ពន្លឺសក្បុសបានចាំងចំកែវភ្នែករបស់អ្នកកំលោះដែលតម្រូវឲ្យយកដៃបាំងភ្នែកកុំឲ្យពន្លឺនោះចាំងចូលភ្នែក
"នេះតើខ្ញុំនៅឯណា"បន្ទាប់ពីពន្លឺនោះបាត់ទៅវិញគេក៏បានឃើញវាលស្មៅពណ៌ប៉ៃតងខ្ចីនៅចំពោះមុខគេ
"ប៉ាប៉ាថេ-"ពេលនោះក៏មានក្មេងស្រីម្នាក់មុខប៉ោងៗគួរឲ្យស្រលាញ់ដូចរ៉ូសរបស់គេរត់មកកាន់ដៃព្រមទាំងហៅគេថាប៉ាទាំងនិយាយមនទាន់ច្បាស់ស្រួលបួល
"ឯងជាអ្នកណាក្មេងតូច" អ្នកកំលោះក៏លុតជង្គង់ចុះដើម្បីឲ្យកម្ពស់ស្មើនឹងស្រីតូច
"កូនគឺស្រីឆេកូនរបស់ប៉ាប៉ាថេនិងម៉ាក់រ៉ូសនោះអី" នាងតូចឆ្លើយទៅវិញទាំងញញឹមស្រស់ដាក់ថេយ៉ុងដែលធ្វើឲ្យថេយ៉ុងគ្រឺតខ្លាំងណាស់ហើយក៏យកដៃទៅក្ដិចថ្ពាល់ប៉ោងនោះបន្តិច
"អួយ!ប៉ាប៉ាក្ដិចកូនធ្វើអីចាំមើលកូនទៅប្រាប់អ៊ំជូនហើយ" ស្រីតូចក៏ធ្វើមុខជូរដាក់ថេយ៉ុង
"កូននេះមិនទាន់បានអីផងចង់ទៅប្ដឹងអ៊ំជូនទៅហើយមែនទេ"
"ត្រូវហើយកូនស្រលាញ់អ៊ំជូនជាងប៉ាប៉ាទៅទៀត" ស្រីតូចនិយាយព្រមទាំងយកដៃឱបចូលគ្នាឌឺអ្នកជាឪពុក
"ចេះឌឺតាំងពីតូចហើយហឹសៗ" ថេយ៉ុងនិយាយទាំងសើចកក្អឹក
"បានហើយប៉ាប៉ាទៅរកម៉ាក់ម៉ាក់វិញទៅម៉ាក់នៅចាំប៉ាខាងនោះ" ស្រូតូចនិយាយព្រមទាំងយកដៃចង្អុលទៅលើធ្វើឲ្យឃើញរ៉ូសកំពុងតែក្រាបយំជិតរាងកាយរបស់ថេយ៉ុង
"រ៉ូស!"ថេយ៉ុងក៏ឧទានហៅឈ្មោះនាងតិចៗមុននឹងងាកមកមើលមុខកូនស្រី
"ប៉ាប៉ាទៅៗបន្តិចទៀតយើងបានជួបគ្នាហីប៉ាប៉ា" ឃើញថេយ៉ុងស្ទាក់ស្ទើស្រីតូចក៏រុញថេយ៉ុងឲ្យទៅរកពន្លឺពណ៌សដែលចាំងពីលើមេឃមក
"ប៉ាទៅតែកូនត្រូវទៅរកប៉ាវិញឮទេ" មុននឹងទៅថេយ៉ុងក៏ងាកមកនិយាយជាមួយស្រីតូចជាលើកចុងក្រោយមុននឹងពន្លឺពណ៌សនោះលេបត្របាករាងកាយគេទៅបាត់
"បាយៗប៉ាៗរឿងអីដែលកូនមិនទៅបើអ៊ុំជូននៅទីនោះហិហិ" /skip"ហ្ហឹកៗថេយ៉ុងបងដឹងខ្លួនមកអូនស្រលាញ់បងណាស់ឮទេថេយ៉ុងហ្ហឹកៗ" រ៉ូសនៅតែប្រឹងនិយាយជាមួយកាយដែលគ្មានវិញ្ញាណនាងសង្ឃឹមថានឹងដូចអ្វីដែលអ្នកគ្រូពេទ្យមុននេះនិយាយ
ទឺតៗៗ>ភ្លាមៗនោះស្រាប់តែចង្វាក់បេះដូងរបស់ថេយ៉ុងលោតឡើងវិញទើបធ្វើឲ្យរ៉ូសនាងងឺយទៅមើលមុខរបស់ថេយ៉ុងទាំងរំភើបមុននឹងនាងរត់ចេញទៅក្រៅដើម្បីទៅហៅពេទ្យមក
"លោកជូន-លោកជូនថេ-ថេមកវិញហើយ-ទៅហៅពេទ្យ" រ៉ូសអរពេកនាងធ្វើអ្វីមិនត្រូវឡើយពេលនេះ
"នាងនៅទីនេះហើយចាំខ្ញុំទៅហៅពេទ្យមក" ណាមជូនក៏អរមនចាញ់រ៉ូសប៉ុន្មានដែរ
"កូនថេ-កូនថេ" បន្ទាប់ពីបានដំណឹងប៉ាម៉ាក់របស់ថេយ៉ុងក៏បានមកព្រមគ្នា
"រ៉ូសថេមិនអីទេមែនទេ" លោកកៃតូដែលស្គាល់រ៉ូសក៏សួរទៅកាន់នាង
"ចា៎ចា៎លោកថេយ៉ុងមិនអីទេ" រ៉ូសឆ្លើយទៅលោកកៃតូវិញទាំងមិនមើលមុខគាត់
"ប្រសើរណាស់ដែលកូនថេមិនអីរ៉ូសអរគុណណាស់ដែលមករកថេវិញ" ម៉ាដាមជីយ៉ុងក៏បានមកចាប់ដៃរ៉ូសព្រមទាំងហៅនាងកូនៗពេញមាត់ដែលធ្វើឲ្យរ៉ូសនាងរអៀសខ្លួនបន្តិចដែរ
"សូមផ្លូវបន្តិចឲ្យលោកដុកទ័រចូលមួយ" គិលានុប្បយិការម្នាក់ក៏បានស្រែកមកពេលដុកទ័រជិតមកដល់មាត់ទ្វាកន្លែងដែលពួកគេឈរ
"ថេយ៉ុងលែងអីហើយចឹងខ្ញុំសុំលាអ្នកទាំងអស់គ្នាសិនហើយ"ឃើញគ្រួសារគេជុំគ្នាទៅហើយនាងក៏ឱនលាពួកគេ
"ឈប់សិនរ៉ូស" លោកកៃតូក៏ឃាត់នាង
"ចាសមានអ្វីមែនទេលោកម្ចាស់"
"ខ្ញុំចង់និយាយរឿងកូនថេជាមួយនាងម្ដងទៀត" លោកកៃតូនិយាយដោយទឹកមុខប្រកដប្រជាទើបរ៉ូសនៅស្ដាប់សិន
"រ៉ូសនាងស្រលាញ់កូនថេណាស់ត្រូវទេបើចឹងពេលថេយ៉ុងជាសះស្បើយមកវិញខ្ញុំចង់ស្ដីដណ្ដឹងនាងឲ្យគេ"
"ចា៎ស?" រ៉ូសនាងឆ្ងល់នឹងលោកកៃតូណាស់ម្ដងឲ្យនាងចេញពីថេយ៉ុងម្ដងក៏ឲ្យនាងនៅជាមួយតើគាត់មិនអីទេមែនទេ?
"កូនស្ដាប់មិនច្រឡំទេរ៉ូសយល់ព្រមទៅចាត់ទុកថាពួកយើងសុំទោសដែលកាលពីមុនពួកយើងធ្វើឲ្យកូនឈឺចាប់ណាមួយកូនក៏មានឈាមជ័រថេយ៉ុងក្នុងពោះដែរ" មាដាមជីយ៉ុងក៏ជួយនិយាយបន្ថែម
"អរគុណសម្រាប់ក្ដីមេត្តានេះតែខ្ញុំមិនសាកសមនឹងថេយ៉ុងទេ"
"នាងសមនឹងថេយ៉ុងបំផុសហើយរ៉ូស" លោកកៃតូ
ក្រាក>"អបអរសាទរផងអ្នកជំងឺផុតពីគ្រោះថ្នាក់ហើយតែនៅចាំតាមដានអាការៈពេលដឹងខ្លួនមកសិន" គ្រូពេទ្យបើកទ្វាមកភ្លាមក៏និយាយមកកាន់ពួកគេភ្លាម
"អរគុណលោកគ្រូពេទ្យ" ម៉ាក់របស់ថេយ៉ុងក៏ពោលទៅគ្រូពេទ្យវិញទាំងញញឹម។skip!

YOU ARE READING
SS1:???????????????(???)
Romance"????????????????????????????????????????????????????????????????????????????????????????????????????????????????????????" ?????? "????????????????????????????????????????????????????????????????????????????"????
39+40
Start from the beginning