__________________
ផឹប*
កាយតូចស្ដើងបន្តដើរតាមលោកគ្រូពេទ្យម្នាក់នោះរហូតដល់ខាងមុខបន្ទប់ធ្វើការរបស់គាត់ស្រាប់តែបាត់គាត់មួយរំពេច
"គេនៅឯណា?ខ្មោចលងទេដឹង?"ផឹប*
ភ្លាមៗបែរជាមានដៃមាំក្រាស់ចាប់រុញកាយតូចផ្អឹបជាប់ជញ្ជាំង យកដៃទាំងគូឃាំងបាំងផ្លូវមិនអាចឲ្យអ្នកក្រោមទ្រូងរកផ្លូវចេញបានឡើយ
នាយជាមនុស្សស្ងប់ស្ងាត់ទើបបន្ទប់ធ្វើការរបស់ខ្លួនឋិតនៅឆ្ងាយដាច់ពីគេពីឯងមិនមានមនុស្សដើរកាត់ បើមានក៏មានតែ3 4នាក់ដែរក្នុង1ថ្ងៃ
"ហេតុអីតាមខ្ញុំ?លោកចង់បានអី?"សម្លេងមាំក្រាស់បន្លឺឡើងដោយទឹកមុខស្មើធេងចង់ដឹងពីគោលបំណងរបស់អ្នកនៅចំពោះមុខខ្លួន
"ម៉ាក់ខ្ញុំប្រាប់ថាឲ្យខ្ញុំដើរតាមក្ដីស្រមៃរបស់ខ្ញុំ!"
"បញ្ឈប់ទៅ!ខ្ញុំមិនមានពេលទំនេរមកលេងសើចជាមួយលោកឡើយ!"នាយយកដៃលើកវែងតារបស់ខ្លួនឡើងបន្តិចរួចដកដៃចេញរុញទ្វារដើម្បីចូលបន្ទប់ធ្វើការរបស់ខ្លួន
ផឹប*
"អ្ហាស៎...សឺត...."ភ្លាមៗសម្លេងនៃការទង្គិចគ្នាហាក់បណ្ដាលឲ្យចិត្តអ្នកដែលចង់ចូលទៅក្នុងត្រូវឈប់មួយកន្លែងរហ័សបែរទៅរករាងល្អិតយ៉ាងលឿន
"មានត្រូវត្រង់ណាទេ?"lixingដែលធ្វើជាដួលនោះក៏ងក់ក្បាលតិចៗរួចបង្ហាញស្នាមរបួសដល់រាងសង្ហារនៅកែងដៃរបស់ខ្លួន
"មើលចុះរបួសធ្ងន់ណាស់!លោកត្រូវការបង់បិតដំបៅទេ?"
"ខ្ញុំត្រូវការលេខទូរសព្ទរបស់លោក!"ព្រះអើយ!ទោះមនុស្សបេះដូងថ្មក៏ត្រូវបែកខ្ទេចដោយសារស្តាយញ៉ែដ៏smoothរបស់omegaកំពូលម្នាក់នេះដែរ
"កុំលេងសើចអី!ចូលមកក្នុងមក!"នាយសង្ហារជួយលើគ្រាកាយតូចឡើងសម្ដៅទៅក្នុងបន្ទប់ដើម្បីយកបង់បិតដំបៅឲ្យគេ
_________________
"ហេតុអីសម្លឹងមើលនាឡិការរហូតបែបនេះ?មានអ្វីមានតម្លៃឲ្យalphaតូចរង់ចាំឬ?"កំពុងតែធ្វើការសុខៗសម្លេងមាំក្រាស់បន្លឺឡើងពីក្រោយខ្នងបណ្ដាលឲ្យអ្នកដែលធ្ចើការត្រូវភ្ញាក់ផ្អើលមិនស្ទើរឡើយ
"រឿងរបស់ខ្ញុំ!"Xiao chenរៀបរឹកធម្មតាវិញមុននឹងធ្វើការបន្តទុកឲ្យរាងសង្ហារធ្វើភ្នែកម៉ក់ៗសម្លឹងមើលខ្លួនមិនដាក់ភ្នែកបំណងចង់បានចម្លើយពិតប្រាកដ
Xiao chenខាំមាត់សង្កត់ចិត្តធ្វើមិនខ្វល់ពីអ្នកម្ខាងទៀតទាំងអារម្មណ៍មិននឹងនរ ចង្រៃយ៎អើយ!មកធ្វើមុខខ្ចូតៗអីពេលនេះ?គេមិនអាចផ្ដោតអារម្មណ៍លើការងារបាននោះទេ!អ្វីដែលសំខាន់!ចេះអាចរឹកបែបនេះតាមអ្នកណា?
រីងៗ*
"ដល់ម៉ោងសម្រាកល្មម!"ដៃម្ខាងលើកទៅចាប់ច្របាច់មាត់របស់guanghuiដើម្បីបញ្ឈប់កុំឲ្យនាយធ្វើទឹកមុខបែបនេះទៀតមុននឹងក្រោកឈរទាញកាតាបចេញមករៀបរឹកម៉ាស្អាតទើបចាកចេញទៅមន្ទីរពេទ្យបាត់ទៅ
Guanghuiទម្លាក់ទឹកមុខចុះប្រែមកជារាបស្មើគ្មានអារម្មណ៍អ្វីទាំងអស់ខុសពីអំបិញមិញដាច់
ដៃមាំក្រាស់សុទ្ធតែសរសៃដៃឈោងយកសោឡានចេញមកបំណងចង់បើកតាមxiao chenចង់ដឹងពីទិសដៅធ្វើដំណើររបស់xiao chenពិតប្រាកដ
______________
ក្រលែកមើលទៅអ្នកនៅមន្ទីរពេទ្យនាពេលនេះវិញ អ្វីៗហាក់មិនបានផ្លាស់ប្ដូរ វត្តមានរបស់មនុស្ស2នាក់នៅក្នុងបន្ទប់ មានតែម្នាក់ប៉ុណ្ណោះដែលអាចដើរហើរនិយាយបានទៅកាន់អ្នកម្ខាងទៀតដែលដេកស្ដូកស្ដឹងមិនសូម្បីតែកម្រើក
Yiboអង្គុយបណ្ដើរនិយាយរៀបរាប់ពីស្បែករបស់ស្បែកជើងដែលខ្លួនរើសក្នុងចំណោមស្បែកដែលមានតម្លៃថ្លៃបំផុតបើទោះត្រូវមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចំណាយក៏នាយនៅតែយកវាមកក្នុងដៃទាល់តែបាន
ដៃទាំងគូចាប់កាន់អំបោះដេរលើគៀនស្បែកជើងថើរៗខ្លាចខុសថ្នេរជៀសវាងលែងស្អាត!ទីបំផុតស្បែកជើងដ៏មានតម្លៃបំផុតនៅក្នុងជីវិតរបស់ខ្លួនកំពុងតែរំលេចរូបរាងចេញមកម្ដងបន្តិចៗហើយ!មិនយូរនោះទេម្ចាស់របស់វានឹងបានពាក់វាបង្ហាញដល់គ្រប់គ្នានៅលើពិភពលោកនេះជាក់ជាមិនខាន
ក្រាក*
"សួស្ដី!"សម្លេងមាំក្រាស់របស់មនុស្សម្នាក់បន្លឺឡើងនៅមាត់ទ្វារបណ្ដាលឲ្យអ្នកដែលកំពុងតែដេរស្បែកជើងនៅក្បែរគ្រែអ្នកជម្ងឺរហ័សងាកទៅតាមប្រភពសម្លេងយ៉ាងលឿន
សូមរង់ចាំភាគបន្ត.....

YOU ARE READING
?????????????(???season1)
Romance+?????????????????????omega???????????????????????????????alpha???????????????! Yibo wang(top) x Xiao zhan(bottom) ????????hatake-qing
?????21
Start from the beginning