទៅកាន់គ្រែដ៏ធំរបស់ខ្លួន
_________________
ពាក់កណ្ដាលយប់*
គ្រប់គ្នាដែលនៅក្នុងវិមានគឺសុទ្ធតែលង់លក់នៅក្នុងដំណេកដែលកំពុងតែមានសុបិន្តរៀងៗខ្លួនរបស់ពួកគេ
រាងក្រាស់ស្ថិតក្នុងសភាពអាក្រាតល្វែងលើស្រាប់តែភ្ញាក់ដឹងខ្លួនឡើង នាយក្រោកចេញពីលើគ្រែដោយឈឺផ្នែកត្រង់ចំណុចក្បាលជាខ្លាំង
"ហ្ហឹម..."សម្លេងក្រហឹមដើមករបស់នាយបន្លឺឡើងតិចៗ
ខណៈពេលនោះបែរជាមានអ្វីហោះកាត់បង្អួចមួយរំពេចមិនអាចឲ្យម្ចាស់វិមានដឹងឡើយថាស្រមោលខ្មៅនោះជាអ្វី
នាយរហ័សរត់ទៅបង្អួចបើកមើលក៏ឃើញថាមានសត្វដ៏ធំកំពុងត្រដាងស្លាបហោះទៅលើកំពូលនៃវិមានរបស់ខ្លួន
នាយរហ័សយកអាវមកបិតបាំងរាងកាយរួចចាកចេញពីទីនោះដើម្បីទៅតាមសត្វដ៏ចម្លែកមួយនោះ
តឹបៗ*
សម្រឹបជើងកាយមាំក្រាស់បន្តរត់ត្រុកៗរហូតទៅដល់កំពូលនៃវិមានក៏ស្រាប់តែប្រទះនូវសត្វចម្លែកមួយនោះកំពុងហែកមនុស្សម្នាក់សុីយ៉ាងឃោឃៅហាក់ដូចជាអត់ឃ្លានខ្លាំងណាស់
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
នាយសឹងនឹងជឿនឹងភ្នែកឡើយថាលើលោកនេះអាចនឹងមានរបស់ដ៏កខ្វក់និងចម្លែកមួយនេះកំពុងតែនៅចំពោះមុខខ្លួន"អូរ....មនុស្សលោក!!"សម្លេងគ្រលរធំរបស់សត្វចម្លែកបន្លឺឡើងដោយបញ្ឈប់សកម្មភាពរួចងាកសម្លឹងទៅរកនាយ
"ច..ចេញពីទីនេះ!"
"មិនប្រកាន់ឡើយបើសិនជាលោកមកឲ្យខ្ញុំសុីម្នាក់ទៀត!"ryukក្រោកឈរត្រដាងស្លាបរួចហោះទៅរកនាយ

?????44:???????
Start from the beginning