"អ្នកនាង"ប្រ៊ីនយ៉ា ដែរឈរមើលហេតុការណ៍មុននេះក៏រត់ឡើងមកដើម្បីជួយគ្រានាងក្រមុំតែមិនទាន់បានធ្វើដូចចិត្តផង ក៏ត្រូវសម្លេងមានអំណាចរបស់អ្នកកម្លោះបន្លឺឡើងបង្អាក់រាល់សកម្មភាពរបស់នាងមុនបាត់ទៅហើយ
"មិនបាច់ អ្នកណាក៏ដោយបើហ៊ានតែជួយស្រីម្នាក់នេះយើងនឹងដេញចោលទាំងអស់"អ្នកកម្លោះនិយាយឡើងដោយឈាមត្រជាក់ កែវភ្នែកកំណាចក៏សម្លឹងមើលទៅអ្នកដែរដួលនៅក្បែរជើងរបស់ខ្លួនដោយក្រសែភ្នែកទទេស្អាត
"តែ..."
"ខ្ញុំអាចធ្វើបានកុំបារម្ភអី ប្រ៊ីនយ៉ា"នាងក្រមុំនិយាយឌឺដងអ្នកកម្លោះព្រមទាំងញញឹមស្រទន់ដាក់អ្នកដែរបារម្ភពីខ្លួន ខុសពីអ្នកកម្លោះដែលឈាមត្រជាក់គ្មានបេះដូងធ្វើរឿងឃោឃៅបែបនេះចំពោះនាង។
"ហ៊ឹស ចឹងក៏ធ្វើទៅ រ៉ូសស៊ីតា នោះបន្ទប់របស់កូននៅត្រង់នោះវារទៅវារអោយដល់បន្ទប់របស់កូនទៅ ព្រោះគ្រប់យ៉ាងនាងធ្វើបានស្រាប់ទៅហើយ នាងជាមនុស្សពូកែអ្វីក៏នាងហ៊ានធ្វើដែរមិនចឹង"អ្នកកម្លោះអង្គុយចុះក្បែររាងកាយតូចព្រមទាំងនិយាយបញ្ឈឺឌឺដងនាងមិនឈប់។
"ខ្ញុំនឹងធ្វើអោយលោកបានឃើញ"មិនព្រមចាញ់អ្នកចំពោះមុខ នាងក្រមុំក៏និយាយបញ្ឈឺឌឺដងទៅគេវិញព្រមទាំងងាកមកសម្លក់គេដោយការឈឺចិត្ត
ព្រោះមិនចង់ចាញ់អ្នកកម្ខាងទៀតម្ចាស់រាងកាយតូច ក៏វារទៅមុខទាំងលំបាកលំបិនសម្ដៅទៅបន្ទប់គេងរបស់កូនប្រុស នាងក្រមុំប្រឹងវារទាំងរាងកាយគ្មានកម្លាំងនាងប្រើពេលអស់ច្រើននាទីតែក៏មិនបានវារផុតពីអ្នកកម្លោះប៉ុន្មាន រាងកាយក្រាស់តាមសម្លឹងមើលមនុស្សរឹងរូសនៅចំពោះមុខដោយការឃ្នើសចិត្ត តែហើយគេក៏មិនបានទៅជួយនាងក្រមុំដូចដែរនិយាយអ្នកកម្លោះបានត្រឹមតែបែរខ្នងដើរចេញ តែក៏មិនភ្លេចបាញ់ក្រសែភ្នែកកាចក្នុងន័យគម្រាមមនុស្សរបស់ខ្លួនមិនអោយអ្នកណាចូលមកពាក់ព័ន្ធរឿងនេះ។
គ្រប់គ្នាបានត្រឹមតែសម្លឹងមើលនាងក្រមុំដោយចិត្តអាណិត តែក៏គ្មានអ្នកណាហ៊ានចូលមកចេះដឹងព្រោះមិនចង់ឃើញមានសោកនាដកម្មកើតឡើង រាងកាយតូចប្រឹងវារទៅមុខដោយមិនព្រមឈប់ទឹកភ្នែកនៃភាពឈឺចាប់ក៏ស្រក់ចុះមក ចំណាយពេលវារយូរយ៉ាងណាក៏មិនបានផលអីព្រោះពេលនេះនាងវារមិនបានមួយម៉ែត្រពីកន្លែងដើមផង។

YOU ARE READING
??????????????
Romance????????? ????????? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????????????????????????????????????????????????????????????????????????????????????? ????????????????????...
???????
Start from the beginning