抖阴社区

                                    

"ហាសថាមិច ឯងចង់ធ្វើគ្រូបង្វឹកហេស"ម្នាក់ៗនាំគ្នាភ្ញាក់ផ្អើលព្រោះពួកគេមិនដែលឃើញថេយ៉ុងលេងបាល់ទេ

"មែនហើយយ៉ាងមិចមិនទុកចិត្តយើងហេស "ថេយ៉ុងសួរបញ្ជាក់

"ទុក..ទុកចិត្តណាស់លោកគ្រូ"ម្នាក់ៗទោះបីមិនសូវជឿលើថេយ៉ុងក៏យកការទុកចិត្តទាំងប៉ុន្មានមកអោយថេយ៉ុងពួកគេជឿថាថេយ៉ុងអាចធ្វើគ្រូគេបាន

"ល្អណាស់ តែថាកុំអោយអ្នកណាដឹងរឿងនេះហើយមួយថ្ងៃហាត់តែពីរម៉ោងបានហើយសម្រាកខ្លះហាត់ខ្លះបានឆាប់ចេះ"និយាយចប់ពួកគេក៏បំបែកគ្នាចូលរៀនធម្មតា ថេយ៉ុងប្រាប់អោយមកហាត់តែពេលម៉ោងទំនេរប៉ុណ្ណោះ

រ៉ើងៗរ៉ើងៗ

សម្លេងទូរស័ព្ទបន្លឺឡើងធ្វើអោយថេយ៍ប្រញាប់លើកយកមកទទួលឃើញថាបងប្រុសជាអ្នកខលមក

"អាឡូអ្នកមែ៉ទីពីរ"ថេយ៉ុងលើកភ្លាមក៏ញោះបងភ្លេត

"នែអ្នកណាម៉ែទីពីរតិចបងវៃបែកគូត "ជីនគម្រាមឡើងតាមទូរស័ព្ទធហវលអោយថេយ៉ុងសើចឡើងមើលទៅមានក្តីសុខដល់ហើយ

"លលេងតិចក៏មិនបាន ហើយបងខលមកមានការអីមែនទេ"ថេយ៉ុងឈប់លែងសើចក៏អោយជីននិយាយសាច់ការ

"គ្មានអីទេចង់ខលប្រាប់អោយសុំច្បាប់អោយហើយទៅព្រោះអូនត្រូវចុះទៅតាមខេត្តជាមួយបងថ្ងៃស្អែកនេះ"គ្រាន់តែឮភ្លាមធ្វើអោយថេយ៉ុងឆ្ងល់ខ្លាំងណាស់បើទៅតាមខេតុ្តចាំបាច់យកនាយទៅដែល

"ហេតុអីក៏យកខ្ញុំទៅដែល"ថេយ៉ុងសួរឡើងព្រោះមិនចង់ទៅប៉ុន្មានទេ

"យ៉ាងក្មេងចំកួតវាជាដំណើរកំសាន្តជួបជុំគ្រួសារណាទៅរាល់ឆ្នាំសោះធ្វើឯងភ្លេចអីណា"ជីន

"មិនទៅមិនបានទេហេសបងប្រុស"ថេយ៉ុងសួរបញ្ជាក់អោយប្រាកដចិត្ត

"មិនបានទេកុំចង់គិចយ៉ាងណាស្អែកត្រូវតែទៅកុំភ្លេចសុំច្បាប់ផងណា បុិននឹងបានហើយបងរវល់"និយាយចប់ជីនវុចបិទបាត់ទុកអោយថេយ៉ុងនៅមិនអស់ចិត្ត

មិនមែនគេមិនចង់ទៅទេតែខ្លាចជីមីនត្រូវគេធ្វើបាបណាមួយតួឯកទាំងពីរចេញមុខមកក៏ជាពេលដែលគ្រោះថ្នាក់បំផុតចំពោះជីមីនគេមិនចង់អោយជីមីនដូចក្នុងសាច់រឿងទេ

???????????? ???????????????Where stories live. Discover now