抖阴社区

                                    

តុកៗ!តុកៗ!ក្រាកក>សម្លេងគោះទ្វាពីរបីដងជាប់គ្នាហើយតែមិនឮសម្លេងម្ចាស់ឆ្លើយទើបរ៉ូសនាងបើកទ្វាចូលតែម្ដងទៅ
"លោកថេយ៉ុង!លោកថេ-" ពេលនាងចូលមកដល់ខាងក្នុងមិនឃើញស្រមោលរបស់ថេយ៉ុងតែក៏ឮសម្លេងបើកទឹកទើនាងដឹងថាថេយ៉ុងកំពុងងូតទឹកទើបនាងទៅរៀបចំកម្រាលពូកឲ្យគេរួចក៏ទៅរកសម្លៀកបំពាក់ឲ្យគេតែពេលបើកទូរខោអាវទៅឃើញថាសម្លៀកបំពាក់ជាច្រើននៅតម្រៀបគ្នាធ្វើឲ្យពិបាកសម្រេចណាស់ថាគួរយកមួយណាល្អខ្លាចមិនត្រូវចិត្តគេនឹងស៊យធំងហើយចុងក្រោងនាងក៏សម្រេចចិត្តជ្រើសយកអាវគ្រ័សេពណ៌ទឹកប៊ិចចាស់ឈុតជាមួយខោហើយក៏យកមកទុកនៅលើពូកឲ្យគេយ៉ាងស្អាតតាមការប្រាប់របស់អ៊ុំស៊ូគិៈ
ក្រាក> ថេយ៉ុងបានចេញពីបន្ទប់ដោយមានត្រឹមតែកន្សែងបិទបាំងផ្នែកក្រោមតែប៉ុណ្ណោះតែផ្នែកខាងលើវិញគ្មានអ្វីបិទបាំងនោះទេទើបបង្ហាញឲ្យឃើញសាច់ដុំប្រាំមួយកងរួមទាំងដំណក់ទឹកតូចតោងទៀមនៅលើនោះដែលធ្វើឲ្យគេកាន់តែទាក់ទាញហើយនិងនៅមានអាចុងពណ៌ផ្កាឈូកមួយគូរនោះទៀតដែលធ្វើឲ្យអ្នកដែលបម្រុងនឹងចេញទៅមិញនេះត្រូវងាកមកមើលវិញយ៉ាងភ្លឹករហូតមានឈាមហូរតាមច្រមុះទៀតផង(បើឃើញចឹងតួស្រីផ្សេងត្រូវស្រែកចាចហើយតែស្រីរ៉ូសយើងវិញNo No☝)
"រ៉ូស!រ៉ូសនាងកើតអីម៉េចមានឈាមច្រមុះបែបនេះ" ថេយ៉ុងពេលដែលឃើញរ៉ូសឈាមច្រមុះក៏រត់មកមើលទាំងដែលពេលនេះគេនៅស្លៀកកន្សែងសោះហ្នឹងដែលធ្វើឲ្យរ៉ូសពេលនេះដកដង្ហើមមិនចង់ដល់គ្នាទេព្រោះថាវាជិតៗពេកហើយតែទោះជាចឹងក៏ដោយក៏រ៉ូសមិនទាន់ដកភ្នែកពីអាប្រាំមួយកងនឹងទៀត
"រ៉ូស!រ៉ូស-"ថេយ៉ុងក៏ទៅអង្រួតរ៉ូសតិចៗពេលដែលឃើញនាងភ្លឹកបែបនេះតែគេមិនបានដឹងទេថាអាកាយវិការរបស់គេឥឡូវនេះ ក្នុងភ្នែករ៉ូសកំពុងតែឃើញថាថេយ៉ុងញញឹមញញែមមកកាន់នាងព្រមទាំងយកដៃមកអង្អែលផ្ទៃមុខនាងទើបធ្វើឲ្យរ៉ូសនាងបិទភ្នែកទទួលការអង្អែលមួយនេះ-តែតាមពិតទៅថេយ៉ុងពេលនេះមុខស្លេកអស់ហើយជាពិសេសពេលឃើញនាងបិទភ្នែកញញឹមបែបនេះទៀតគេស្ទើរតែឆ្គួតហើយតើនាងត្រូវថ្នាំពុលមែនទេ?
"រ៉ូស!"
"ចា៎!ចាស-លោកថេ-ថេយ៉ុងហៅខ្ញុំ-មានការអីទៅ" ម្ដងនេះថេយ៉ុងស្រែកមួយទំហឹងទើបធ្វើឲ្យរ៉ូសនាងអាចភ្ញាក់ពីការស្រមើលស្រម៉ៃវិញរួចក៏យកដៃជូតទឹកដែលហូរចេញពីច្រមុះនោះហើយក៏មកនិយាយជាមួយគេទាំងទាក់ៗដូចមិនចង់ទៅមុខ
"ខ្ញុំហៅនាងយូរហើយ-ច្រមុះនាងហូរឈាមមិនស្រួលខ្លួនមែនទេ" មុនដំបូងថេយ៉ុងនិយាយជាមួយនាងធ្ងន់សម្លេងបន្តិចតែប្រយោគក្រោយក៏ទម្លាក់សម្លេងមកហើយថែមទាំងយកដៃទៅស្ទាបថ្ងាស់រ៉ូស ទៀតផងតែរ៉ូសក៏បានថយចេញពីគេបន្តិច
"ប្រហែលមកពីអាកាសធាតុក្ដៅហើយ-ចឹងខ្ញុំសុំទៅសិនហើយ" និយាយហើយនាងក៏រត់ទៅបាត់មិនអាចនៅទីនេះបន្តបានទៀតទេ
"អាកាសធាតុក្ដៅតែក្នុងបន្ទប់នេះបើកម៉ាស៊ីត្រជាក់តើ-ឬមួយក៏-ហឹសៗ"ថេយ៉ុងមិនយល់ពីនាងទេបន្ទប់គេត្រជាក់ឲ្យឡើងល្ហឹមនៅថាក្ដៅទៀត-រួចគេក៏ងាកមើលឃើញខ្លួនឯងតាមកញ្ចក់ទើបដឹងថាមកពីអីរួចគេក៏សើចចេញមកលើកទីមួយហើយដែលថេយ៉ុង យ៉ាម៉ាហ្សាគិៈញញឹមបើអ្នកណាឃើញប្រាកដជាថតទៅចុះនៅទស្សនាវដ្ដីទំព័រមុខមិនខានឡើយ។
   

     បន្ទាប់ពីថេយ៉ុងស្លៀកពាក់ហើយគេក៏ចុះមកក្រោមតាមធម្មតាតែតាមផ្លូវដែរគេមកមិនបានឃើញរ៉ូសនោះទេ
"យូរីទៅហៅរ៉ូសមកយើងទៅចាំនៅបន្ទប់អាហារមុន" ដើរបានបន្តិចគេក៏ឃើញយូរីទើបឲ្យនាងទៅតាមរ៉ូសមកឲ្យគេហើយគេក៏ទៅចាំរ៉ូសនៅបន្ទប់អាហារមុនទៅ។
      រ៉ូសពេលដែលមកដល់ក្នុងបន្ទប់នាងក៏ចូលទៅបន្ទប់ទឹករួចក៏បើកទឹកចេញពីឡាបូលាងដៃមកសម្អាតឈាមដែលនៅជាប់ច្រមុះនោះ
"នាងរ៉ូសអឺយមិនគួរណាបណ្ដោយឲ្យខ្លួនឲ្យលងនឹងអាស៊ីចផេកអីនឹងទេ"បន្ទាប់ពីលាងមុខរួចហើយនាងក៏ងើបមកនិយាយនៅមុខកញ្ចក់
"តែថាថេយ៉ុងមិញនេះមើលទៅដូចបារម្មណ៍ពីឯងណាស់គេចាប់អារម្មណ៍ឯងទេដឹង-កុំស្រម៉ៃអីនាងរ៉ូសគេគ្រាន់តែខ្លាចឯងស្លាប់គ្មានអ្នកសងលុយទេ" មើលកញ្ចក់សុខៗស្រាប់តែនឹងឃើញដល់ឫកពារថេយ៉ុងធ្វើឲ្យនាងស្រមើលស្រម៉ៃថាគេបារម្មណ៍តែនាងក៏គ្រវីក្បាលបណ្ដេញការគិតឆ្កួតឡប់នេះចេញ
តុកៗ>ដោយឮសម្លេងគោះទ្វាទើបរ៉ូសចេញពីបន្ទប់ទឹកដើរទៅបើកទ្វារ
"យូរីមានអ្វីមែនទេ" នាងបើទ្វាមកក៏ឃើញយូរីដែលកំពុងឈរនៅមុខទ្វាទើបនាងសួរទៅកាន់យូរី
"អ្នកប្រុសថេយ៉ុងហៅឯងគាត់ចាំនៅបន្ទប់អាហារឯងប្រញ៉ាប់ទៅកុំឲ្យគាត់ចាំយូរ" យូរីប្រញ៉ាប់ប្រាប់ទៅរ៉ូសភ្លាមបន្ទាប់ពីនាងបើកទ្វាចេញមកហើយក៏អូសដៃរ៉ូសទៅតែម្ដងមិនទុកពេលឲ្យនាងត្រៀមខ្លួនបន្តិចសិនទេ

"លោកថេយ៉ុងហៅខ្ញុំមានការអីមែនទេ" រ៉ូសនាងក៏បានមករកថេតាមការប្រាប់របស់យូរីតែនាងមិនបានមើលមុខគេចំទេនៅខ្មាសគេមិនទាន់បាត់ផងឥឡូវមកជួបគេទៀតឲ្យនាងយកមុខទៅទុកនៅឯណា

SS1:???????????????(???)Where stories live. Discover now