抖阴社区

                                    

"គិតថាអូនល្ងង់មែនទេដែលមើលមិនដឹងថាបងជាអីនោះ!ដឹងទេ?នៅជាមួយគ្នាយូរកាន់តែធ្វើឲ្យអូនដឹងថាបងមិនមែនbetaនោះទេ!អូនរង់ចាំពាក្យពិតចេញពីមាត់បងយូរហើយ នេះបើអូនមិននិយាយបងប្រុងលាក់អូនដល់ពួកយើងចាស់ស្លាប់រៀងៗខ្លួនមែនទេ?"

"បងខុសៗ!ពេលដំបូងដែលបងជួបអូនបងលាក់បាំងអូនមកពីបងមិនចង់ចូលទៅជិតomegaដូចអូន!តែអូននេះតោងបងស្អិតឲ្យបងលង់នឹងអូនទាល់តែបាន!"

"គួរនិយាយថាបងសំណាងវិញទេដែលបានអ្នកប្រុសxiaoដូចអូនមកស្រឡាញ់នោះ!"Xiao zhanប្ដូរកែវភ្នែចេញពីនាយបែរកសម្លឹងទៅកាន់ព្រះចន្ទដោយមានស្នាមញញឹមស្រាលៗខណៈពេលកំពុងតែមានដានទឹកភ្នែកដែលជាប់នៅលើថ្ពាល់របស់ខ្លួនដូចគ្នា

"អូនល្វើយណាស់wang yibo!" កាយតូចចាប់ផ្ដើមព្រិចភ្នែកបន្តិចពេលនោះបែរជាមានដៃមាំក្រាស់លើករាងកាយស្គមស្រាលដូចសំឡីរបស់គេយកមកអង្គុយលើភ្លៅរបស់នាយទាញក្បាលគេថ្នមៗឲ្យផ្អែកទៅលើទ្រូងរបស់នាយដើម្បីអាចឲ្យគេសម្រាកបាន

"បងថាទៅ....ពេលអូនបើកភ្នែកមកវិញគ្រប់យ៉ាងនឹងមិនផ្លាស់ប្ដូរទេមែនទេ?"

"ត្រូវហើយ!ថ្ងៃស្អែកមកដល់ អតីកាលដ៏ឈឺចាប់នឹងត្រូវបានដុតបំផ្លាញជំនួសមកដោយរឿងល្អៗវិញ!ពេលនេះមានបងក្បែរហើយរឿងអាក្រក់ទាំងអំបាលម៉ានបងនឹងមិនឲ្យមកក្បែរអូនទៀតនោះទេ!អូនសម្រាកទៅ!"ស្នាមថើបដ៏កក់ក្ដៅកំពុងតែផ្ដិតលើថ្ងាស់របស់អ្នកក្រោមទ្រូងខ្លួនថ្នមៗដើម្បីជាការលួងលោមទៅកាន់មនុស្សដែលខ្លួនស្រឡាញ់បំផុត

"ឃើញទេកូនសម្លាញ់?ទោះappaធ្លាក់មកដល់ចំណុចណាក៏ប៉ារបស់កូននៅតែធ្វើជាខែលសម្រាប់ការពារappaជានិច្ច!"ដៃស្រឡូនលើកទៅអង្អែលពោះរបស់ខ្លួនបើទោះជាដឹងថាពេលនេះដំណក់ឈាមមួយគ្រាប់ដ៏មានតម្លៃនោះលែងនៅទៀតក៏ដោយ

"អ្ហឹកហ្ហឹក..."Xiao zhanខាំបបូរមាត់សង្កត់ចិត្តបានត្រឹមខ្សឹបខ្សួលនៅក្រោមទ្រូងរបស់អ្នកជាalphaមិនឲ្យឮសម្លេងតែនៅតែបង្កសម្លេងចេញមកតិចៗទាល់តែបាន

_____________________

ស្អែកឡើង*

ឋិតនៅលើឡានក្រុងដែលបានបរកាត់ពីទិសដៅមួយទៅទិសដៅមួយ មនុស្សម្នាចាប់ផ្ដើមចុះពីលើឡានក្រុងចាកចេញទៅតាមកន្លែងរបស់ពួកគេរៀងៗខ្លួនរហូតដល់តំបន់ដែលជាកន្លែងផ្ដើមនៃការជួបគ្នាលើកដំបូងធ្វើឲ្យyiboងាកសម្លឹងទៅកាន់មាត់បង្អួចលោចស្នាមញញឹមថើរៗកែវភ្នែកបែរចំទៅកន្លែងនោះ

?????????????(???season1)Where stories live. Discover now