抖阴社区

?Episode46 : ???????????

Start from the beginning
                                    

"សុំទោសបាទអ្នកនាងអញ្ជើញលែងដៃចាហ្វាយខ្ញុំប្រតិកម្មនឹងមនុស្សស្រីនៅក្បែរយូរមិនបានទេ"ម៉ាតនិយាយល្មមតែគ្រប់គ្នាស្តាប់ឮធ្វើអោយចាស្ទីនបាក់មុខមិនស្ទើរទេ

កំពុងតែរំដោះជុងគុកចេញ(ធ្វើមើលតែរំដោះគ្រាប់បែក🤣)ក៏មានឡានមួយគ្រឿងទៀតបរចូលមកបង្ហាញវត្តមានត្រកូលអាន់ផេណាគ្រប់គ្នាលើកលែងតែកូនប្រុសច្បង

ឯអ្នកាសែតក៏នាំគ្នារត់ទៅខាងនោះវិញទុកអោយម៉ាយ៍ជួយជុងគុកបានស្រេចពីកញ្ញាស្ទេសុី

"ឯងធ្វើបានល្អខែនេះយើងឡើងប្រាក់ខែអោយ"ជុងគុកធូរទ្រូងបន្តិចកុំតែបានជំនិតកុំអីចប់ហើយ

"អរគុណបាទចាហ្វាយលំដាប់អាម៉ាយ៍ហើយចាហ្វាយកុំភ័យអី តែចាហ្វាយនោះអ្នកប្រុសថេយ៉ុងតាគាត់មកដែរ"ម៉ាយ៍ចាប់អារម្មណ៍នឹងថេយ៍ដែរកំពុងឈរធ្វើមុខស្អុយដោយសារតែមិនចង់មក

"យើងដឹងហើយបើកុំតែសំណប់ចិត្តយើងមកស្មានតែយើងមកមែនទេ"ជុងគុកនិយាយឡើងផុយធ្វើអោយម៉ាយ៍អ្នកស្តាប់ចំហរមាត់នេះជាហេតុផលដែរអោយនាយរត់ចង់ដាច់ខ្យល់ ចាហ្វាយគេល្អពេកហើយ

"អេចាហ្វាយទៅណា"ម៉ាយ៍

"ទៅរកប្រពន្ធ"ជុងគុកដើរសំដៅទៅរកថេយ៍ទាំងញញឹមជាបើមាត់

"ជំរាបសួរលោកពូ អ្នកស្រីកាង"ជុងគុកហៅលោកអាន់ផេណាថាលោកពូមិនខ្ចីហៅអ្នកស្រីកាងថាអ្នកមីង ធ្វើអោយអ្នកស្រីកាងខឹងណាស់តែមិនហ៑ានមាត់

"បាទ ជុង...ជុងគុកមែនទេ/បាទមែនហើយលោកពូ"ជុងគុកឆ្លើយយ៉ាងស្រទន់ដាក់អនាគតលោកប៉ាក្មេង😁ធ្វើអោយថេយ៉ុងគ្រឺងមិនស្ទើរទេ

"ជាមិត្តថេយ៍មែនទេ"លោកអាន់ផេណាសួរឡើងព្រោះតាមធម្មតានាយកម្លោះម្នាក់នេះមិនងាយមករាក់ទាក់គាត់ទេ

"មិនមែនទេបាទជាសង្ស..../មែនហើយលោកប៉ាកូនចុកជើងយើងរកកន្លែងអង្គុយទៅ"ថេយ៉ុងប្រញាប់យកដៃខ្ទប់មាត់អ្នកកម្លោះបង្វែដានកុំអោយប៉ាខ្លួនឆ្ងល់

"អាចឹងតោះក្មួយទៅរកកន្លែងអង្គុយសិន តោះអូន"គាត់ក៏បណ្តើរអ្នកស្រីកាងនឹងស្ទេសុីមកតុមុខទុកអោយពីអ្នកនោះនៅឈរតែពីរនាក់

???????????? ???????????????Where stories live. Discover now