"អ្នកនាងគឺជាមនុស្សចិត្តល្អជាងគេ តាំងពីខ្ញុំបានជួប"ដៃតូច ក៏លើកមកអោបរាងកាយអ្នកម្ខាងទៀតណែនដៃ
"គួរអោយស្រលាញ់បែបនេះទើបទាំងលោក ប្រាយស៍តុន នឹងលោក ថូម៉ាស៍ ការពារស្អិតបែបនេះ"ទោះជានាងពិការធ្វើអ្វីមិនកើតក៏ពិតមែន តែមិនមែនថានាងមិនដឹងរឿងគ្រប់យ៉ាងនោះទេកាន់តែរឿងនៅក្នុងផ្ទះមួយនេះនាងកាន់តែដឹងគ្មានចន្លោះនោះទេ គ្រាន់តែនាងធ្វើមិនដឹងតែប៉ុណ្ណោះហើយមានរឿតែមួយគត់ដែរនាងមិនដែលដឹងនោះគឺចិត្តរបស់អ្នកកម្លោះនេះឯង ដែរវាពិបាកស្មានជាងអ្វីៗទាំងអស់។
"ហូយ អ្នកនាងបានហើយឈប់នេះពីរឿងនេះទៅ ម៉ោះចាំខ្ញុំនាំអ្នកនាងទៅងូតទឹកណា"ដៃតូចក៏រុញរទេះនាងក្រមុំសម្ដៅទៅបន្ទប់ទឹកទាំងទឹកមុខនៅក្រហមជាប់មិនបាច់ ព្រោះតែការអៀនប្រៀនដែលត្រូវនាងក្រមុំនិយាយបង្អាប់មុននេះ។
ពេលវេលាពីមួយថ្ងៃទៅមួយថ្ងៃកាន់តែដើរលឿនទៅមុខ គ្រប់់យ៉ាងកាន់តែផ្លាស់ប្ដូរមានតែនាងក្រមុំប៉ុណ្ណោះដែលមិនព្រមផ្លាស់ប្ដូរទម្លាប់របស់ខ្លួន ក្រោយពីធ្វើអ្វីរួចរាល់ហើយនាងក៏មិនបានទៅណាក្រៅពីមកអង្គុយសម្ងំនៅក្នុងបន្ទប់តែម្នាក់ឯង។ កែវភ្នែកតូចសម្លឹងមើលទៅខាងក្រៅបន្ទប់តាមវាំងននដែលបើកចំហបន្តិច ទើបដឹងថានេះជាពេលរសៀលទៅហើយនាងចំណាយពេលជាច្រើនម៉ោងមកអង្គុយក្នុងបន្ទប់ដោយមិនព្រមចេញទៅណា មាត់តូចក៏និយាយនូវពាក្យមួយឃ្លារបស់ខ្លួនជាប្រចាំដើម្បីរំលឹកដល់ខ្លួនឯង ហើយគ្រប់ពេលដែលនិយាយពាក្យនេះទឹកភ្នែករបស់នាងតែងតែស្រក់ចុះមកដោយមិនដឹងខ្លួនជានិច្ច បណ្ដោយអោយទឹកភ្នែកហូរមិនយូរប៉ុន្មានដៃតូចក៏លើកមកជូតទឹភ្នែកចេញព្រមទាំងប្រឹងសម្រួលអារម្មណ៍របស់ខ្លួនសារជាថ្មី។
ក្រឹប
ទ្វារបន្ទប់ដែលស្ងាត់អស់ជាច្រើនម៉ោង ពេលនេះក៏ត្រូវបានបើកឡើងដោយស្នាដៃរបស់អ្នកកម្លោះ ហ្វ្រេងកូ មិនបាននិយាយអ្វីត្រឹមចូលមកដល់ក្នុងបន្ទប់ក៏ដើរសម្ដៅមករកនាងក្រមុំភ្លាមៗ ព្រោះដឹងថាអ្នកម្ខាងទៀតតែងតែមកសម្ងំអង្គុយសោកសៅតែម្នាក់ឯង ហើយគេក៏មិនចង់ឃើញនាងមកសោកសៅបែបនេះរាល់ថ្ងៃដែរ ព្រោះនាងខូចចិត្តគេក៏ឈឺចិត្តមិនចាញ់នាងដូចគ្នាបេះដូងរបស់គេសឹងតែប្រេះបែកគ្រប់ពេលឃើញនាងសោកសៅបែបនេះ អាចនិយាយបានថាបេះដូងរបស់គេពេលនេះជារបស់នាងហើយ នាងឈឺគេក៏ឈឺ នាងមានក្ដីសុខគេក៏មានក្ដីសុខ បេះដូងរបស់គេបានផ្សាភ្ជាប់នឹងនាងទៅហើយគ្រាន់តែនាងមិនបានដឹងតែប៉ុណ្ណោះ។

YOU ARE READING
??????????????
Romance????????? ????????? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????????????????????????????????????????????????????????????????????????????????????? ????????????????????...
???????
Start from the beginning