抖阴社区

                                    

តាមពិតទៅថេយ៉ុងមិនបានខឹងនឹងលោកអាន់ផេណាទេគ្រាន់តែសម្តែងធ្វើឈ្លោះគ្នាជាមួយគាត់ដើម្បីអោយពស់ពីរក្បាលនោះស្ងប់ចិត្តែប៉ុននឹងឯង បើលោកប៉ាគែលួងតែបន្តិចធានាថាឈប់ខឹងភ្លាម (ល្បិចពេលខ្លួនកូន👍)

ជីនងក់ក្បាលអោយអ្នកបើកឡានចេញទៅសួនកម្សាន្តតាមប្អូនមើលតាមទឹកមុខដូចជាចង់ទៅលេងដល់ហើយនាយក៏ចម្លែកចិត្តដូចគ្នាព្រោះតាំងពីតូចមករាងតូចមិនដែលសុំមកលេងសួនកម្សាន្តទេ

"ដល់ហើយថេយ៍ចុះមកលោកប៉ាសូមអញ្ចើញ"ក្រោយជិះឡានយូរគួរសមរថយន្តត្រកូលអាន់ផេណាក៏ចតនៅមុខសួនកម្សាន្តមួយដែលមានមនុស្សច្រើនគួរសម

"Wow មនុស្សច្រើនណាស់ តោះបងប្រុសទៅៗអូនចង់លេង"គ្រាន់តែឃើញរបស់លេងដែលនៅក្នុងនោះថេយ៉ុងក្លាយខ្លួនដូចជាកូនក្មេងមួយរំពេច ត្រេកអរជាងឪអោយយកប្តីទៀត 

ដោយសារតែថេយ៍មិនដែលបានមកកន្លែងបែបនឹងទេវាជាលើកទីមួយទាំងក្នុងជីវិតមុនក៏មិនដែលសូម្បីតែឃើញស្រមោលព្រោះត្រូវប៉ាម៉ាក់ចាប់ដាក់តែមុខសៀវភៅអោយរៀនតែមួយមុខគត់

"បានៗថ្ងៃនេះបងនឹងកំដរឯងពេញមួយថ្ងៃយ៉ាងមិចព្រមទេ"ជីនមើលទៅប្អូនប្រុសដែលសប្បាយចិត្តនោះនាយក៏ញញឹមឡើងទាំងមិនដឹងខ្លួនឯលោកអាន់ផេណាក៏ញញឹមដូចគ្នា ទើបតែថ្ងៃនេះឯងដែលឃើណកូនៗសប្បាយចិត្ត មើលទៅលោកត្រូវយកចិត្តទុកដាក់ចំពោះកូនអោយបានច្រើនជាងនេះហើយ

"តោះលោកប៉ាទៅជាមួយកូន"ថេយ៉ុងសប្បាយចិត្តពេកច្រលំមាត់និយាយជាមមួយលោកអាន់ផេណាទើបប្រញាប់បែរខ្លួនគិចមុខចេញ

"មិនបាច់ទេចាំប៉ាទៅទិញរបស់ញុាំអោយ កូនទៅលេងជាមួយបងទៅ"លោកអាន់ផេណាញញឹមនិយាយទៅកាន់កូន

"តោះបងប្រុស"ពីរនាក់បងប្អូនក៏បណ្តើរគ្នាទៅលេងនេះលេងនោះយ៉ាងសប្បាយរីករាយ ថេយ៉ុងពិតជាចង់បញ្ឈប់ពេលវេលាតែត្រឹមនេះណាស់  ចង់មានពេលបែបនេះកាន់តែច្រើន (គង់តែបានមកលេងម្តងទៀតទេតែមិនដឹងថាបានមកជាមួយបងប្រុសឬក៏មកជាមួយអ្នកផ្សេង🙃)

"យ៉ាងមិចហើយចាប់វាបានទេ"ជុងគុកនឹងកូនចៅមួយក្រុមធំដើរចូលមកក្នុងសួនកម្សាន្តទឹកមុខបង្ហាញមកឡើងព្រឺឆ្អឹងខ្នងហើយ

???????????? ???????????????Where stories live. Discover now