抖阴社区

Part 05 " ??????????"

Start from the beginning
                                    

" ខ្ញុំឈ្មោះ Jimin kamil ហើយអាប្រុសម្នាក់ពាក់អាវសក្រវ៉ាត់កពណ៍ខ្មៅនឹងឈ្មោះអី "  Jimin ស្រែកសួរភ្លាម ដោយភាពប្រហើនតាមចរិកមនុស្សមាត់ដាច់មិនឈប់ ។

  " ខ្ញុំឈ្មោះ gaston បាទ " Jimin លឺហើយក៏ញញឹមភ្លាម ។

  " លោកក៏កុំភ្លេចធ្វើជាសាក្សីផងលឺទេ ខ្ញុំប្រាប់ឲ្យហើយណា បើហ៊ាននិយាយកុហកផ្តេសផ្តាស លោកនិងស្លាប់មុនគេហើយ " Jimin ចាប់ដៃទាំងញញឹមហើយអោនមកនិយាយខ្សឹបៗភ្លាម ដែលធ្វើឲ្យ gaston ឈរលេបទឹកមាត់មិនឈប់ ។

  " បា..បាទអ្នកប្រុស " gaston ងក់ក្បាលយ៉ាងលឿន ព្រោះតែសម្លេងគម្រាមបែបកាចៗ ដែលធ្វើឲ្យ Jimin មើលមកញាក់ចិញ្ចើមទាំងញញឹមចុងមាត់ភ្លាម ទាំងក្នុងចិត្តគេកំពុងតែស្ងើចសសើរថា មនុស្ស ដែលគេកំពុងតែជួបនេះមានភាពសាហាវ និងកាចឆ្នាស់ឆ្នើមដូចគ្នា ទើសខុសតែកម្ពស់ ។

  និយាយឲ្យចប់ទៅចៅហ្វាយរបស់គេគឺអាចជាចាប់អារម្មណ៍និង Jimin ខ្លាំងហើយ មាត់ថាចេះតែតាមពិតគឺដាក់គំនិតឲ្យនៅជិតគ្នាឲ្យបានយូរ អ្នកណាតាមមិនទាន់ចៅហ្វាយរបស់ខ្លួននោះ ។

  .....
 
" នេះមកហើយប្រាប់ឲ្យហើយណា ថាចាប់ពីពេលនៅទៅយើងត្រូវតែគេងបន្ទប់ជាមួយគ្នា យល់ទេ " Taehyung ញញឹមសមចិត្តបែបជាអ្នកឈ្នះ តែការរៀបរាប់នេះគឺបានធ្វើឲ្យ Jimin ត្រូវឈប់លេបទឹកមាត់មិនឈប់សោះ ។
  " លោក មិនមានកន្លែងដេកផ្សេងទេមែនទេ " Jimin លេបទឹកមាត់ហើយងាកមកសួរភ្លាម បន្ទប់ទីនេះវាពិតជាគួរឲ្យខ្លាចខ្លាំងណាស់ គ្មានអារម្មណ៍មកដេកជាមួយបែបនេះទៀតទេ លោកយាយអើយ ជួយចៅផង ។

   Jimin គេមិនដែលធ្លាប់បានដេកជាមួយនិងប្រុសណាទេ សូម្បីតែស្រីៗគេក៏មិនដឹងថាបែរទឹសទៅណា ដែរ គេធ្លាប់តែដេកជាមួយនិងបងប្រុស លោកយាយ តែអាប្រុសម្នាក់នេះជាស្អី ជួបគ្នាមិនទាន់បានមួយថ្ងៃ មកដេកអោបគ្នាបែបនេះ នរណាទៅជួបបាន ។

  " នេះចង់ប្តូរចិត្តមែនទេ " Taehyung ងាកមកសួរ ដោយការដឹងចិត្តភ្លាម ព្រោះតែ Jimin ត្រូវតវ៉ាភ្លាម ឱកាសផ្សេងទៀតគេនិងលេងចងជើងជាប់ ព្រោះ Jimin និងគេមិនឲ្យគេដេកអោប doll ម្នាក់នេះទេ ។

  " លោកចង់ធ្វើបែបនិងខ្លាំងណាស់មែនទេ បងប្រុសខ្ញុំមានរឿង ខ្ញុំនិងយល់ព្រមហើយលោកនិងមិនក្លែងបន្លំទេ "

  " ខ្ញុំនិយាយបញ្ជាក់ហើយតើមិនចេះ លេងសើចទេណា doll ខ្ញុំមិនទៅឆ្កួតកាមពេកនោះទេ តែ jimin ត្រូវហាមខ្លួនឯងដែរថាមិនជ្រួលច្របល់និងរាងកាយខ្ញុំណា  " Taehyung ដកដង្ហើមចូលភ្លាមៗ ហត់ចិត្តនិងក្មេងម្នាក់នេះណាស់ ពូកែនិយាយដដែលៗ គេសឹងតែទន់ជង្គង់និងងក់ក្បាល ហើយឆ្លើយចម្លើយដដែលៗ ។

  " លោកមិនកុហកទេណា ខ្ញុំនិងជឿជាក់លោក "

  " វាត្រូវពីជឿជាក់ហើយណាស់ doll ខ្ញុំជាកូនប្រុស មែនជាស្រីទេ យល់ទេ " Taehyung បង្អូសសម្លេង ភ្លាមព្រោះតែខឹងនិងខ្សែរភ្នែក មើលលើមើលក្រោម វាយតម្លៃថាគេជាមនុស្សអាក្រក់ចឹង ។

  " ខ្ញុំត្រូវការសេរីភាព ហើយលោកនិងមិនជំទាស់ខ្ញុំទេណា "

  " បាន តែគ្មានផ្លូវឲ្យ jimin ទៅដេកនៅ condo របស់បងប្រុស jimin ទៅរកលេសអ្វីទៀតឲ្យសោះ " Taehyung ដាក់កំហិតភ្លាម ដែលធ្វើឲ្យ jimin សើចលេងចេញ ។

  " ចាំមើលណា លោកទៅរកការពិតពីបងប្រុសខ្ញុំដែលទៅ លោកកុំប្រើពាក្យផ្សេងឲ្យសោះ " Jimin និយាយតាំងចិត្តភ្លាម ព្រោះបងប្អូនពួកគេគឺមិនបានក្រដល់ថ្នាក់នោះទេ ហើយបងប្រុសខ្លួនឯងនិងទៅកម្ទេចចម្ការគេបែបមិច ។

  ( ពិចារណាមើលអ្នកអាន)

  សុំទោសដែលទៅចោលយូរ😭😂😂

   ANNY 🍁♒🍁

 

?????????????????????My Little Doll??Where stories live. Discover now