<អាឡូបងជូនសាគូរ៉ាមកដល់ជប៉ុនវិញហើយ>ថេយ៉ុងកំពុងតែនៅក្នុងឡានដែលបើកសំដៅទៅខុនដូររបស់គេ
(ថាមិចនាងមកវិញហើយ-ចុះនាងបានជួបរ៉ូសឬនៅ)
<ខ្ញុំបានឲ្យជីស៊ូនាំនាងទៅខុនដូរខ្ញុំបាត់ហើយ-តែបងជួយទៅនិយាយជាមួយសាគូរ៉ាឲ្យខ្ញុំបន្តិចបានដែរទេ>
(ហើយឯងមិចក៏មិននិយាយខ្លួនឯងឲ្យឆាប់ចប់)
<ណាជួយខ្ញុំបន្តិចទៅ>
(បានលើកចុងក្រោយហើយ-ទឺតៗ)
26
ត្រឡប់មកមើលរ៉ូសដែលនៅតាមផ្លូវជាមួយជីស៊ូទៅខុនដូរផ្ទាល់ខ្លួនថេយ៉ុងវិញនាងព្យយាមសួរទៅជីស៊ូពីហេតុផលណាស់តើមានរឿងអ្វីកើតឡើងបាននៅសុខៗជីស៊ូនាំនាងមកទាន់តក់ក្រហល់បែបនេះតែថាគ្មានបានចម្លើយមកវិញ
"ជីស៊ូហើយយើងទៅណា" រ៉ូសងាកទៅសួរជីស៊ូដែលកំពុងតែកាន់ចង្កូតឡាន
"ទៅខុនដូរបងថេ" ជីស៊ូឆ្លើយទាំងភ្នែកកំពុងសម្លឹងទៅមើលផ្លូវ
"ទៅទីនោះធ្វើអី"
"អឺ-ចាំសួរបងថេទៅខ្ញុំមិនដឹងទេខ្ញុំធ្វើតាមគាត់ប្រាប់ប៉ុណ្ណោះ" ឲ្យនាងប្រាប់រ៉ូសយ៉ាងមិចទៅបើសូម្បីតែនាងក៏មិនដឹងទៅធ្វើអីដែរហ្នឹងចឹងហើយអ្នកណាអ្នកចងអ្នកនោះអ្នកស្រាយទៅនាងបានត្រឹមតែជួយជូនទៅទេ
"..." តើថេយ៉ុងឲ្យនាងទៅទីនោះធ្វើអីមិចក៌គេមិនប្រាប់នាងតាំពីព្រឹកចាំបាច់ឲ្យជីស៊ូនាំនាងមកទាំងប្រញ៉ាប់ប្រញ៉ាលបែបនេះធ្វើអីតែនាងក៏មិនអាចដឹងពីចម្លើយមានតែចាំសួរថេយ៉ុងទេ។
Skip!រីងៗៗ>ទូរសព្ទ័របស់ថាឈិៈបានបន្លឺឡើងខណៈពេលកំពុងបើកបរហើយថាឈិៈយកវាមកមើលក៏ឃើញថាជាលេខអ្នកនៅកូរ៉េតេមកទើបគេប្រញ៉ាប់លើកយ៉ាងលឿន
<អាឡូ!>
(លោកថាឈិៈម៉ាដាមនិងលោកម្ចាស់បានចេញទៅជប៉ុនវិញតាំងពីព្រឹកមិញម្លេះប្រហែលពេលនេះជិតទៅដល់ហើយ )
<ហាស!លោកម្ចាស់មកវិញព្រឹកមិញ>ថាឈិៈគ្រាន់តែឮដំណឹងពីអ្នកខាងនោះភ្លាមធ្វើឲ្យគេបើភ្នែកធំៗភ្ញាក់ផ្អើកតែអ្នកដែលនៅពីក្រោយនេះក៏ស្លុតចិត្តមិនស្ទើរដែរព្រឹកមិញទើបតែឬថាសាគូរ៉ាមកហើយឥឡូវមកដឹងថាប៉ាម៉ាក់របស់គេមកទៀតពេលនេះទុក្ខជាន់លើទុក្ខហើយគ្មានអ្នកណាអាចជួយសង្គ្រោះថេយ៉ុងចេញពីព្យុះកំណាចនេះបានទេ
"អឺ-ចៅហ្វាយគឺ-" ថាឈិៈពេលដែលនិយាយទូរសព្ទរួចរាល់គេក៏និយាយជាមួយថេយ៉ុងតែក៏ត្រូវគែកាត់សំដីមុន
"យើងបានឮហើយ"
"ចឹងយើងគួរទៅផ្ទះឬក៏ទៅខុនដូរ"
"ទៅរករ៉ូសសិនទៅរឿងផ្សេងចាំគិតទៀត" ថេយ៉ុងឆ្លើយទៅវិញទាំងសម្លេងខ្សាវៗ

YOU ARE READING
SS1:???????????????(???)
Romance"????????????????????????????????????????????????????????????????????????????????????????????????????????????????????????" ?????? "????????????????????????????????????????????????????????????????????????????"????
25+26
Start from the beginning