抖阴社区

                                    

"Y..yibo..."

"បាទ?"អូរព្រះអើយ!!!ដឹងទេថាបើដៃគូឬមនុស្សដែលខ្លួនស្រឡាញ់ឆ្លើយបែបនេះគឺគួរឲ្យស្រឡាញ់ខ្លាំងណាស់!!អ្នកបានស្ដាប់សឹងនឹងផ្ទុះបេះដូងស្លាប់ដោយសារតែពាក្យមួយនេះទៅហើយ

"ព..ពួកយើងដូចជាខានធ្វើវាយូរហើយ..."កាយតូចទម្លាក់ទឹកមុខចុះលាក់ភាពខ្មាស់អៀនរបស់ខ្លួនមិនអាចឲ្យនាយឃើញផ្ទៃមុខក្រហមរបស់គេបានឡើយ ដៃវិញចង្អុលយកទៅគូសវាសលើឥដ្ឋថ្នមៗព្រមទាំងខាំបបូរមាត់តាមបែបមនុស្សអៀនព្រៀន

"....."yiboខ្ចឹបមាត់លែងនិយាយមុននឹងងាកមុខទៅម្ខាងងក់ក្បាលតិចៗបញ្ជាក់ថាជាការយល់ព្រម

នេះxiao zhanក្លាយជាមនុស្សចូលចិត្តរឿងបែបនេះតាំងពីពេលណា?សូម្បីតែខ្លួនជាalphaក៏មិនសូវជាគិតរឿងនេះខ្លាំងដូចគេឡើយ!

ស្អែកឡើង*

"ក..ក្រោកឡើង!ក្រោកឡើង!!មោះទៅក្រៅ!"ព្រឹកឡើងមិនទាន់ទាំងព្រះអាទិត្យរះស្រួលបួលផងបែរជាមានសម្លេងស្រែកចេចចាចអង្រួនរាងកាយអ្នកគេងក្រោមទ្រូងឱបចង្កេះគេជាប់សឹងនឹងផុតដង្ហើមទៅហើយ

"ទៅណា...ទៀតហើយ?"អ្ហាក៎!!!!មើលសម្លេងចុះ!ម្សិលមិញនៅមិនទាន់ភ្លេចពីពាក្យឆ្លើយ"បាទ"របស់នាយឡើយ ឥឡូវមកវាចានៅពេលព្រឹកមិនទាន់ងើបពីគេងស្រួលបួលនិយាយស្អកៗបែបdeep voiceទៀត!ហ្ហឺយ!គេឆ្កួតនឹងឈ្លក់វង្វេងស្លាប់ជាក់ជាមិនខានឡើយ!

"ទ..ទៅក្រៅ!"Xiao zhanច្របាច់ថ្ពាល់របស់yiboចាប់ទាញវាបំណងចង់រំខានដំណេករបស់នាយ

"តែbabyអស់កម្លាំងណាស់!"រាងសង្ហារខិតខ្លួនកាន់តឺគៀកខ្លាំងនឹងទ្រូងរបស់xiao zhanរួចជ្រុបមុខគេងបន្ត

"ហ..ហ្ហឺយ!!ហ...ហេតុអីក៏គេងស្ពឹករាល់ថ្ងៃអញ្ចឹង?"Xiao zhanមិនដឹងថាត្រូវធ្វើអ្វីបន្តមានតែសង្ងំឲ្យនាងគេងឱបខ្លួនបែបនេះ

ដៃតូចស្ដើងឈោងទៅយកទូរសព្ទក្បែរគ្រែបើកមើលក៏លោចស្នាមញញឹមនៅលើផ្ទៃមុខចេញមកមុននឹងតបឆាតរបស់ប្អូនប្រុសខ្លួន

ក្រលែកមើលទៅកាន់ផ្ទៃបន្ទប់ដ៏ធំមួយឋិតក្នុងវិមានត្រកូលxiaoនេះវិញកំពុងតែមានalphaម្នាក់លោតកន្រ្តាក់ពេញពូកសប្បាយចិត្តជាខ្លាំងដែលថ្ងៃនេះបងប្រុសខ្លួនតបសារលឿនជាងរាល់ដង

?????????????(???season1)Where stories live. Discover now