ហើយមិនយូរប៉ុន្មានភ្ញៀវដែលគេកំពុងតែរងចាំក៏បានធ្វើដំណើរមកដល់ ឡាយអិន ព្រម
ទាំងភរិយាជាទីស្រលាញ់ក៏ចុះពីឡានទំនើបព្រមទាំងដើរចូលមកខាងក្នុងភូមិគ្រឹះ ដែលមានម្ចាស់ផ្ទះដូចជា ហ្វ្រេងកូ អង្គុយរងចាំពួកគេរួចជាស្រេច។
ត្រឹមបានឃើញភ្ញៀវដើរចូលមកខាងក្នុង រាងខ្ពស់សង្ហារបស់ ហ្វ្រេងកូ ក៏ងើបឈរពេញកម្ពស់ព្រមទាំងដើរទៅរាក់ទាក់គូរស្វាមីភរិយាទាំងពីរ ដោយឬកពាកាយវិការថ្លៃថ្នូរតាមបែបផែនអ្នកជំនួញជួរមុខលំដាប់ប្រទេស អេស្ប៉ាញ។
"សូមស្វាគមន៍ការមកកាន់ភូមិគ្រឹះ ម៉ារីណូ ហារី"ហ្វ្រេងកូ ងើបចេញពីសាឡុងព្រមទាំងដើរមករាក់ទាក់ភ្ញៀវដែលទើបតែមកដល់ ដោយការលូកដៃទៅចាប់ដៃអ្នកម្ខាងទៀតជាការគួរសមតាមរបៀបម្ចាស់ផ្ទះស្វាគមន៍ភ្ញៀវ។
"ស្មានតែម្ចាស់ផ្ទះមិនទទួលស្វាគមន៍ហើយតើនៀក"ឡាយអិន និយាយបញ្ឈឺឌឺដងដាក់អ្នកម្ខាងទៀតដោយការលេងសើច បើទោះបីជាពួកគេពេលនេះក្លាយជាមិត្តនឹងគ្នាហើយក៏ដោយក៏អ្នកទាំងពីរនៅតែនិយាយឌឺដងគ្នាមិនឈប់ ដែលធ្វើអោយអ្នកស្ដាប់អាចយល់ច្រឡំថាពួកគេឈ្លោះគ្នាក៏ថាបាន។
"លោកប្ដី"មីនហេ ដែលឈរនៅក្បែរនោះក៏លូកមកវាយដៃស្វាមីដោយការគ្រឺតក្នាញ់ដែលស្វាមីចូលចិត្តនិយាយអ្វីមិនរក្សាទឹកចិត្តអ្នកដទៃ
"យល់ដល់មុខអ្នក មីនហេ យើងមិនប្រកាន់ឯងទេ"
"ឆឹស អាចង្រៃ"
ក្រៅពីនិយាយបញ្ឈឺឌឺដងគ្នារួចមក កម្លោះសង្ហាទាំងពីរក៏អង្គុយនិយាយគ្នាលេងនៅបន្ទប់ទទួលភ្ញៀវ ដោយមិនចង់រំខានកិច្ចពិភាក្សារបស់មនុស្សព្រមទាំងចង់លំហែកាយផងទើប មីនហេ បានតែសុំអ្នកជាស្វាមីចេញមកស្រូបខ្យល់អាកាសនៅសួនខាងក្រោយផ្ទះតែម្នាក់ឯង រាងកាយតូចរបស់អ្នកម៉ាក់ថ្មោងថ្មីដើរលេងនៅក្នុងសួនច្បារដោយអារម្មណ៍ស្រស់ស្រាយ នឹងបរិយាកាសប្លែកថ្មីនៅទីនេះ តែហើយកែវភ្នែកស្រទន់ក៏ប្រទះនឹងរាងកាយតូចច្រឡឹងរបស់អ្នកណាម្នាក់ដែលកំពុងទែអង្គុយកណ្ដោចកណ្ដែងនៅលើបង់តែម្នាក់ឯង ខួរក្បាលដ៏រវាសរវៃក៏បណ្ដាលអោយជើងដើរទៅរកអ្នកម្ខាងទៀតដោយមិនចាំបាច់គិតអ្វីច្រើន។
ងាកមកមើល រ៉ូសស៊ីតា ក្រោយពីអង្គុយយំយែកព្រោះឈឺចិត្តដោយសារតែអ្នកកម្លោះរួចមកក៏មកសម្ងំអង្គុយស្រងូតស្រងាត់នៅក្នុងសួនតែម្នាក់ឯង ភ្នែកដែលដក់ដោយទឹកភ្នែកក៏សម្លឹងមើលទៅខាងមុខដោយមិនដឹងថាអ្វីអោយប្រាកដ ក៏ព្រោះតែពេលនេះនៅក្នុងចិត្តរបស់នាងកំពុងតែច្របូកច្របល់គិតពីរឿងរបស់អ្នកកម្លោះមិនឈប់ ក៏ព្រោះតែភាពភ្លឹករបស់នាងនេះឯងទើបបានជាធ្វើអោយនាងមិនបានដឹងថាកំពុងតែមានមនុស្សមកឈរក្បែរខ្លួន ហើយមកភ្ញាក់ដឹងខ្លួននៅពេលដែលត្រូវដៃទន់រលោងរបស់អ្នកម្ខាងទៀតលើកមកប៉ះតិចៗត្រង់ស្មារបស់នាង។
"សួស្ដី"សម្លឹងស្រទន់បន្លឺឡើងមកកាន់នាងក្រមុំ ព្រមជាមួយនឹងកែវភ្នែកដ៏បរិសុទ្ធដែលកំពុងតែសម្លឹងមើលមកកាន់នាងដូចគ្នា
"ចាសសួស្ដី"រ៉ូសស៊ីតា ស្ទុះក្រោកឡើងមករាក់ទាក់អ្នកម្ខាងទៀតដោយការប្រញាប់ប្រញាល់ព្រោះតែមុននេះរវល់ភ្លឹកនឹងសម្រស់របស់អ្នកម្ខាងទៀត
"អ្នកនាង រ៉ូសស៊ីតា តើមែនទេ"
"ចាសត្រូវហើយ ម៉េចក៏អ្នកនាងស្គាល់ខ្ញុំ"មិនត្រឹមតែសម្លេងសូម្បីតែទឹកមុខរបស់នាងនាពេលនេះក៏បញ្ជាក់ថាកំពុងតែមានចម្ងល់ដូចគ្នា
"ហ៊ឹសៗ ពិតជាស្រស់ស្អាតខ្លាំងណាស់"មីនហេ សរសើរព្រមទាំងចាប់ដៃនាងក្រមុំមកកាន់ព្រមទាំងច្របាច់តិចៗហាក់ដូចស្និតស្នាលគ្នាពីមុនមក
"អរគុណ អ្នកនាងក៏ស្អាតខ្លាំងណាស់ដែរ តែថាអ្នកនាងមិនទាន់ប្រាប់ខ្ញុំនៅឡើយទេថាស្គាល់ខ្ញុំបានដោយរបៀបណា"
មីនហេ ញញឹមបន្តិចតែក៏មិនទាន់ឆ្លើយនឹងសំណួរអ្នកម្ខាងទៀតភ្លាមៗ ដោយរាងតូចមានពោះមានពុងដើរទៅអង្គុយនៅលើបង់នៅក្បែរនោះ ក៏ព្រោះតែពោះកាន់តែធំរបស់នាងធ្វើអោយរាងកាយពិបាកក្នុងការឈរបានយូរ មីនហេ ដាក់គូថអង្គុយនៅលើបង់ថ្នមៗដោយមាន រ៉ូសស៊ីតា ចូលមកអង្គុយក្បែរនាង។
"ហ៊ើយ ដែលខ្ញុំស្គាល់អ្នកនាងក៏ព្រោះតែលោក ហ្វ្រេងកូ ជាអ្នកប្រាប់"មាត់តុចក៏និយាយប្រាប់នាងក្រមុំបន្ទាប់ពីបានអង្គុយចុះមិនប៉ុន្មានវិនាទី
"លោក ហ្វ្រេងកូ ចឹងរឺ"
"ចាស មុននេះពេលនិយាយគ្នាលេង គាត់បាននិយាយពីកូនប្រុសនឹងអ្នកនាងអោយខ្ញុំស្ដាប់ដែរ"
"អរ ចឹងអ្នកនាងជាមិត្តរបស់គេតើមែនទេ"
"មិនមែនទេ ស្វាមីរបស់ខ្ញុំទើបជាមិត្ត តែថាទៅទាំងពីរនាក់ក៏ពិបាកថាជាមិត្តនឹងគ្នាណាស់"ដៃតូចលើកមកអង្អែលពោះរបស់ខ្លួន ស្នាមញញឹមនៃសុភមង្គលក៏បង្ហាញឡើងនៅពេលបានគិតដល់អ្នកជាស្វាមី
"ហេតុអីទៅ"ភាពចង់ដឹងចង់លឺក៏កើតមានឡើងនៅក្នុងចិត្តភ្លាមៗ
"ហ៊ឹសៗ ក៏ព្រោះតែពីដំបូងពួកគេទាំងពីរមិនមែនជាមិត្តនឹងគ្នាទេ"
"បើមិនមែនជាមិត្ត ចឹងមានតែសត្រូវ"នាងក្រមុំនៅតែសួរដេញដោលអ្នកម្ខាងទៀតមិនឈប់មាត់
"មិនមែនជាសត្រូវ គ្រាន់តែនិយាយមិនត្រូវគ្នាតែប៉ុណ្ណោះឯង សូម្បីតែពេលនេះក៏នៅនិយាយមិនត្រូគ្នាប៉ុន្មានដែរ"មីនហេ ងាកមកញញឹមស្រទន់ដាក់នាងក្រមុំដែលអង្គុយធ្វើមុខឆ្ងល់នៅក្បែរនោះ
រ៉ូសស៊ីតា បង្ហាញអាការភ្ញាក់ផ្អើលឡើងមកព្រោះមិនយល់ ចម្លែកដែលមនុស្សដូចជា ហ្វ្រេងកូ ព្រមរាប់អានអ្នកណាម្នាក់ដោយនិយាយមិនចុះសម្រុងនឹងគ្នាបែបនេះ ព្រោះតែទឹកមុខឆ្ងល់មិនដឹងអីរបស់នាងធ្វើអោយនាងក្រមុំមើលទៅកាន់តែមានភាពគួរអោយស្រលាញ់លើសដើម។
កែវភ្នែកតូចរបស់ មីនហេ សម្លឹងមើលមកអ្នកម្ខាងទៀតមិនដាក់ ស្នាមញញឹមនៃភាពស្រស់ស្រាយក៏បង្ហាញឡើងនៅលើផ្ទៃមុខសាជាថ្មី ហើយមិនដឹងថាព្រោះរឿងអ្វីទើបបណ្ដាលអោយនាងក្រមុំនិយាយនូវអ្វីដែលខួរក្បាលកំពុងតែគិតចេញមក។
"មើលទៅលោក ហ្វ្រេង ដូចជាស្រលាញ់អ្នកនាងខ្លាំងណាស់ សូម្បីតែមុននេះពេលនិយាយដល់អ្នកនាងឃើញគេញញឹមបិទមាត់មិនជិតតែម្ដងហើយ"
សម្ដីរបស់ដៃគូរធ្វើអោយ រ៉ូសស៊ីតា ដែលអង្គុយធ្វើមុខឆ្ងល់មុននេះត្រូវមកបង្ហាញពីភាពភ្ញាក់ផ្អើលវិញម្ដង មិនដឹងថានាងត្រូវសើចរឺក៏យំពេលបានលឺប្រយោគនេះតែនាងក៏ដឹងច្បាស់នៅក្នុងចិត្តដូចគ្នាថាអ្នកកម្លោះគ្មានថ្ងៃមកស្រលាញ់មនុស្សស្រីដូចជានាងដាច់ខាត។
"អ្នកនាងប្រហែលជាយល់ច្រឡំហើយ គេមិនបានស្រលាញ់ខ្ញុំទេ"រ៉ូសស៊ីតា និយាយប្រាប់អ្នកម៉ាក់ថ្មោងថ្មីព្រមទាំងបង្ហាញនូវទឹកមុខសោះកក្រោះចេញមក អារម្មណ៍នៃការអន់ចិត្តក៏ចាប់ផ្ដើមកើតមានឡើងទឹកភ្នែកក៏ចាប់ចង់ស្រក់ចុះមកម្ដងទៀត តែនាងក៏ខំប្រឹងទប់អស់ពីសមត្ថភាពមិនអោយវាបានស្រក់ចុះមក អាចគិតថានាងទន់ជ្រាយក៏ថាបានតែមនុស្សទន់ជ្រាយដូចជានាងពិតជាមិនដឹងថាត្រូវធ្វើអ្វីបានពិតមែនក្រៅពីយំ ដែលយំដើម្បីបណ្ដេញរាល់ភាពឈឺចាប់ដែលកើតមាននៅក្នុងចិត្តរបស់នាងគ្រប់ពេលវេលា។
"ហេតុអីអ្នកនាងគិតបែបនេះ"
"គឺព្រោះគេមានមនុស្សនៅក្នុងចិត្តរួចទៅហើយ"មនុស្សក្រៅបេះដូងដូចជាខ្ញុំ អាចមានតម្លៃអ្វីសម្រាប់គេបានទៅ ចុងប្រយោគ រ៉ូសស៊ីតា ក៏បានតែនិយាយនៅក្នុងចិត្តតែម្នាក់ឯងដោយមិនចង់អោយអ្នកណាម្នាក់បានដឹង ព្រមទាំងព្យាយាមលាក់រាល់ការឈឺចាប់នៅក្នុងបេះដូងអោយបានជ្រៅបំផុតតាមដែលអាចធ្វើបាន។
"អោយខ្ញុំសុំទោសផង ដែរនិយាយប៉ះពាល់អារម្មណ៍របស់អ្នកនាង"មីនហេ និយាយដោយការដឹងខុសទៅកាន់នាងក្រមុំ ដែលធ្វើអោយអ្នកមានទឹកមុខសោកសៅមុននេះក៏ញញឹមចេញមកតិចៗ
"មិនអីទេ អ្នកនាងគ្រាន់តែមិនដឹងប៉ុណ្ណោះ"
ហើយពួកគេទាំងពីរក៏ស្ងៀមស្ងាត់មួយសន្ទុះព្រោះដឹងថាត្រូវនិយាយអ្វីបន្ត កែវភ្នែកមូលក្លំរបស់ រ៉ូសស៊ីតា ក៏សម្លឹងមើលទៅពោះដែលប៉ោងធំរបស់អ្នកម្ខាងទៀតមុននឹងញញឹមបន្តិច ហើយព្រោះមិនចង់អោយបរិយាកាសទៅជាស្ងៀមស្ងាត់ ទើបនាងក្រមុំសួរនូវអ្វីអាចបង្វែរបរិយាកាសនៅពេលនេះអោយទៅជាសប្បាយបានខ្លះ ហើយមិនខុសពីការគិតរបស់នាងក្រមុំនោះទេត្រឹមបានលឺប្រយោគសំនួររបស់នាងធ្វើអោយអ្នកជាម្ដាយញញឹមបានមួយរំពេចដោយមិនដឹងខ្លួន។
"ហើយនេះអ្នកនាងបានប៉ុន្មានខែហើយ"ក្នុងនាមជាម្ដាយម្នាក់ នាងច្បាស់ជាយល់ពីអារម្មណ៍មួយនេះបានច្បាស់ ដែលទាំងស្រលាញ់ យកចិត្តទុកដាក់ ព្រួយបារម្ភចំពោះកូនលើសអ្វីៗទាំងអស់ អាចនិយាយបានថាស្រលាញ់លើសពីជីវិតរបស់ខ្លួនឯងទៅទៀត។
"គឺប្រាំបីខែហើយ នេះក៏បារម្ភខ្លាចថាធ្វើដំណើរផ្លូវឆ្ងាយអាចនាំទុក្ខដល់កូន"ដៃតូចក៏លើកមកអង្អែលហាក់ចង់ផ្ដល់ភាពកក់ក្ដៅអោយកូននៅក្នុងផ្ទៃ
"ហ៊ឹសៗ ហើយនេះជាកូនស្រីរឺក៏កូនប្រុសដែរទៅ"
"ជាកូនស្រី ថែមទាំងសុខភាពល្អទៀតផង"មីនហេ នៅតែតបដោយស្នាមញញឹម មិនអោយនាងញញឹមម៉េចនឹងបានទៅ បើគ្រប់ពេលគិតដល់កូនវាធ្វើអោយនាងមានអារម្មណ៍មានសុភមង្គលយ៉ាងចម្លែកមានអារម្មណ៍មួយដែលនាងមិនអាចបរិយាយបាន ដឹងត្រឹមតែថាវាផ្ដល់ភាពលើសលប់នៅក្នុងជីវិតរបស់នាង។
"ចូលរួមអបអរផង"រ៉ូសស៊ីតា លូកដៃទៅអង្អែលពោះរបស់អ្នកម្ខាងទៀត ហើយស្នាមញ
ញឹមនៃភាពជាម្ដាយក៏បានលេចឡើង ពេលគិតដល់កូនតូចរបស់ខ្លួនដែលពេលនេះកំពុងតែគេងលង់លក់នៅក្នុងបន្ទប់។
"នេះណានៅរំភើបមិនទាន់បាត់ទេ ពេលដឹងថាជិតបានជួបមុខកូន"
"ហ៊ឹសៗ កាលខ្ញុំក៏ដូចជាអ្នកនាងដែរ រំភើបទាំងថ្ងៃទាំងយប់ដល់ថ្នាក់មិនអាចគេងបានទទឹងអោយតែដល់ថ្ងៃបានជួបមុនកូនឆាប់ៗ"
"ហាសហា"
នារីទាំងពីរក៏សើចឡើងព្រមគ្នាដោយសម្លេងសប្បាយរីករាយ ត្រូវមនុស្សស្រីដែលក្លាយខ្លួនជាម្ដាយគេដូចជាពួកនាងគេមានតែនិយាយពីរឿងកូននេះ ទើបធ្វើអោយចិត្តមានសេចក្ដីសុខបានខ្លះ ក្រមុំទាំងពីរក៏អង្គុយនិយាយគ្នាលេងនៅក្នុងសួនច្បារដែលមានខ្យល់់់បរិសុទ្ធល្អហើយអ្វីដែលកាន់តែពិសេសនោះគឺពេលបាននិយាយពីមនុស្សជាទីស្រលាញ់ស្មើរជីវិតនេះឯង។

YOU ARE READING
??????????????
Romance????????? ????????? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????????????????????????????????????????????????????????????????????????????????????? ????????????????????...
???????
Start from the beginning