"មិនលែង"ហ្វ្រេងកូ នៅតែចាប់ជាប់ថែមទាំងព្យាយាមទាញជាមួយនាងតែក៏មិនបានប្រើកម្លាំងខ្លាំងប៉ុន្មានព្រោះខ្លាចធ្វើអោយនាងក្រមុំមានរបួស
អ្នកកម្លោះឈរស្ងៀមមិនកម្រើកទៅណា គ្រាន់តែប្រើដៃរបស់ខ្លួនចាប់រទេះរបស់នាងក្រមុំដែលខុសពីនាងក្រមុំពេលនេះប្រឹងយ៉ាងអស់ពីសមត្ថភាពប្រឹងយកឈ្នះកម្លាំងរបស់គេ តែមានរឺនាងកាន់តែប្រឹងកាន់តែហត់ខ្លួនឯង ព្រោះកម្លាំងទាំងអស់របស់នាងប្រៀបមិនបានកម្លាំងតែពាក់កណ្ដាលរបស់គេផង។
តែទោះជាយ៉ាងក៏នាងក្រមុំនៅតែមិនព្រមចុះចាញ់អ្នកកម្លោះដោយងាយៗដដែល រាងតូចនៅតែប្រឹងទាញទាល់តែហូរញើសតាមជើងសក់របស់ខ្លួន ហ្វ្រេងកូ ប្រើក្រសែភ្នែកកាចសម្លឹងមើលមកនាងក្រមុំដែលគិតតែពីចង់ឈ្នះគេមិនឈប់ ហើយមិនដឹងថាគំនិតស្អីរបស់គេឡើងទើបធ្វើអោយអ្នកកម្លោះប្រលែងដៃពីរទេះរបស់នាងក្រមុំភ្លាមៗ ដែលធ្វើអោយអ្នកមិនបានតាំងជំហដូចជានាងក្រមុំត្រូវធ្លាក់ពីលើរទេះភ្លាមៗ។
"អូយ"រ៉ូសស៊ីតា ស្រែកឡើងដោយការឈឺចាប់ រាងកាយតូចក៏ដេកស្ពាបនៅលើដីតែទោះជាឈឺចាប់ប៉ុណ្ណាក៏នាងក្រមុំនៅតែមិនព្រមចុះចាញ់គេដោយងាយៗ កែវភ្នែកតូចរបស់នាងក្រមុំងាកមកសម្លក់មុខគេដោយបង្ហាញពីការគុំគួនអោយឃើញច្បាស់
ឃើញរូបភាពរបស់នាងក្រមុំនៅចំពោះមុខ ធ្វើអោយអ្នកកម្លោះដឹងកំហុសរបស់ចង់ចូលទៅអោបទៅត្រកងនាងមកនៅក្នុងរង្វង់ដៃរបស់ខ្លួន តែគេបានត្រឹមតែគិតប៉ុណ្ណោះព្រោះពេលនេះអ្នកកម្លោះមិនបានកម្រើកទៅណា ក្រៅពីឈរតែមួយកន្លែងនឹងមើលសភាពរបស់នាងក្រមុំដោយស្ងាត់ស្ងៀម មិនមែនថាគេចិត្តដាច់តែគេចង់អោយនាងក្រមុំបានរាងចាលខ្លះចង់អោយនាងដឹងថាអ្វីគួរធ្វើអ្វីមិនគួរធ្វើមិនមែនតាមតែចិត្តខ្លួនឯងបែបនេះទេ គ្រប់យ៉ាងមិនមែនចេះតែធ្វើតាមចិត្តព្រោះបើធ្វើហើយវាអាចនាំទុក្ខដល់ខ្លួនឯងនៅពេលក្រោយ បើដល់ពេលនោះទោះបីជាស្ដាយក្រោយក៏គ្រប់យ៉ាងមិនអាចបកក្រោយបានដែរ ហើយគេនេះឯងជាគំរូសម្រាប់នាងសម្រាប់មនុស្សគ្រប់គ្នាថាមិនគួរធ្វើអ្វីតាមចិត្តខឹងមួយពេល ព្រោះវាអាចនាំអោយយើងមានវិប្បដិសារីអស់មួយជីវិត។

YOU ARE READING
??????????????
Romance????????? ????????? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????????????????????????????????????????????????????????????????????????????????????? ????????????????????...
???????
Start from the beginning