_____________________________
សូមអធ្យាស្រ័យផងសម្រាប់កំហុសដែលមានតិចតួចក្នុងអត្ថបទទាំងនេះបើមានអ្វីចង់ recommend អាចនិយាយបានណា🥰🥰🥰🌷40📌📌📌📌
បីថ្ងៃក្រោយមកបន្ទាប់ពីគ្រោះថ្នាក់នោះថេយ៉ុងនៅមិនទាន់ដឹងខ្លួននៅឡើយទេតែថាឈិៈបានដឹងខ្លួនមកវិញហើយ
"រ៉ូសនាងមានផ្ទៃពោះជិតគ្រប់ខែផងសម្រាកឲ្យបានច្រើនៗទៅ" ណាមជូនឃើញរ៉ូសមិនគិតគូរសម្រាកអីសោះគេក៏ដាស់តឿន
"ចា៎ខ្ញុំដឹងហើយខ្ញុំគ្រាន់តែចង់ឲ្យថេយ៉ុងដឹងខ្លួនសិន" រ៉ូសនិយាយទាំងសម្លឹងមើលទៅថេយ៉ុងជាប់
ម្រាមដៃចង្អុលរបស់រាងក្រាសក៏ចាប់ផ្ដើមកម្រើកម្ដងបន្តិចៗមុននឹងភ្នែកចាប់ផ្ដើមព្រិចៗ
"លោកណាមជូនថេ-ថេយ៉ុងកម្រើកម្រាមដៃ" រ៉ូសដែលនៅជិតនោះក៏បានឃើញទើបហៅឲ្យណាមជូនឲ្យមកមើក
"ឯណា?" ណាមជូនមកជិតនាងហើយក៏មើលទៅថេយ៉ុងក៏ឃើញគេកម្រើកពិតមែនទើបណាមជូនញញឹមឡើងមកមុននឹងទាញឧបករណ៍ហៅគ្រូពេទ្យឲ្យមកមើលថេយ៉ុង
"ខិះៗ" ដោយសារតែស្ងួតករពេកទើបថេយ៉ុងក្អកជេញមកទាំងបិទភ្នែកបន្ទាប់មកទើបគេចាប់ផ្ដើមបើកភ្នែកមកតិចៗឲ្យស៊ាំនឹងពន្លឺបន្តិចមុននឹងសម្លឹងមើលទៅណាមជូននិងរ៉ូសឆ្លាស់គ្នា
"បងជូន!"ថេយ៉ុងហៅណាមជូនទាំងសម្លេងខ្សាវៗហើយណាមជូនក៏មកជិតថេយ៉ុង
ក្រាក>មិនបាននិយាយអីផងគ្រូពេទ្យក៏មកដល់ល្មម
"សាច់ញាតិសូមទៅចាំនៅខាងក្រៅសិន" ឮគ្រូពេទ្យនិយាយចឹងហើយរ៉ូសនិងណាមជូនក៏ចេញទៅព្រមគ្នាតែរ៉ូសនាងនៅងាកមើលថេយ៉ុងទាល់តែផុតភ្នែកពីភ្នែក។
ក្រាក>ពិនិត្យបានបន្តិចគ្រូពេទ្យក៏ចេញមកវិញ
"អ្នកជំអឺអាការៈធម្មតាវិញហើយគ្មានអ្វីគួរឲ្យបារម្មណ៍ទៀតទេ"
"អរគុណណាស់លោកគ្រូពេទ្យ" រ៉ូស
"រ៉ូសនាងចូលទៅមើលថេយ៉ុងចុះខ្ញុំគិតថាអ្នកទាំងពីរមានរឿងនិយាយជាមួយគ្នាច្រើន" ណាមជូនគេចង់ឲ្យពីរនាក់នេះនិយាយគ្នាមិនចង់រំខានទើបគេមិនទាន់ចូលទៅជាមួយនាង
" ចា៎ !" រ៉ូសនាងក៏ចូលទៅក្នុងទាំងក្ដីរំភើបមាននៅពេញទ្រូងអ្វីៗគ្រប់យ៉ាងចប់ហើយនាងនឹងមកមើលថែថេយ៉ុងវិញលែងទៅណាហើយ
ពេលចូលមកដល់ក្នុងនាងក៌ឃើញថាថេយ៉ុងគេងបែរខ្នងហើយគេក៏លែងបំពាក់អុកស៊ីសែនដូចមុនទៀតដែរ
"ថេបង-" គ្រាន់តែឮសម្លេងនាងភ្លាមថេយ៉ុងក៏ងាកមកតែមិនមែនងាកមកល្អជាទេគឺងាកមកសម្លក់នាងតែម្ដងដែលធ្វើឲ្យរ៉ូសត្រូវស្ងាត់
"នាងជាអ្នកណា?មិចក៌ហ៊ានហៅយើងជិតស្និតបែបនេះ" ថេយ៉ុងនិយាយទាំងគំរោះគំរើយដាក់រ៉ូសសូម្បីតែភ្នែកដែលសម្លឹងមកនាងមើលទៅប្រៀបដូចជាមនុស្សមិនដែលស្គាល់គ្នាចឹង
"ហ្ហឹកៗ"ដោយទ្រាំមិនបានរ៉ូសធ្លោយទឹកភ្នែកនៅមុខគេតែម្ដង
"នែ៎!អ្នកធ្វើស្អីនាងបានជាយំយែកបែបនេះ" ថេយ៉ុងក៏សម្លុតរ៉ូសខ្លាំងៗដែលធ្វើឲ្យណាមជូនបើកទ្វាចូលមក
"មានរឿងអីថេយ៉ុង" ណាមជូន
"បងជូននាងជាអ្នកណាមិនក៏ចូលមកជិតខ្ញុំបាន" ថេយ៉ុងក៏សួរទៅណាមជូន
"ថេយ៉ុងឯងឆ្កួតហើយមែនទេនាងជាប្រពន្ធឯងហើយកូនក្នុងពោះក៏ជាកូនឯង"ណាមជូនឆ្លើយទាំងមួម៉ៅ
"ទេ-ខ្ញុំមិនទាន់រៀបការ" ថេយ៉ុងនៅតែប្រកែកធ្វើឲ្យរ៉ូសទ្រាំមិនបានក៏ថើរចេញទៅទាំងខកបំណង
"អាថេឯងពិតជាមិនចាំអ្វីមែន?"ណាមជូនក៏សួរបញ្ជាក់បន្ទាប់ពីរ៉ូសចេញទៅខ្លាចថាគេមានល្បិចអីទៀត
"ខ្ញុំកុហកបងបានប្រយោជន៍អីទៅ" ថេយ៉ុងឆ្លើយទៅវិញទាំងមួម៉ៅ
"......"ណាមជូនចង់ជឿបន្តិចអត់បន្តិចតែចរឹកមួម៉ៅមិញនេះជាចរឹកគេមុនស្គាល់រ៉ូសច្បាស់ណាស់
"បងនឹងហៅពេទ្យមកពិនិត្យក្បាលឯងម្ដងទៀតថាវាកើតស្អីឲ្យប្រាកដ" ណាមជូននៅតែមិនចិត្តនឹងថេយ៉ុងធ្លាប់ឮគេនិយាយថាបើបាត់បង់ការចងចាំលែងចាំអ្វីទាំងអស់តែនេះនៅចាំគេថាជាបងបានសោះហ្នឹង។
បន្ទាប់ពីពេទ្យពិនិត្យអាការៈររបស់ថេយ៉ុងហើយៗក៏បានអញ្ចើញសាច់ញាតិអ្នកជំងឺមកនិយាយនៅបន្ទប់ផ្ទាល់ខ្លួនរួចទាំងរ៉ូសក៏បានមកផងដែរ
"ដោយសារតែមួយរយៈមុនលឥកថេយ៉ុងពិសារជាតិអាកុលច្រើនពេកទើបធ្វើឲ្យខួរក្បាលខ្សោយបូកផ្សំនឹងគ្រោះថ្នាក់លើកមុនទៀតធ្វើឲ្យមានការបាត់បងការចងចាំមួយរយៈតែគាត់គ្រាន់តែភ្លេចរឿងថ្មីៗដែលទើបកើតឡើងទេឯរឿងសាច់ៗពីអតីតវិញមិនអីទេចឹងពេទ្យចង់ឲ្យសាច់ញាតិព្យាយាមរំលឹករឿងដែលបានកើតឡើងថ្មីៗដូចជាពាក្យសំដីរូចភាពអ្វីជាដើមហើយមិនយូរទេប្រាកដជាចងចាំឡើងវិញហើយ"
គ្រូពេទ្យនិយាយចេះតែបានហើយតែមនុស្សដូចថេយ៉ុងងាយឲ្យរ៉ូសចូលទៅជិតណាស់មែនទេសូម្បីតែមុខរ៉ូសឥឡូវក៏គេមិនមើលផង។skip!!ព្រឹកថ្មីរ៉ូសព្យាយាមធ្វើខ្លួនឲ្យក្លាហានមករកថេយ៉ុងធ្វើខ្លួនឯងដូចមមាចមិនខ្លាចភ្លើងអ៊ីចឹង
ក្រាក>"ថេយ៉ុងបងក្រោកកឬនៅ" រ៉ូសបើកទ្វាចូលមកភ្លាមក៏ស្រែកសួរគេភ្លាម
"នាងទៀតហើយ!អ្នកណាប្រើនាងឲ្យមក" ថេយ៉ុងសួររ៉ូសទាំងសម្លេងគំរោះគំរើយ
"ប្ដីឈឺប្រពន្ធត្រូវតែមកមើលចឹងហើយ" រ៉ូសព្យាយាមមិនខ្វល់នឹងសំដីរបស់ថេយ៉ុងហើយតបទៅគេយ៉ាងធម្មតា
"កុំមកនិយាយសម្ដីបែបនេះដាក់យើងទៀតឲ្យសោះយើងមិនដែលរៀបការមិនដែលមានប្រពន្ធ" ថេយ៉ុងនិយាយម៉ាត់ៗដែលធ្វើឲ្យរ៉ូសធ្លាក់ទឹកមុខបន្តិចដែរតែក៏ខំប្រឹងញញឹមឡើងវិញ
"ស្រីឆេមើលប៉ាកូនចុះភ្លេចពួកយើងហើយ" រ៉ូសក៏និយាយជាមួយកូនក្នុងពោះព្រមទាំងហៅឈ្មោះដែលថេយ៉ុងដាក់ឲ្យទៀតផង
"ស្រីឆេ!"ថេយ៉ុងនិយាយជាមួយខ្លួនឯងតិចដូចកំពុងគិតអ្វីម្យ៉ាង
{"កូនយើងកើតមកប្រកដជាស្អាតដូចអូនចឹងរ៉ូស"}
"អូយឈឺក្បាល-"
"ថេបងកើតអី"
ថេយ៉ុងដូចបានឮសម្លេងគេនិយាយជាមួយស្រីម្នាក់តែគេមិនបានឃើញមុខទើបធ្វើឲ្យគេឈឺក្បាលឯរ៉ូសវិញឃើញថេយ៉ុងចឹងភ័យណាស់ក៏ស្ទុះចូលទៅជិតគេតែកេត្រូវថេយ៉ុងរាដៃមិនឲ្យទៅក្បែរទើបនាងបានត្រឹមតែឈរនៅក្បែរគេ
{"កូនយើងឈ្មោះឆេយ៉ុងយ៉ាងមិចពិរោះដែរទេហើយហៅក្រៅថាស្រីឆេ-"
"រ៉ូសបងស្រលាញ់អូនណាស់អូនឈប់ខឹងនឹងបងទៅរ៉ូស"
"រ៉ូសអូននៅឯណាត្រឡប់មករកបងវិញមក"
"ប៉ាប៉ាទៅរកម៉ាក់ៗវិញទៅ"}
"អូយឈឺក្បាលណាស់" ថេយ៉ុងយកដៃក្ដោបក្បាលទប់ការឈឺចាប់ពេលឮសំឡេងកងរំពងនៅក្នុងត្រជៀកគេឯរ៉ូសវិញបានត្រឹមតែឈរយំព្រោះមិនដឹងធ្វើមិចសូម្បីតែហៅពេទ្យក៏នាងគិតមិនចេញផង
"ថេ-ថេយ៉ុង" រហូតដល់ថេយ៉ុងឈឺក្បាលដល់សន្លប់ទើបនាងទៅហៅពេទ្យមក
"បងកុំកើតអីទៀតណាថេយ៉ុង"💥ជិតចប់ហើយ🙂(កាត់ៗទៅគង់តែចុងក្រោយបានជួបគ្នាអាដែល)
______________________________

YOU ARE READING
SS1:???????????????(???)
Romance"????????????????????????????????????????????????????????????????????????????????????????????????????????????????????????" ?????? "????????????????????????????????????????????????????????????????????????????"????
39+40
Start from the beginning