抖阴社区

                                    

ត្រឹមបានមកដល់ជិតនាងក្រមុំ ដៃក្រាស់ក៏លូកមកអោបរាងកាយម្ចាស់បេះដូងរបស់ខ្លួនពីក្រោយណែនដៃ ហាក់ចង់ប្រាប់គ្រប់យ៉ាងពីចិត្តរបស់ខ្លួនដល់នាងក្រមុំតាមរយៈរង្វង់ដៃដ៏កក់ក្ដៅមួយនេះយ៉ាងអញ្ចឹង បបូរមាត់ក្រាស់ក៏ទម្លាក់មកថើបសក់ទន់រលោងរបស់នាងក្រមុំថើរៗកាយវិការរបស់គេធ្វើអោយម្ចាស់រាងកាយតូចទៅជានៅមិនសុខ។ បណ្ដោយអោយគេអោបថើបមិនយូរប៉ុន្មានដៃតូចក៏លើកមកចាប់ដៃរឹងមាំចេញពីរាងកាយរបស់ខ្លួនទាំងមិនស្រណោះ ទង្វើរបស់នាងក្រមុំធ្វើអោយអ្នកញញឹមពេញចិត្តមុននេះក៏ប្រញាប់ទម្លាក់ទឹកមុខចុះមកវិញ។

ដៃតូចប្រឹងបង្វិលរទេះរបស់ខ្លួនបែរចេញពីអ្នកកម្លោះ ព្រោះមិនចង់នៅក្បែរគេយូរទើបរកមធ្យោបាយគេចចេញពីគេអោយហើយ កែវភ្នែកកំណាចតាមសម្លឹងមើលនាងក្រមុំដោយមិននិយាយអ្វី គេតាមសម្លឹងយ៉ាងស្ងៀមស្ងាត់រហូតដល់នាងចាកចេញពីក្នុងបន្ទប់បាត់ទើបអ្នកកម្លោះបោះជំហ៊ានយ៉ាងអង់អាចដើរទៅតាមពោក្រោយនាងក្រមុំ។

"ឈប់សិន រ៉ូសស៊ីតា នេះចង់ទៅណា"ដៃរឹងមាំក៏លូកមកចាប់រទេះរបស់នាងជាប់មិនលែងដៃដែលធ្វើអោយនាងក្រមុំទៅណាមិនរួច

"ខ្ញុំទៅរកកូន"នាងក្រមុំប្រឹងបង្វិលរទេះរបស់ខ្លួនតែឃើញថាវាគ្មានប្រយោជន៍ ព្រោះនាងកាន់តែប្រឹងបង្វិលគេកាន់តែចាប់ជាប់មិនលែងលើសដើម

"មិនបាច់ចាំត្រង់នឹងហើយ ចាំខ្ញុំទៅយកគេមក"អ្នកកម្លោះនៅតែចាប់ជាប់មិនលែងដដែលដោយការចង់ឈ្នះនាងក្រមុំ ហើយក៏ចង់បង្រា្កបភាពរឹងរូសរបស់នាងដូចគ្នា

"កុំមកចេះ"

"ខ្ញុំថាមិនអោយទៅគឺមិនអោយទៅហើយ កុំមកក្បាលរឹងអោយសោះ"

ទាំងពីរនាក់ក៏ប្រឹងប្រទាយប្រទង់គ្នាមិនឈប់ សម្លេងឈ្លោះប្រកែកគ្នារបស់ពួកគេធ្វើអោយមនុស្សនៅក្នុងផ្ទះនាំគ្នារត់មកមើលពួកគេទាំងពីរ ដោយម្នាក់ៗមិនបានចូលមកហាមឃាត់ព្រោះមិនហ៊ានចេះដឹងរឿងរបស់ចៅហ្វាយ។

"ប្រាប់ថាអោយលែងណា"នាងក្រមុំងាកមកសម្លក់អ្នកកម្លោះ ដៃតូចក៏ប្រឹងទាញរទេះរបស់ខ្លួនចេញពីការចាប់របស់គេ

??????????????Where stories live. Discover now