抖阴社区

?????27:??????????????

Start from the beginning
                                    

"សូមស្វាគមន៍!អ្នកស្រីមានអ្វីឲ្យខ្ញុំជួយដែរទេ?"yiboបែរចំណាប់អារម្មណ៍តម្រង់ទៅកាន់មនុស្សស្រីដែលមានវ័យរាងចាស់បន្តិចគ្រាន់តែភាពតែងខ្លួនរបស់គាត់គឺមិនបានចាស់តាមវ័យឡើយ

"លោកអាចជួយណែនាំអំពីឈុតសម្រាប់ចូលរួមនៅក្នុងកម្មវិធីរបស់ត្រកូលអភិជនបានទេ?"suguangដាក់ខ្លួនអង្គុយនៅលើសាឡុងគងទាក់ខ្លាបង្ហាញពីឋានៈមិនតូចតាមរបស់ខ្លួន

"ប្រាកដជាបានណាស់អ្នកស្រី!សូមចាំបន្តិច!"នាយរត់ទៅបើកទូយកសៀវភៅសម្រាប់ណែនាំឈុតយកមកឲ្យគាត់រួចនិយាយអំពីឈុតនីមួយៗនៅក្នុងនោះបង្ហាញដល់គាត់

"សម្រេចថាយកឈុតមួយនេះចុះ!"suguangចង្អុលទៅឈុតបែបអឺរ៉ុបរបស់ស្ត្រីអភិជនពណ៌សូកូឡាគ្រាន់តែគាត់ចង់ប្ដូរទៅជាពណ៌ឆើតឆាយបន្តិចព្រោះក្នុងនោះក៏មានភ្ញៀវបរទេសទើបតែងខ្លួនបែបនេះ

"បាទបានអ្នកស្រី!ខ្ញុំអាចផ្លាស់ប្ដូរពណ៌បាន!សម្រាប់ស្បែកជើង!ខ្ញុំគិតថាស្បែកជើងនេះគឺសាកសមបំផុតសម្រាប់ឈុតមួយនេះ!វាផលិតពីស្បែកដែលឋិតក្នុងស្បែកដ៏មានតម្លៃបំផុត សាច់របស់វាគឺល្អខ្លាំងណាស់!ខ្ញុំអាចធានាជូនបាន!"

"ល្អ!យកតាមអ្វីដែលលោករៀបរាប់ទៅចុះ!កាន់តែឆាប់កាន់តែល្អ!"

"អត់ទោសផងអ្នកស្រី!លឿនបំផុតគឺ5ថ្ងៃអាចរួចរាល់ទាំងឈុតនិងស្បែកជើងមិនអាចក្រោមនឹងបានឡើយអ្នកស្រី!"

"មិនអីទេ!តាមនឹងចុះ!កុំឲ្យផុត1អាទិត្យ!រួចរាល់ពេលណាយើងមកយកពេលនឹង!"

"បាទ!សូមអញ្ជើញអ្នកស្រីមកវាស់ទំហំរាងកាយរបស់អ្នកស្រីសម្រាប់កាត់ឈុតមួយនេះ!"yiboនៅតែរក្សារទឹកមុខសុភាពរាបសាររបស់ខ្លួនគោរពឱនលំទោនទៅកាន់គាត់បើទោះជាក្នុងចិត្តមានអារម្មណ៍ថាមិនស្រួល មុខរបស់គាតដូចប្រហែលៗយ៉ាងមិចមិនដឹងនោះទេ

__________________

Albumចម្រៀកលើកដំបូងរបស់រាងល្អិតxiao zhanដែលជំនួសដោយឈ្មោះទៅជាxiu wang(សៀវវ័ង)វិញជៀសវាងគ្រប់គ្នាស្គាល់ បានចេញជាផ្លូវការទទួលការគាំទ្រក្នុងប្រទេសមិនតិចនោះទេ!គេក៏ក្លាយជាមនុស្សដំបូងបំផុតនៅJZ groupដែលជាតារាពាក់របាំងមុខមិនបង្ហាញដល់នរណាម្នាក់ក្រៅពីអ្នកចាត់ការរបស់ខ្លួននោះទេ!ក្រុមហ៊ុនក៏មិនជំទាស់គឺសម្រេចតាមចិត្តរបស់សាមីខ្លួនប៉ុណ្ណោះឲ្យតែអាចរកចំណូលឲ្យក្រុមហ៊ុនបានគឺគ្រប់គ្រាន់ហើយ!ណាមួយxiao zhanមានមិត្តជាតារាដែលមានខ្សែអគ្គនាយកទៀត!

?????????????(???season1)Where stories live. Discover now