抖阴社区

                                    

រាងតូចរបស់ រ៉ូសស៊ីតា ក្រោកពីដំណេកនាងព្រឹកថ្ងៃថ្មីដោយមានអារម្មណ៍ស្រស់ស្រាយជាងការពីយប់មិញ ជើងតូចដើរចុះពីគ្រែសម្ដៅទៅបន្ទប់ដូចរាល់ព្រឹកក្រោយពីរួចរាល់នាងក៏ចេញមកវិញព្រមជាមួយសម្លៀកបំពាក់រត់ហាត់ប្រាណ ត្រូវហើយនេះជាការងារពេលព្រឹករបស់នាងគឺជាការរត់ហាត់ប្រាណនេះឯងក៏ដោយសារនាងតែធ្វើការតែពេលយប់ ទើបនាងមានពេលវេលាផ្ទាល់ខ្លួនសម្រាប់ធ្វើអ្វីអោយរាងកាយមានសុខភាពល្អ។
រ៉ូសរត់ទៅតាមផ្លូវដែលខ្លួនតែងតែរត់ជារាងរាល់ព្រឹក រាងតូចរត់ទៅមុនជារឿយៗព្រមជាមួយមាត់បង្ហើបច្រៀងតិចតាមសាច់ភ្លេងដែលស្ដាប់ជាប់ត្រចៀក នាងក្រមុំរត់បណ្ដើរញញឹមតិចតែម្នាក់ឯងបណ្ដើរព្រមទាំងមើលទេសភាពដែលស្រស់ស្អាតនាព្រឹកព្រលឹម តែអ្នកណាទៅដឹងថាព្រោះតែរវល់ភ្លឹកមើលទេសភាពរបស់នាង ធ្វើអោយរាងតូចមិនប្រយ័ត្នរត់ទៅបុករាងកាយរឹងមាំរបស់អ្នកណាម្នាក់ដែលរត់បញ្រ្ចាសទិសជាមួយនាងមួយទំហឹង។
រាងតូចរបស់ រ៉ូសស៊ីតា រៀបនឹងដួលទៅលើដីទៅហើយតែក៏សំណាងល្អដែលត្រូវដៃរឹងមាំចាប់ទ្រទាន់ព្រមទាំងទាញកន្រ្ទាក់នាងមកវិញទើបធ្វើអោយនាងដួលទៅលើគេវិញ បបូរមាត់តូចក៏សង្កត់ទៅលើបបូរមាត់ក្រាស់របស់អ្នកកម្លោះខ្លាំងៗដោយមិនបានត្រៀមខ្លួន ក៏ព្រោះតែនៅស្លន់មិនទាន់បាត់ទើបរ៉ូសស៊ីតានៅស្ងៀមនៅលើអ្នកកម្លោះមួយខណៈដោយមិនព្រមកម្រើកទៅណា ដៃរឹងមាំលើកមកអោបចង្កេះតូចរបស់នាងក្រមុំ ហាក់មានបំណងអោយបបូរមាត់តូចប៉ះលើបបូរមាត់គេកាន់តែខ្លាំងជាងនេះ ក្រោយពីភ្លឹកបានមួយសន្ទុះរាងតូចក៏ប្រញាប់ស្ទុះក្រោកចេញពីរាងកាយរបស់អ្នកកម្លោះហាក់ប៉ះត្រូវរបស់ក្ដៅ។
"អោយ អោយខ្ញុំសុំទោសផង"រាងតូចប្រញាប់អោនក្បាលសុំទោសគេដោយមិនហ៊ានមើលមុខរបស់គេចំៗ ដោយមិនបានដឹងទេថាកែវភ្នែកមុតស្រួចកំពុងតែសម្លឹងមើលមកនាងហាក់ចង់ស៊ីនាងអោយបាត់ពីលោកនេះទៅហើយ
"..."ហ្រេ្វង មិនបានឆ្លើយតបនឹងនាងក្រមុំក្រៅពីឈរសម្លឹងមើលនាងមិនដាក់ភ្នែកដដែល
"ហេតុអីមិនឆ្លើយរឺក៏.គទេដឹង" នាងក្រមុំគិតក្នុងចិត្តតែម្នាក់ឯងដោយមិនព្រមងើយមកមើលមុខគេដដែល
"មិនអីទេខ្ញុំមិនប្រកាន់"សម្ដីសោះកក្រោះតបមកនាងក្រមុំ តែកែវភ្នែកក៏នៅតែសម្លឹងមើលមកនាងមិនឈប់
"សម្លេងនេះហាក់ដូចធ្លាប់លឺនៅកន្លែងណាមួយ" ជាលើកទីពីរដែលនាងក្រមុំគិតក្នុងចិត្តម្ដងទៀតតែម្ដងនេះនាងក៏ព្រមងើបមុខមកមើលគេទើបដឹងថាគេជាអ្នកណា
"..."
"គឺ...គឺជាលោក"
"ស្គាល់ខ្ញុំ"សំណួរហាក់ដូចមិនស្គាល់នាងក្រមុំក៏បន្លឺឡើង ធ្វើអោយនាងក្រមុំទៅជាគាំងបន្តិចព្រោះមិនជឿថាគេចាំខ្លួនឯងមិនបាន
"អឺអត់... អត់ទេប្រហែលជាខ្ញុំច្រលំមនុស្សហើយ"ត្រូវហើយគេម៉េចនឹងចងចាំមនុស្សស្រីដូចជានាងទៅគេនៅកម្រិតណា នាងនៅកម្រិតណានាងគួរតែបានដឹងច្បាស់ណាស់ មើលទៅប្រហែលជាមានតែនាងនោះទេដែលចាប់អារម្មណ៍លើគេនោះ
"មុខខ្ញុំដូចអ្នកណារឺ"ជាសំណួរដែរសួរហាក់មិនដឹងអីរបស់គេម្ដងទៀត ក៏បន្លឺទាំងដែលបានដឹងច្បាស់ថានាងចង់និយាយពីអ្វី
"អរគឺដូចខ្លះដែរ"
"ដូចមនុស្សប្រុសយប់មិញតើមែនទេ"សំនួររបស់គេ ធ្វើអោយនាងក្រមុំបើកភ្នែកធំសម្លឹងមើលមកគេដោយការភ្ញាក់ផ្អើល
"លោកដឹង"
"ហ៊ឹសៗ ប៉ុណ្ណឹងហើយមិនច្បាស់ទៀត"
"អឺ.."រ៉ូសស៊ីតា ទៅជានិយាយលែងចេញពេលលឺប្រយោគរបស់គេ
"អ្នកនាងឈ្មោះអីដែរ"អ្នកកម្លោះធ្វើពុតជាសួរនាំក្រមុំ ទាំងដែលស្គាល់ពីនាងច្បាស់ជាថ្ងៃទៅទៀត តែគេក៏ប្រឹងសម្ដែងយ៉ាងល្អដើម្បីមិនអោយនាងក្រមុំបានសង្ស័យទាំងដែលពេលនេះគេសឹងតែចាំនាងហែកទាំងរស់ទៅហើយ
"រ៉ូសស៊ីតា រ៉ូសស៊ីតា គីម លោកអាចហៅខ្ញុំថារ៉ូសក៏បានដែរ"នាងក្រមុំណែនាំខ្លួនេងអោយ
អ្នកកម្លោះថែមទាំងអោយគេហៅឈ្មោះកាត់របស់ខ្លួនទៀតផង
"រ៉ូស ពិរោះតើតែថានាងជាកូនកាត់រឺ"
"ចាសលោកប៉ាជាជនជាតិកូរ៉េ ម៉ាក់ជាជនជាតិអ៊ីតាលីតែពួកគាត់មករស់នៅអេស្ប៉ាញតាំងពីខ្ញុំមិនទាន់កើតមកម្ល៉េះ"
"អរ"ហ្រ្វេងកូ ងក់ក្បាលតិចៗជាការយល់ន័យ
"អឺចុះលោក លោកឈ្មោះអីដែរ"
"ខ្ញុំហ្រ្វេងកូ អ្នកនាងអាចហៅខ្ញុំថាហ្វ្រេងក៏បាន"អ្នកកម្លោះមានចេតនាមិនប្រាប់ពីក្រតូលរបស់ខ្លួនអោយនាងក្រមុំបានដឹង
"..."រ៉ូស បានត្រឹមតែឈរញញឹមអឹមអៀនដោយមិននិយាយអ្វីបន្ត
"ផ្ទះអ្នកនាងនៅម្ដុំនេះរឺ"ព្រោះឃើញនាងមិននិយាយអ្វីទើប ហ្រ្វេង បង្វែរសំណួរបន្លប់នាងក្រមុំ
"អឺអត់ អត់ទេ"ស្នាមញញឹមស្រទន់ក៏ញញឹមចេញមកចំពោះមុខរបស់អ្នកកម្លោះ
"អរ"
"ចុះលោក"
"ខ្ញុំ ខ្ញុំយ៉ាងម៉េច"ហ្រ្វេង ធ្វើជាចង្អុលមុខរបស់ខ្លួនឯងហាក់មិនយល់ពីន័យដែលនាងក្រមុំចង់សួរមកខ្លួន
"លោកស្នាក់នៅម្ដុំនេះដែររឺ"រ៉ូសស៊ីតា សួរទៅអ្នកកម្លោះព្រមជាមួយទឹកមុខដែលមានស្នាមញញឹមលម្អជាប់ជានិច្ច
"អត់ទេ គ្រាន់តែចូលចិត្តទេសភាពម្ដុំនេះតែប៉ុណ្ណោះឯង"អ្នកកម្លោះនិយាយព្រមទាំងងាកមើលទៅទេសភាពជុំវិញដើម្បីបញ្ជាក់នាងក្រមុំ
"..."នាងក្រមុំក៏មិនបាននិយាយអ្វីក្រៅពីញញឹមនឹងចម្លើយរបស់អ្នកកម្លោះ
"ចុះអ្នកនាងម៉េចក៏មករត់ហាត់ប្រាណនៅទីនេះដែរ"ហ្រ្វេង សួរបណ្ដើរដើរបណ្ដើរដោយមានរាងតូចដើរក្បែរគេ កែវភ្នែកក៏សម្លឹងមើលមកនាងដោយការគុំគួននៅក្នុងចិត្តហើយប្រាកដណាស់ថាមនុស្សដូចជាគេនឹងមិនអោយសត្រូវបានដឹងពីខ្លួនដោយងាយៗនោះទេ
"បើនិយាយទៅលោកអាចមិនជឿក៏ថាបាន"
"និយាយទៅ"ហ៊ឹស ស្រីពុតត្បុតដូចជានាងមានអ្វីគួរអោយជឿបានទៅ កែវភ្នែកមុតស្រួចបានត្រឹមតែសម្លឹងមើលរាងតូចដែរកំពុងតែដើរក្បែរខ្លួនដោយការគុំគួន
"គឺមកពីទេសភាពទីនេះស្អាត ពេលដែររត់វាអាចធ្វើអោយយើងមានអារម្មណ៍ស្រស់ស្រាយ"នាងក្រមុំតបព្រមទាំងងាកមើលមកគេ តែក៏ត្រូវងាកមុខចេញយ៉ាងលឿនពេលដែលឃើញគេកំពុងតែសម្លឹងមើលមកនាងដូចគ្នា តែនាងមិនដឹងនោះទេថាគេសម្លឹងនាងក្នុងន័យបែបណាអោយប្រាកដ
"ចៃដន្យណាស់ពួកយើងសុទ្ធតែចូលចិត្តកន្លែងនេះដូចគ្នា"ហ្វ្រេង ញោចចុងមាត់ញញឹមបន្តិចពេលដែរដឹងថានាងក្រមុំចូលអន្ទាក់របស់គេហើយ
"អរចាស ពិតជាចៃដន្យខ្លាំងណាស់"
"ចឹងពួកយើងទៅរកអីក្ដៅៗក្បែរនេះផឹកល្អទេ"
"អឺ"ភាពស្ទាក់ស្ទើររបស់នាងធ្វើអោយអ្នកកម្លោះសម្លឹងមើលមុខរបស់នាង តែហើយដៃរឹងមាំក៏លូកមកចាប់ដៃរបស់នាងអូសចេញទៅ
"ម៉ោះកុំបដិសេធ"ថាហើយរាងកាយដែលមានកម្ពស់ខុសគ្នាស្រលះ ក៏ដើរចេញពីត្រង់កន្លែងនោះ
បន្ទាប់ពីចំណាយពេលប្រហែលជាកន្លះម៉ោងនៅក្នុងហាងកាហ្វេ កម្លោះក្រមុំទាំងពីរក៏ចេញមកវិញ រ៉ូសស៊ីតាដើរត្រលប់មកផ្ទះរបស់ខ្លួនវិញដោយមានអ្នកកម្លោះដើរតួនាទីជាសុភាពបុរសជូននាងត្រលប់មកវិញ ពេលឃើញថាមកដល់កន្លែងដែលខ្លួនស្នាក់នៅហើយរាងតូចរបស់នាងក្រមុំបែរសម្ដៅមករកអ្នកកម្លោះព្រមទាំងញញឹមពព្រាយដាក់គេ។
"អរគុណលោកណាស់ដែរបានជូនខ្ញុំមក"ដៃតូចក៏លើសវាសសក់ ដែលធ្លាក់បាំងមុខរបស់ខ្លួនឯងចេញបន្តិច
"មិនអីនោះទេវាជាតួនាទីរបស់ខ្ញុំទៅហើយ"ហ្វ្រេង ប្រឹងញញឹមទាំងបង្ខំចិត្តចេញមកទាំងដែលក្នុងចិត្តពេលនេះកំពុងតែឆេះឆួលក្នុងភ្លើងគំនុំ
"តែយ៉ាងណាក៏ត្រូវអរគុណលោកដែរ"ព្រោះចង់ឃើញមុខអ្នកកម្លោះបានយូរ ទើបនាក្រមុំព្យាយាមរកអ្វីមកនិយាយជាមួយគេ
"មិនអីទេឆាប់ចូលទៅខាងក្នុងទៅ"ព្រោះមិនចង់និយាយជាមួយនាងក្រមុំយូរជាងនេះទើបអ្នកកម្លោះដេញនាងក្រមុំអោយចូលទៅក្នុងផ្ទះ ព្រោះបើនិយាយជាមួយនាងយូរជាងនេះទៀតគេអាចនឹងធ្លោយសម្លាប់នាងក៏ថាបាន
"ចាស ចឹងខ្ញុំចូលទៅខាងក្នុងហើយ លាហើយ"រាងតូចក៏ដើរចូលទៅក្នុងបន្ទប់ជួលរបស់ខ្លួនដោយចិត្តនៅស្រណោះអ្នកខាងក្រៅ
"វាមិនមែនជាការចៃដន្យនោះទេ"ចុងមាត់កំណាច ក៏ញោចញញឹមបន្តិចនៅពីមុខទ្វារដែលបានបិទជិត
បន្ទាប់ពីលែងមានវត្តមានរបស់នាងក្រមុំនៅចំពោះមុខទៀត កម្លោះសង្ហាហ្វ្រេងកូក៏ដើរសម្ដៅទៅរកឡានរបស់ខ្លួនដែលមានមនុស្សជំនិតកំពុងតែចតចាំគេនៅក្បែរនោះរួចជាស្រេច ត្រឹមឡើងមកដល់ឡានទំនើបភ្លាមអ្នកកម្លោះ ក៏ដោះអាវដែលនៅជាប់នឹងខ្លួនគ្រវែងចោលមួយទំហឹងព្រមដោយខោតាមក្រោយ ដោយបន្សល់ទុកត្រឹមខោប៊ុកស័រមួយជាប់ខ្លួនប៉ុណ្ណោះបង្ហាញអោយ
ឃើញរាងកាយដែលហាប់ណែនដោយសាច់របស់ខ្លួន។
កែវភ្នែកកំណាចក៏សម្លឹងមើលទៅខោអាវដែលនៅក្បែរជើងរបស់ខ្លួនដោយក្រសែភ្នែកគុំគួនខឹងសម្បារ ដៃរឹងមាំទាញក្រដាសដែលដាក់នៅក្បែរនោះមកជូតមាត់របស់ខ្លួនហាក់ចង់លុបចេញនូវដានរបស់នាងក្រមុំដែលបានបន្សល់ទុកលើរាងកាយរបស់គេ ត្រូវហើយត្រឹមខោអាវដែលនាងបានប៉ះគេក៏ដោះចោលគ្មានស្រណោះចុះទម្រាំតែបបូរមាត់ដែលនាងបានថើបគេមុននេះទៀត បើសិនជាអាចដោះចោលបានគេក៏ធ្វើដោយមិនស្រណោះដូចគ្នា។
"ប្រាយស៍តុន"ក្រោយពីស្ងាត់អស់ជាយូរអ្នកកម្លោះក៏បង្ហើបសម្ដីរឹងមាំរបស់ខ្លួនចេញមក
"បាទចៅហ្វាយ"កម្លោះសង្ហាដែលអង្គុយមើលឯកសាក្បែរថូម៉ាស៍ក៏ងើបមុខពីឯកសាមកតបនឹងចៅហ្វាយរបស់ខ្លួនដែលពេលនេះហាក់ដូចជាចង់សម្លាប់អ្នកណាម្នាក់អញ្ចឹង
"ស៊ើបពីស្រីម្នាក់នេះអោយលម្អិត យើងត្រូវការក្នុងថ្ងៃនេះ"
"ពួកខ្ញុំចាត់ការរួចរាល់ហើយទាន" កម្លោះសង្ហាក៏ហុតសំណុំឯកសាដែលខ្លួនបានមើលមុខនេះអោយទៅចៅហ្វាយរបស់ខ្លួនដែលអង្គុយនៅបាំងខាងក្រោយដោយទឹកមុខកំណាច
ដៃរឹងមាំបើកមើលឯកសាចំពោះមុខ កែវភ្នែកក៏ពិនិត្យមើលតួអក្សរនៅក្នុងនោះដោយការ
ផ្ចិតផ្ចង់ហាក់ចង់ដឹងពីអ្នកម្ខាងទៀតអោយបានច្បាស់ជាងនេះ ក្រោយពីអង្គុយអានយ៉ាងលម្អិតរួចរាល់មកអ្នកកម្លោះក៏ញោចចុងមាត់បន្តិចព្រមទាំងបិទឯកសារនៅក្នុងដៃទុក ស្របពេលដែលឡានទំនើបក៏លូនចូលមកដល់ភូមិគ្រឹះដ៏ធំស្កឹមស្កៃដូចគ្នា រាងក្រាស់ចុះពីឡានទំនើបដោយរាងកាយមានត្រឹមខោប៊ុកស័រមួយជាប់ខ្លួន។
"ចៅហ្វាយ"សម្លេងរបស់ថូម៉ាស៍ក៏បន្លឺឡើងបង្អាក់ដំណើររបស់ចៅហ្វាយនាយ
"វាស្អីឯង"ហ្រ្វេងកូងាកមកសម្លក់កូនចៅក្រោមបង្គាប់
"ខោអាវមួយនេះចៅហ្វាយ"
"ដុតរឺក៏បោះចោលស្រេចតែឯង"សម្ដីនិយាយយ៉ាងម៉ឺងម៉ាត់របស់ចៅហ្វាយ ធ្វើអោយកម្លោះសង្ហាទាំងពីរងាកមើលមុខគ្នាដោយអាការៈងឿងឆ្ងល់
"បាទទាន"
"នេះចៅហ្វាយស្អប់ ដល់ថ្នាក់ខោអាវដែលនាងប៉ះពាល់ក៏ត្រូវបោះចោលចឹងរឺ" ប្រាយស៍តុនងាកមកនិយាយជាមួយមិត្តពេលដែរលែងមានវត្តមានរបស់ចៅហ្វាយនៅទីនេះទៀត
"យើងថាមិនចាំបាច់បញ្ជាក់ទៀតទេ"
"តាមយើងមើលនាងមានមុខមាត់ស្លូតបូតបែបនេះ ម៉េចនឹងសមមានចិត្តសាហាវឃោឃៅបានទៅ"ប្រាយស៍តុន លើកដៃច្រត់ចង្ការបស់ខ្លួនបន្តិចដោយការពិចារណា
"គេមិនអោយវាយតម្លៃមនុស្សតែសម្បកក្រៅនោះទេ"មាត់និយាយ ដៃក៏លូកទៅយកសម្លៀកបំពាក់ដែលចៅហ្វាយបោះចោលមុននេះមកកាន់នឹងដៃ
"កោតឯងនិយាយចេញមកកើតទាំងដែលម៉ៃថាគេជាឃាតករទៅហើយ"
"វាស្អីឯង"
"គ្មានស្អីទេ ឆាប់យកខោអាវទៅបោះចោលទៅ"កម្លោះសង្ហាធ្វើមាត់ស្រួចបញ្ជាក់មិត្តរួមការងារ
"អាចង្រៃនេះ"ថូម៉ាស៍ ក៏ដើរចេញទៅដោយគ្រវីក្បាលហួសចិត្តនឹងមិត្ត កែវភ្នែកមុតស្រួចក៏សម្លឹងមើលខោអាវនៅក្នុងដៃរបស់ខ្លួន តាមពិតទៅគេក៏មិនបានគិតថានាងក្រមុំជាមនុស្សអាក្រក់អីណាស់ណាដែរតែអោយធ្វើយ៉ាងណាដែរគេធ្វើក៏ព្រោះតែតួនាទីរបស់ខ្លួនដូចគ្នា ហើយគ្រប់យ៉ាងក៏ស្ថិតនៅលើព្រេងវាសនាបានកំណត់ទុករួចទៅហើយ ថាជីវិតបន្តរបស់នាងក្រមុំនឹងត្រូវជួបអ្វីខ្លះពីចៅហ្វាយនាយរបស់គេ។

??????????????Where stories live. Discover now