抖阴社区

                                    

     ពេលដែលយន្តហោះចាប់ផ្ដើមចេញដំណើរនោះធ្វើឲ្យរ៉ូសនាងបិទភ្នែកយ៉ាងខ្លាំងព្រោះការភ័យខ្លាចឯដៃនាងវិញក៏ទៅចាប់ដៃរបស់ថេយ៉ុងយ៉ាងណែនដូចគ្នាហើយថេយ៉ុងឃើញបែបនេះគេក៏យកដៃរបស់នាងមកកាន់ដាក់លើភ្លៅរបស់គេហើយអង្អែលតិចៗកុំឲ្យនាងភ័យ។
"រ៉ូសនាងចង់គេងទេទីនេះក៏មានបន្ទប់ដែរ" បន្ទាប់ពីយន្ដហោះ ហោះដល់លើស្រួលបួលបន្តិចនោះថេយ៉ុងក៏សួរទៅរ៉ូសព្រោះឃើញថានាងមិនសូវភ័យដូចមុនទើបគេសួរទៅកាន់នាងក្រែងនាងងុយចង់គេងនឹងបានទៅគេងនៅកន្លែងឲ្យស្រួលបួលព្រោះថានេះជាប្រភេទយន្តហោះខ្នាតធំហើយផ្ទាល់ខ្លួនចឹងវាមានទាំងបន្ទប់គេងដូចនៅផ្ទះដែរ
"អត់ទេ-តែថាប៉ុន្មានម៉ោងទើបទៅដល់" រ៉ូសគ្មានអារម្មណ៍ដេកពួនអីទេជិះយន្ដលើកដំបូងបែបនេះនណាទៅដេកលក់ទៅអារម្មណ៍ភ័យមិនទាន់ទៅបាត់ស្រួលបួលផង
"ពីតូក្យូទៅហាវៃប្រើពេលប្រហែល៩ម៉ោង-នាងទ្រាំបានទេឬក៏ចង់ញាំអ្វីដែរទេខ្ញុំនឹងប្រាប់គេឲ្យយកមកឲ្យ" ថេយ៉ុងក៏ប្រាប់ទៅរ៉ូសតាមអ្វីដែលនាងសួរតែគ្រាន់តែឮគេនិយាយថា៩ម៉ោងនាងក៏បើកភ្នែកធំៗគេក៏ដឹងភ្លាមថានាងនឹងធុញជាមិនខានទើបគេសួរបន្លប់នាងអ្វីផ្សេងវិញ
"ទេអត់ទេ"រ៉ូសនាងនិយាយហើយក៏អង្គុយធម្មតាវិញរហូតដល់បន្តិចទៅនាងទន់ភ្នែកគេងលក់បាត់ទៅហើថេយ៉ុងក៏បីនាងទៅគេងនៅគ្រែឲ្យស្រួលបួលវិញការគេងបែបនេះវាមិនល្អទេអាចងើបឡើងរួយកជាមិនខាន។

"តើកូនយើងកើតមកនឹងគួរឲ្យស្រលាញ់ដូចនាងទេ" បន្ទាប់ពីថេយ៉ុងនាំរ៉ូសឲ្យមកគេងហើយគេក៏យកដៃទៅអង្អែលពោះរបស់រ៉ូសថ្នមគេកាន់តែចង់ឃើញមុខកូនឲ្យលឿនៗមែនទែនហើយមិនដឹងកាត់រកគេប៉ុន្មានភាគរយទេហើយក៏ចង់ដឹងដែរថាប្រុសឬស្រីនឹងបានឆាប់រកឈ្មោះដាក់ឲ្យ។

     រ៉ូសគេងបានបន្តិចនាងក៏ភ្ញាក់មកវិញព្រោះថាគេងប្លែកកន្លែងបែបនេះគេងមិនបានយូរដូចនៅផ្ទះទេ។ពេលដែលនាងបើកភ្នែកមកក៏ឃើញថាខ្លួនឯងនៅក្នុងបន្ទប់ដ៏ទំនើបមួយមានទាំងគ្រែជាមួយពូកយ៉ាងទន់ល្មើយហើយនៅមានទូរទស្សន៍ធំមួយនៅខាងមុខនាងទៀតវាខុសពីយន្តហោះដែលនាងធ្លាប់ឃើញនៅក្នុងរឿងឆ្ងាយណាស់
"រ៉ូសភ្ញាក់ហើយមែនទេនេះមកញាំអ្វីសិនមកកុំឲ្យឃ្លាន" រ៉ូសគ្រាន់តែភ្ញាក់បានបន្តិចថេយ៉ុងក៏ដើរចូលមកជាមួយនឹងអាហារដែលមាននៅក្នុងថាសនោះស្រាប់ដើរសំដៅមករកនាងមុមដាក់ខ្លួនអង្គុយនៅក្បែរនាង
"ខ្ញុំមិនឃ្លានទេ" រ៉ូសនិយាយទៅថេយ៉ុងទាំងមុខស្អុយ
"នាងមិនឃ្លានតែកូនយើងឃ្លានហើយ"
"ខ្ញុំ-"
"បើពិបាកចាំខ្ញុំបញ្ចុកក៏បាន" ថេយ៉ុងមិនត្រឹមតែនិយាទេនៅដួសអាហារមកដាក់នៅមាត់នាងទៀត
"ខ្ញុំញាំខ្លួនឯងបាន"រ៉ូសក៏ទាញស្លាបព្រាពីថេយ៉ុងមកកាន់ញាំខ្លួនឯងវិញកុំឲ្យពិបាកដល់គេបញ្ចុកនាង
"រ៉ូសសុំទោស"នៅសុខៗថេយ៉ុងក៏និយាយពាក្យសុំទោសមកភ្លាមៗបែបនេះធ្វើឲ្យរ៉ូសនាងត្រូវទម្លាក់ស្លឹកព្រាចុះរួចងើយមកមើលមុខគេ
"សុំទោសរឿងអ្វី"រ៉ូសក៏សួរទៅថេយ៉ុងទាំងសម្លឹងមើលទៅភ្នែករបស់គេចំៗមិនគេចចេញដូចរាល់ទេ
"សុំទោសរឿងកាលពីថ្ងៃមុនខ្ញុំធ្វើ-"
"ធ្វើព្រោះលោកមានហេតុផល" ថេយ៉ុងមិនទាន់និយាយចប់ផងរ៉ូសក៏ឆ្លើយកាត់ដូចដឹងពីប្រយោគបន្ទាប់នោះជាអ្វីច្បាស់ណាស់ចឹង
"មិចក៏នាងដឹង"
"លោកតែងតែនិយាយវាមិនចឹង"
"ហើយហេតុផលនោះមកពី-" ថ្ងៃនេះគេចង់មិននិយាយជាមួយនាងឲ្យដាច់ស្រេចតែថានាងកាន់គេទៀតហើយ
"មកពីពូខ្ញុំដាក់គ្រាប់បែកលើកប៉ាល់ប៉ាក់ម៉ាក់លោកធ្វើដំណើរហើយអ្នកនៅក្នុងផ្ទះមានជនបង្កប់នឹងមែនទេ"
"នាងដឹងគ្រប់យ៉ាង"
"មែន-ជីស៊ូជាប្រាប់ខ្ញុំហើយនាងដឹងវាពីលោកជីន"
"បើនាងដឹងគ្រប់យ៉ាងមិចក៏នាងមើលទៅនៅតែខឹងនឹងខ្ញុំទៀត" ថេយ៉ុងសួរទៅរ៉ូសទាំងចិញ្ចើមជ្រួញចូលគ្នា
"កុំមកជ្រួញចិញ្ចើមដាក់ខ្ញុំឲ្យសោះ-មកពីលោកនឹងហើយមិនទុកចិត្តខ្ញុំមានរឿងអីក៏មិនដែលប្រាប់បើលោកវាចារតែមួយម៉ាត់មកវាស្លាប់ឬយ៉ាងមិច" និយាយមកដល់ត្រឹមនេះនាងសែនក្ដៅនឹងអាគាត់នឹងណាស់មាត់ចង់ការពារៗតែដល់ពេលមានរឿងមិនចេះប្រាប់គ្នាឲ្យដឹងមុនសោះ
"សុំទោសៗលើកក្រោយមិនលាក់បាំងនឹងនាងទៀតទេ" ថេយ៉ុងឃើញអាការៈមួយម៉ៅរបស់រ៉ូសហើយគេក៏ចូលទៅជិតនាងអង្អែលស្មានាងតិចៗកុំឲ្យខឹងទាំងដែរមុននេះគេទេជាអ្នកខឹងនោះ។🤣🤣

SS1:???????????????(???)Where stories live. Discover now