" ហ្ហកៗ.... ហេតុអីក៏បេះដូងយើងលោតញាប់យ៉ាងនេះ ហេតុអីក៏រំភើបយ៉ាងនេះ "
ដៃស្រឡូនស្ទាបទ្រូង ទឹកមុខញញឹមបិទមាត់ជិតអារម្មណ៍ភ័យអរ ភ័យអរ ពិបាកព័ណ៌នា ។
5នាទីក្រោយមក ក្រោយសម្រួលអារម្មណ៍ហើយថេយ៉ុងក៏ចេញមកវិញ ។
" ថេយ៍ អម្បាញ់មិញមានរឿងអី? ខ្ញុំបារម្ភថេយ៍ណាស់ដឹងទេ " ជុងគុកនិយាយដោយអាការះព្រួយបារម្ភ
" ខ្ញុំមិនអីទេ " រាងតូចញញឹមតិចៗក្រវីកក្បាលបន្តិច
" ម៉ោង7:45 ហើយថេយ៍ "" អុះ..មែនហើយ "
ថេយ៉ុងភ្ញាក់ព្រើត..ស្ទើរតែភ្លេចម៉ោងរៀន ជើងស្រឡូនប្រញាប់ដើរទៅយកកាតាមស្ពាយ មុននឹងដើរទៅសិតសក់នៅមុខកញ្ចក់ បង្វែរខ្លួនដាក់ដៃអោយជុងគុកចូលទៅក្នុងដៃអាវ ជើងស្រឡូនដើរទៅបើកទ្វារបន្ទប់ ចាកចេញ...។
( ថេយ៉ុងជិះឡានទៅសាលាដោយខ្លួនឯង )
តឹបៗ..សម្លេងសម្រឹបជើងរាងតូចដើរពីជណ្តើរចុះមកខាងក្រោម ។ដើរទៅដល់ខាងក្រោមក៏ឃើញ លោកគីម និង ភរិយាក៏ពុងតែបរិភោគអាហារពេលព្រឹក។
លោកគីម ឃើញថេយ៉ុងក៏ដើរមករក រាងតូចទាំងមុខមាំ
" យប់នេះ មានកម្មវិធី ឯងត្រូវតែទៅ ជួប លីរី គូណ្តឹងរបស់ឯង "
ខីម លីរី ជាកូនស្រីម្ចាស់ភាគហ៑ុនទីពីរ នៅក្រុមហ៑ុនគីម។
" ខ្ញុំគ្មានគូរណ្តឹងទេ " ថេយ៉ុងនិយាយទាំងមុខមាំ
ផាច់..
មួយកំភ្លៀងពី លោក គីម ផ្ទៃមុខថេយ៉ុងត្រូវងាកទៅម្ខាងដោយកម្លាំងដៃ ដៃស្រឡូនយកដៃខ្ទប់ថ្ពាល់និងងាកមកមើលលោកគីម វិញ
" ឯង កាន់តែដុះស្លាបហើយ " លោកគីម និយាយទាំងទឹកមុខខឹង
អ្នកស្រី គីម ក៏ដើរមកជិតលោកគីម និង និយាយប្រាប់ថេយ៉ុង
" ស្តាប់តាម ប៉ាឯងទៅ គាត់ចង់អោយកូនល្អប៉ុណ្ណេាះ "
ក្អឹក..សម្លេងលេបទឹកមាត់ចូល បំពង់កទាំងពិបាក
ប្រហែលជាខ្លួន សង្ឃឹមខ្ពស់ពេកហើយថា ម៉ាក់របស់គេយល់ពីគេ តែមិនអីទេ គេទម្លាប់ស្រាប់ទៅហើយ បែបនេះម្តងទៀត ក៏មិនអីដែរ ។

???:???????????ep:7: [ ??????????????..]
Start from the beginning