តាំងពីថ្ងៃកើតរឿងនៅថ្ងៃនោះក៏កន្លងផុតបីបួនថ្ងៃទៅហើយដែរ ដែលអ្នកកម្លោះមិនបានទៅរករឿងធ្វើបាបនាងក្រមុំទៀត មិនមែនថាគេមិនចង់តែក៏ព្រោះតែគេមានការងារត្រូវជម្រះបញ្ចីអោយរួចរាល់ទៅវិញទេ។
រាងខ្ពស់សង្ហារបស់ ហ្វ្រេងកូ ដើរចូលមកខាងក្នុងកម្មវិធីដែរឳពុករៀបចំដោយមានគេជាម្ចាស់កម្មវិធី ត្រឹមវត្តមានរបស់អ្នកកម្លោះដើរមកដល់ក្នុងកម្មវិធីភ្ញៀវពន្លឺគ្រប់គ្នាក៏ងាកមកមើលរូបរាងដ៏សង្ហាប្រៀបដូចទេវបុត្រដើរដីរបស់គេដោយមិនអាចដកក្រសែភ្នែកចេញបាន ហ្វ្រេងកូងាកឆ្វេងស្ដាំហាក់ដូចសម្លឹងរកមើលអ្នកណាម្នាក់ ពេលសម្លឹងរកឃើញគោលដៅអ្នកកម្លោះក៏ប្រញាប់ដើរទៅរកភ្លាមៗ។
ហ្វ្រេងកូ ដើរដោយឬកពាមានអំនួតព្រមទាំងអង់អាចតាមទម្លាប់របស់ខ្លួន រាងខ្ពស់សង្ហាដើរមករកមិត្តសម្លាញ់ដែរមកដល់មុនម្ចាស់កម្មវិធីទៅទៀត ដៃរឹងមាំក៏លូកទៅយកកែវស្រាពីបុគ្គលិកមកកាន់ព្រមទាំងលើកមកក្រេបតិចៗ។
"មកដល់យូរហើយ"មាត់សួរនាំមិត្តសម្លាញ់ដៃក៏កាន់កែវស្រាគ្រវីតិចៗ
"យូរហើយ អាម្ចាស់កម្មវិធី"វីល្លៀមតបទាំងហួសចិត្តទើបតែឃើញលើកទីមួយដែរម្ចាស់កម្មវិធីមកយឺតបែបនេះ
"ហ៊ឹសៗ"
"សំណាងហើយដែលមានលោកប៉ាជាតំណាង មិនចឹងយើងកម្មវិធីនេះច្បាស់ជាហិនហោចមិនខានទេ"
"ប៉ាជាអ្នករៀបចំ យើងមិនបានចង់អីបន្តិចទេ"ហ្វ្រេងកូដោះសារព្រមទាំងលើកកែវស្រានៅក្នុងមកផឹកបន្ត
"ហ៊ើយ ឯងនេះ"
"មានរឺអី ម៉េចក៏ខាងក្រៅរញ៉េរញ៉ៃយ៉ាងនេះ"កម្លោះសង្ហាសម្លឹងមើលទៅមុខកម្មវិធីដែលមានអ្នកកាសែតរត់ស្រូចុះឡើង
"មិនដឹងទេ ទៅមើលទៅទើបដឹង"
កម្លោះសង្ហាទាំងព្រមទាំងពីរ ក៏ដើរចេញទៅសម្ដៅទៅមុខកម្មវិធីដែរមានមនុស្សផ្អើលឈូ
ឈរនៅទីនោះ ត្រឹមដើរមកដល់ហ្រ្វេងកូក៏ញោចចុងមាត់បន្តិចពេលបានដឹងមូលហេតុច្បាស់ថាព្រោះហេតុទើបកម្មវិធីរបស់គេគ្មានសណ្ដាប់ធ្នាប់បែបនេះ។
"គឺគេ"ហ្វ្រេងកូងាកមកសម្លឹងមុខរបស់ វីល្លៀម ព្រមទាំងញោចចុងមាត់ញញឹមបន្តិចហាក់បញ្ជាក់ថាគោលដៅបានមកដល់ហើយ
"ហ៊ើយទៅរាក់ទាក់បន្តិចល្អដែរទេ"វីល្លៀម ក៏ញោចចុងមាត់ញញឹមមិនខុសពីមិត្តតែគំនិតគិតម្ខាងម្នាក់ផ្សេងគ្នា
"មិនបាច់នោះទេ បន្តិចទៀតគង់តែបានរាក់ទាក់"កែវភ្នែកកំណាចក៏ឈរសម្លឹងមើលអ្នកកាសែតជាច្រើនដែរកំពុងតែធ្វើការសម្ភាសន៍អ្នកម្ខាងទៀត មុននឹងរេទៅមើលនារីដែរស្រស់ស្អាតដែរកំពុងតែឈរក្បែរអ្នកកម្លោះ ត្រឹមឃើញរូបភាពបែនេះហ្វ្រេងក៏គិតដល់រាងតូចច្រឡឹងរបស់នាងក្រមុំដែរថ្មើរនេះប្រហែលកំពុងតែគេនៅផ្ទះហើយក៏ញញឹមឡើងមកដោយភ្លេចខ្លួន
"ឯងសើចស្អី"ព្រោះឃើញសុខៗមិត្តសម្លាញ់ក៏សើចដោយគ្មានមូលហេតុទើប វីល្លៀម អត់មិនបាននឹងសួរគេ
"គ្មានទេ ចេះតែសើចទៅ"នេះឯងកើតឆ្កួតអីម៉េចក៏ចេះតែគិតពីស្រីម្នាក់នោះ ហ្វ្រេងកូព្យាយាមគ្រវីក្បាលបណ្ដេញរូបភាពរបស់នាងក្រមុំចេញពីខួរក្បាលរបស់ខ្លួន
"ឯងមិនអីមែនហេស"ព្រោះឃើញអាការប្លែកៗរបស់មិត្តទើប វីល្លៀម សួរដោយការព្រួយបារម្ភ
"យើងមិនអីទេ"ហ្វ្រេងនៅតែបដិសេធសំណួររបស់អ្នកម្ខាងទៀត ព្រមទាំងធ្វើជាឈរសម្លឹងមើលទៅ ឡាយអិន ដែរត្រូវអ្នកកាសែតចោមរោមសម្ភាសន៍ដើម្បីបន្លំភ្នែករបស់មិត្ត

YOU ARE READING
??????????????
Romance????????? ????????? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????????????????????????????????????????????????????????????????????????????????????? ????????????????????...
??????
Start from the beginning