抖阴社区

                                    

អ្នកទាំងអស់គ្នាដឹងហើយថាជីមីននឹងត្រូវស្លាប់នៅពេលដែលអ្នកទារបំណុលចាប់យកទៅលក់តែត្រូវថេយ៉ុងទៅជួយទាន់ចឹងហើយរឿងអាក្រក់អាចកើតឡើងគ្រប់ពេលគ្រប់វេលា

ចឹងហើយទើបថេយ៉ុងមិនចង់ទៅព្រោះនៅទីនេះគ្មានអ្នកណាដែលគួរអោយពឹងពាក់បានបើពឹងមិត្តរួមថ្នាក់ពួកគេក៏មិនអាចជួយអីបានដែល បើមានអ្នកធ្វើបាបជីមីនក៏មិនមានអ្នកចេញមុខព្រោះពួកគេមិនសូវជាមានធូធារអីទេ

"សង្ឃឹមថាឯងចេះការពារខ្លួនចុះយើងនឹងប្រញាប់មកវិញ"ដោយសារតែមិនអាចមិនទៅជាមួយបងប្រុសបានថេយ៉ុងក៏សម្រេចចិត្តទៅសុំច្បាប់

ដោយកន្លែងសុំច្បាប់នៅមិនឆ្ងាយពីអគារគេប៉ុន្មានទេចឹងហើយដើរឆាប់ដល់មកដល់ក៏ជួបមនុស្សដែលមិនចង់ជួបទៀតហើយមិនដឹងជាចង់គិចយ៉ាងមិចទេ

ដោយសារតែខ្ចិលជ្រលក់ជាមួយរាងក្រាសទើងថេយ៉ុងបង្វែរទៅរកដេយ៉ុនដែលអង្គុយនៅក្បែរនោះ

"បងដេយ៉ុងខ្ញុំមកសុំក្រដាសច្បាប់"ថេយ៉ុងនិយាយទាំងសម្លេងស្រទន់បូករួមជាមួយស្នាមញញឹមយ៉ាងទាក់ទាញធ្វើអោយអ្នកម្ខាងទៀតកើតទុក្ខមិនសុខចិត្តជាខ្លាំង

"ហ៉ឹស~នៅជាមួយគេនិយាយឡើងផ្អែមរលួយនៅជាមួយឯងដូចព្រាយខ្លាសន្ធិតគិតទៅគួរអោយខឹងណាស់"ជុងគុកអង្គុយរអ៑ូសម្លក់មើលមកកាន់អ្នកទាំងពីរធ្វើអោយអ្នកដែលនៅក្បែរនោះមានអារម្មណ៍ព្រឺឆ្អឹកខ្នងត្រជាក់រងារចម្លែក

"ថេយ៍មកសុំក្រដាសច្បាប់ហេស នោះទៅខាងជុងគុកទៅគេអ្នកកាន់ខាងនឹង"ដេយ៉ុងញញឹមដាក់ថេយ៍បន្តិចទើបនិយាយអោយទៅកន្លែងជុងគុកធ្វើអោយថេយ៉ុងទម្លាក់ទឹកមុខចុះបន្តិចដោយសារតេគិចមិនផុត

"បងដេយ៉ុងហា យកអោយថេយ៍តិចមកណាថេយ៍មិនចង់ជួបនាយម្នាក់នឹងទេ"ថេយ៉ិងខំប្រឹងអង្វរដោយប្រើសមកលេងស្រទន់ដាក់តែធ្វើអោយអ្នកម្ខាងទៀតក្តៅគូទអង្គុយលែងជាប់កៅអីហើយក្តាប់ដៃឡើងចង់បាក់ម្រាម(ប្រចណ្ឌ័គេម៉ងមុខនឹង😹)

"បងថាថេយ៍ខាងជុងគុកទៅបើមិនទៅទេបងខ្លាចថាបន្តិចទៀតអាចនឹងមានភ្លើងឆេះ"ដេយ៉ុងប្រញាប់ដេញថេយ៍អោយទៅខាងជុងគុកមើលទៅដូចជាមិបស្រួលទេ

???????????? ???????????????Where stories live. Discover now