នាយចាំថាពេលនោះនាយខឹងខ្លាំងណាស់ដែលបាត់បង់ការងារហើយមកត្រូវxiao zhanរអិលធ្លាក់ពីទីទួលនោះនាំឲ្យនាយមានរបួសថែមទៀតផង
គិតៗទៅអាចជានិស្ស័យក៏ថាបានដែលនាំឲ្យនាយបានជួបនឹងមនុស្សដែលនាយចង់ការពារខ្លាំងបែបនេះ
"ចាន់!ដល់ហើយ!"ពេលដែលហួសកន្លែងនោះមិនយូរប៉ុន្មានyiboក៏បានដាស់ទៅxiao zhanដែលលង់លក់អស់រយៈពេលជាយូរនោះមុននឹងដឹកដៃរាងតូចចាកចេញពីឡានក្រុងនោះបាត់ទៅ
"មកហើយឬ!ចូលមក!"កែវភ្នែកទាំងគូរបស់jinប្រទះឃើញអ្នកទាំង2មកដល់ក៏រហ័សដឹកដៃរបស់xiao zhanឲ្យចូលទៅអង្គុយនៅខាងក្នុង
"Zhan!ដឹងទេថាបងនឹកឯងខ្លាំងប៉ុណ្ណា?ពេលដែលដឹងដំណឹងថាអ្នកដែលឯងរៀបការជាមួយមិនមែនជាyiboបងបារម្ភខ្លាំងណាស់!ពេលនេះឯងយ៉ាងមិចហើយ?"
"ខ...ខ្ញុំបាត់បង់កូនហើយ!អ្ហឹកហ្ហឹក!!!!"Xiao zhanដែលមិនអាចទប់ទឹកភ្នែកបានក៏ឱនក្បាលចុះខាំមាត់សម្រក់ទឹកភ្នែកចេញមក
"អូរព្រះអើយ!!!"jinទាញកាយតូចយកមកឱបថ្នមៗអង្អែលខ្នងរបស់គេថើរៗលួងលោមទៅកាន់រាងល្អិតទាំងតក់ស្លុតនៅពេលដែលដឹងដំណឹងមួយនេះ
"នេះ!បងបានកក់សំបុត្រឲ្យពួកឯងរួចរាល់ហើយ!ជើងហោះហើរនឹងចេញទៅយប់នេះ!"namjoonដើរមកទាំងហុចសំបុត្រយន្តហោះឲ្យទៅyibo
"មិនបាច់ដល់ថ្នាក់នេះនោះទេhyung!hyungជួយពួកខ្ញុំកន្លងមកគឺគ្រប់គ្រាន់ហើយ!"yiboឱនក្បាលគោរពបញ្ជាក់នូវការដឹងគុណរបស់ខ្លួនចំពោះគាត់
"មិនអីនោះទេ!បងគ្រាន់តែចង់មានប្អូនប្រុសម្នាក់តែប៉ុណ្ណោះ!ដឹងទេ?ពេលឃើញឯងដំបូងបងស្រឡាញ់ឯងចង់រាប់អានឯងធ្វើជាប្អូនប្រុសបងបាត់ទៅហើយ!ណាមួយនៅកូរ៉េបងមានផ្ទះមួយដែលបងទុកចោលឈប់រស់នៅ!ឯងអាចទៅនៅបាន!"namjoonញញឹមដាក់រាងសង្ហារថ្នមៗរួចទះស្មាគេតិចៗ
"បង...."yiboគាំងរកពាក្យនិយាយលែងត្រូវ ហេតុអីក៏namjoonល្អដាក់គេខ្លាំងបែបនេះ
"កុំបារម្ភ!បើខ្វះខាតអាចមករកបងបាន!នៅទីនោះក៏ជិតផ្ទះលោកតារបស់បងដែរ!គាត់ចិត្តល្អទេ!ណាមួយបងរើមកនៅទីនេះដោយសារតែjinត្រូវមកនៅក្បែរម៉ាក់របស់គេព្រោះគាត់មានជំងឺវង្វេង បើពឹងទៅលើក្មួយរបស់គាត់គឺមិនដូចចិត្តដូចកូនបង្កើតនោះទេ!"

YOU ARE READING
?????????????(???season1)
Romance+?????????????????????omega???????????????????????????????alpha???????????????! Yibo wang(top) x Xiao zhan(bottom) ????????hatake-qing
?????????
Start from the beginning