抖阴社区

part 06 " ??????????????????????????"

Start from the beginning
                                    

" ខ្ញុំគ្មានលទ្ធភាពទេ លុយទៅ15 លាននិងហ៎េមិនតិចឯណា " sanitizer ឈរថ្មឹងនិយាយលេងចេញ ព្រោះបំណុលពីរមាត់របស់បងប្រុស លុយនិងទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់របស់លោកប៉ាអ្នកម៉ាក់នោះបាត់ទៅណា ចុះបងគេយកទៅធ្វើស្អីខ្លះ?

" បើអីចឹងចាំត្រៀមគេបោះចេញក្រៅផ្ទះនិងទៅ " បងប្រុសរបស់ sanitizer និយាយបញ្ជាក់ភ្លាម ។

....

" តើចង់ឲ្យឯងមកស៊ើបរឿងក្តីនេះឲ្យយើងឥឡូវនេះ ហើយការងារត្រូវតែស្ងាត់មិនឲ្យមានគេដឹង ហើយគ្រប់យ៉ាងត្រូវតែល្អិតល្អន់យល់ទេ " Taehyung និយាយប្រាប់កូនចៅភ្លាម ព្រោះបាយបានបន្តមើលឯកសារស្នាក់នៅរបស់ felix គ្មានកន្លែងប្រក្រតីមួយសោះ ភាគច្រើនគឺផ្លាស់ប្ដូរកន្លែងស្នាក់រហូត ។

  " អ្នកប្រុសគិតថា អា felix....." Gaston ប្រុងនិយាយតែ Taehyung កាត់ប្រយោគភ្លាម ។

  " វាមិនទាន់ច្បាស់លាស់ទេ យើងមិនអាចចាប់ខ្លួនវាបានលឿនទេដឹងទេ  ជនសង្ស័យក៏មិនមែនតែម្នាក់ទេ " Taehyung សរុបទិន្នន័យឲ្យទើបអ្នកជាកូនចៅមិនហ៊ានឆ្លើយអ្វីទៀត ។

" បាទ ចៅហ្វាយ " gaston យល់ស្របើយក៏អោនក្បាលដើរចេញទៅភ្លាម ស្របពេលតែតុក្តកាតូចដើរចូលមកក្នុងបន្ទប់ទាំងទឹកមុខឆ្ងល់ ។

  " លោក " jimin ពិតជាឆ្ងល់ខ្លាំងណាស់នៅពេលដែលលឺកូនចៅនិងចៅហ្វាយនិយាយពីភាសាកូរ៉េច្បាស់បំផុត តែគន្លឹះពាក្យចុងក្រោយវិញពួកគេបែរជានិយាយជាភាសាបារាំងវិញ ។

  " មានរឿងអីមែនទេ doll" Taehyung ងាកមកសួរភ្លាមព្រោះឃើញ Jimin ឈរស្ងៀមមិនហ៊ាននិយាយអ្វីសោះ ។

  " ខ្ញុំទៅ condo បងប្រុស felix បានទេ " Jimin ប្រើពាក្យតាមត្រង់ មិនឲ្យខាតពេលយូរ ។

  " Doll ទៅធ្វើអ្វី "

  " ទៅរកភស្តុតាងខ្លះ ខ្ញុំគិតថាបងប្រុសប្រហែលជាបានទុកឲ្យខ្លះដែរ "

  " គ្មានទេ ខ្ញុំឲ្យគេប្រមូលអស់ហើយ មិនចាំបាច់ទៅទេ " Taehyung ប្រកែកបដិសេធភ្លាម ។

" តែអ្នកប្រុសតូច "  Taehyung លឺតែអ្នកប្រុសតូចងាកមកសម្លក់យ៉ាងលឿន ។

  " ខ្ញុំគឺ  Taehyung sunder មិចក៏មកហៅថាអ្នកប្រុសតូចវិញ ដូរពាក្យភ្លាម ព្រោះខ្ញុំមានតែបងប្អូន4 អ្នកទេ "

  " បាទ លោកTae "

  " អ្នកណាឲ្យហៅចឹងទៀតហើយ ហៅថាtae ធម្មតាមកបានទេ "

  " លោកអាយុប្អូនខ្ញុំ2 ខែ ហើយលោកចង់យ៉ាងមិចទៀត ខ្ញុំហៅខ្ពស់ហើយមិនស្តាប់ អ៊ីចឹងចាំស្តាប់ឲ្យច្បាស់តើបានទេ ខ្ញុំហៅលោកថាប្អូន Tae យ៉ាងមិចដែរ " Jimin ទប់កំហឹងភ្លាម ខំចូលមកនិយាយស្រួលបួលហើយ ខំមករករឿងទៀត ។

  " នេះ doll មករករឿងខ្ញុំហើយណា "

  " តាំងពីខ្ញុំកើតមកមិនដែល ឲ្យខ្ញុំហៅអ្នកណាថាប្អូនទេ មានតែលោកមួយទេ ខ្ញុំមិនចេះរាប់ញាតិទេយល់ទេ "  Jimin ដើរតាំងៗទៅបន្ទប់ដេកភ្លាមទុកឲ្យ Taehyung ឈរមីងមាំុងមិនដឹងអី ។

  ' គ្រាន់តែចង់និយាយឲ្យផ្អែមមិនបានសោះ ' Taehyung លួចគិតក្នុងចិត្ត ។

  អគុណសម្រាប់ការអាន💜💜
  Anny 🍁♒🍁

?????????????????????My Little Doll??Where stories live. Discover now