"ថេយ៉ុងឯងដឹងទេឯងធ្វើបែបនេះធ្វើឲ្យក្មួយសាគូរ៉ាអន់ចិត្តណាស់ដឹងទេ" បន្ទាប់ពីសាគូរ៉ាត្រឡប់ទៅផ្ទះបាត់លោកកៃតូក៏មកស្ដីឲ្យថេយ៉ុងខ្លាំងៗ
"ចុះនាងជាអ្នកណាដែលត្រូវចាំបាច់ខ្វល់ពីទឹកចិត្តនាងនោះ" ថេយ៉ុងក៏ស្រែកឲ្យវិញ
"សាគូរ៉ាជាគូដណ្ដឹងរបស់ឯងចាំក្នុងខួរក្បាលឯងផងពីរសប្តាហ៍ទៀតយើងនឹងរៀបការឲ្យឯងឯស្រីដែលឯងបណ្ដើរថ្ងៃមុនឯងទៅដោះស្រាយទៅ"
"ទេខ្ញុំមិនរៀបការទេខ្ញុំចាត់ទុកសាគូរ៉ាជាប្អូនតែប៉ុណ្ណោះ" ថេយ៉ុងបានតវ៉ា
"បើឯងមិនរៀបការទេមិនបាច់ហៅយើងថាឪទេ"
"....."ថេយ៉ុងអស់ពាក្យនឹងវាចារ្យក៏ដើរចេញមកទាំងកំរោល
"បងមិនគិតថាធ្វើបែបនេះហួសហេតុពេកទេឬ" អ្នកជាប្រពន្ធក៏ចូលមកនិយាយទាំងទឹកមុខរាបស្មើ
"វាមិនហួសហេតុទេជីយ៉ុងសាគូរ៉ាជានារីល្អកម្ររកបានបងជឿថាបងមើលមនុស្សមិនខុសទេ"
"ចុះបើបងមើលខុសវិញ"
"អូនមិនទុកចិត្តបង?"
"អូនទុកចិត្តបងហ្នឹងហើយបានជាអាចរស់នៅជាមួយបងបានជិត30ឆ្នាំនើហើយអូនក៏តែតែគោរពតាមការសម្រេចចិត្តបងជានិច្ចតែលើកនេះអូនមិនព្រមឡើយអ្វីដែលបងឃើញវាអាចគ្រាន់តែជាឆាកល្ខោនក៏ថាបានជីវីតប្រៀបដូចការសម្ដែងយ៉ាងអ៊ីចឹងចង់ល្អក៏ល្អចង់អាក្រក់ក៏អាក្រក់វាអាស្រ័យលើការសម្ដែងរបស់មនុស្សម្នាក់ៗ" បន្ទាប់ពីនិយាយហើយម៉ាដាមជីយ៉ុងក៏ចេញទៅបាត់នៅសល់តែលោកកៃតូដែលកំពុងគិតពីសំដីអ្នកជាប្រពន្ធ។
SKIP!"ម៉ាក់ប៉ាហ្ហឹកៗ!"រ៉ូសគ្រាន់តែឃើញម៉ាក់ប៉ានាងមកភ្លាមនាងក៏រត់ទៅឱបទាំងទឹកភ្នែក
"កូនចំកួចយំធ្វើអីប្រយត្ន័ប៉ះពាល់ដល់កូនក្នុងផ្ទៃ" អ្នកជាម្ដាយពេលបានឃើញកូនក៏រំភើបមិនតិចដែរជាពិសេសដឹងថាខ្លួនឯងមានចៅបែបនេះកាន់តែរំភើប
"ម៉ាក់ដឹង?"រ៉ូសសួរទៅទាំងឆ្ងល់
"លោកថេយ៉ុងបានសុំរ៉ូសពីប៉ានិងម៉ាក់រួចហើយគេក៏បានប្រាប់រឿងកូនដែរម៉ាក់ពិតជាសប្បាយចិត្តណាស់ដែលកូនអាចមានមនុស្សល្អៗមើលថែដូចជាលោកថេយ៉ុង" ម៉ាក់របស់រ៉ូសនិយាយទាំងអង្អែលសក់នាងថ្នមៗពោរពេញដោយក្ដីស្រលាញ់ពួកគាត់ទាំងពីរកែខ្លួនឈប់លេងល្បែងទៀតហើយចាប់តាំងពីមានរឿងមក
"ប៉ាក៏សប្បាយចិត្តដែរណាហើយប៉ាក៏សុំទោសដែលទុកកូនចោល"
"ហ្ហឹកៗមិនអីទេប៉ាកូនមិនបានខឹងទេហ្ហឹកៗ"
"បានហើយកុំយំៗ" អ្នកទាំងបីក៏បានឱបគ្នាទាំងម្នាក់ៗមានទឹកភ្នែករាងៗខ្លួន
"តោះបានហើយអ្នកទាំងពីរទើបមកពីហត់ទៅងូតទឹកឲ្យត្រជាក់ខ្លួនសិនមកញាំបាយកូនធ្វើអាហារសម្រាប៉អ្នកទាំងពីរច្រើនណាស់"
"ហើយចុះលោកថេយ៉ុងមកទេ" លោកអាហ៊ីរ៉ូប៉ារបស់រ៉ូសក៏បានសួរ
"គាត់រវល់មិនបានមកទេ" រ៉ូសឆ្លើយទៅវិញទាំងញញឹមស្ងួត
"ចឹងប៉ាទៅងូតទៅសិនហើយនឹងបានមកញាំបាយ"
"ចា៎!"
បន្ទាប់រៀបចំខ្លួនហើយអស់ហើយពួកគេក៏បានមកញាំបានជុំគ្នាយ៉ាងរីករាយព្រោះមិនដែលបានជុំគ្រួសារបែបនេះយូរមកហើយ
"កូនញាំបន្លែឲ្យច្រើនៗទៅដើម្បីឲ្យកូនក្នុងផ្ទៃមានសុខភាពល្អ"អ្នកជាម្ដាយដឹងច្បាស់ពីរបៀបថែរក្សាកូនក្នុងផ្ទៃនោះក៏និយាយព្រមទាំងដួសបន្លែឲ្យទៀតផង
រឺងៗៗ>ទូរសព្ទរបស់ក៏រោទិ៍ឡើងឲ្យនាងក៏ដើរទៅមើលហើយក៏ឃើញថាជាលេខរបស់ថេយ៉ុងនាងក៏ញញឹមបន្តិចមុននឹងលើក
(អាឡូ!រ៉ូសអូនញាំបាយហើយឬនៅហើយចូលគេងឬនៅបងតេទៅរំខានដែរទេ)
<ថេនេះម៉ោងទើបតែ៧ទេឲ្យគេងយ៉ាងមិច-ហើយបងវិញញាំបាយរួចឬនៅ>
(បងញាំមិនចូលទេ)
<បងកើតអីមែនទេមិនស្រួលខ្លួនឬក៏->
(បងមិនបានកើតអីទេបងញាំមិនចូលព្រោះអូនមិននៅ)
<បងនេះយ៉ាប់ណាស់-អឺហើយចុះតើបងនឹងមកទេយប់នេះ>
(បងសុំទោសផងបងមិនបានទៅទេព្រោះថាមានការងារបន្តិចន្ទួចដែលត្រូវធ្វើ)
<ចា៎សមិនអីទេ>
(អូនមិនខឹងបងទេមែនទេ)
<ទេអត់មានទេ>
(ចឹងបានហើយណារ៉ូសមើលថែកូនយើងឲ្យល្អហើយកុំភ្លេចញាំទឹកដោះគោញាំថ្នាំបំប៉នកូនហើយក៏-)
<បានៗហើយថេអូនដឹងហើយ>
(OK បាយៗកុំភ្លេចសុបិន្តឃើញបងផង-ជុប)

YOU ARE READING
SS1:???????????????(???)
Romance"????????????????????????????????????????????????????????????????????????????????????????????????????????????????????????" ?????? "????????????????????????????????????????????????????????????????????????????"????
27+28
Start from the beginning