"រឿងនេះ..គឺខ្ញុំយល់ព្រម"លោកherismaគាត់យល់ព្រមទាំងមិនស្ទាក់ស្ទើរ ឯរាងតូចលឺហើយក៏បានងាកមុខមើលទៅប៉ាគេទាំងបើកភ្នែកធំៗ នេះប៉ាគេលេងមែនទែនតែម្តងហី
"ពួកកូនគួរតែទៅដើរលេងទៅណា៎..ចាស់ៗនិយាយគ្នា"អ្នកស្រីherismaនិយាយ រាងតូចគេឆ្លើយតបហើយក៏ងើបដើរចេញទៅ ឯនាងក្រាស់ឃើញបែបនេះក៏ដើរចេញទៅដែល ពេលដែលរាងតូចដើរដល់ខាងក្រៅហើយគេក៏បានដើរទៅកន្លែងទុកឡាន
"ន៎ែ..លោកឯងយកខ្ញុំទៅណានឹង"ពេលដែលដើរមកដល់ហើយyeonjunត្រូវបាននាយសង្ហារsoobinអូសទៅទាំងត្រណាត់ត្រណែងមិនដឹងថាយកទៅណាទេ តិចលោ៎នាយយកកេទៅចាប់រំលោភអីចប់តែម្តងគេមិនចង់បាត់ព្រហ្មចារារបស់គេទេ ឃើញមុខសង្ហារៗមុខមាំចឹងក៏មិនប្រាកដថាសុភាពបរុសដែល
"យកទៅរំលោភទេដឹង"នាយបានងាកមកនិយាយអោយរាងតូច yeonjunពេលដែលគេលឺហើយក៏បានស្ងាត់មាត់ទៅ នាយបានអោយគេចូលអង្គុយទៅក្នុងឡាន ហើយនាយក៏បានចូលទៅអង្គុយកន្លែងអ្នកបើក
នៅក្នុងសភាពឡានស្ងាតច្រងំ លឺតែសំឡេងដកដង្ហើមចេញដកដង្ហើមចូលរបស់មនុស្ស2នាក់ រាងតូចបានងាកទៅមើលសម្រស់ទីក្រុងSeoulទាំងបណ្តែរអារម្មណ៍ ឯនាយសង្ហារបានផ្តោតតែលើការបើកបរតែប៉ុណ្ណោះ ហើយក៏បានបើករហូតដល់មាត់ទន្លេHan
"ឆាប់ចុះមករឺមួយចង់អោយយើងបីឯងចេញ"Soobinនាយបានចុះពីឡាន ហើយក៏បើកទ្វារអោយអ្នកម្ខាង នាយបានសួរទៅរាងតូចដែលអង្គុយក្នុងឡាននោះ
"មិនបានប្រើទេ..ខ្ញុំចុះខ្លួនឯងវិញ"រាងតូចនិយាយហើយក៏បានដើរចេញដោយខ្លួនឯងហើយក៏ចូលទៅអង្គុយនៅបង់មួយកន្លែង
"ទីនេះត្រជាក់ល្អណាស់"ពេលដែលនាយសង្ហារចូលមកអង្គុយជិតគេហើយ រាងតូចបាននិយាយទាំងស្នាមញញឹម ស្នាមញញឹមរបស់រាងតូចធ្វើអោយអ្នកម្ខាងមើលឡើងភ្លឹកស្ទើតែភ្លេចដកដង្ហើមទៅហើយ អីយ៉ាអីក៏ស្អាតយ៉ាងនេះ ទម្រង់មុខអក្សរV ភ្នែកម៉ូលក្រឡង់ ច្រមុះស្រួច បបូរមាត់ក្រហមព្រឿងៗតូចច្រមិចចង់តែចាប់ថើបទេយាយមែន(អួយ..លង់ស្នេហ៍កូនគេម៉ង)
"ឯងធ្លាប់មកហេស៎"Soobinបន្ទាប់ពីភ្ញាក់ពីការភ្លឹកហើយក៏សម្លឹងមើលទៅមាត់ទន្លេទាំងមាត់សួរទៅរាងតូច ព្រោះតែនាយសម្លឹងមើលបន្តទៀតនាយអាចនឹងចាប់ថើបគេតែក៏ថាបាន
"អត់ទេ"2ម៉ាត់យ៉ាងខ្លីចេញពីមាត់តូចច្រមិច ធ្វើអោយអ្នកម្ខាងស្តាប់ហើយស្ទើតែដាច់ផ្ងាម្តង
"មិនធ្លាប់មកតែនិយាយឡូយធ្វើដូចឯងធ្លាប់មក"នាយសង្ហារនិយាយឡើងទាំងហួសចិត្តនឹងរាងតូចម្នាក់នេះ នាយស្មានតែធ្លាប់មកព្រោះតែមើលទៅគេដូចធ្លាប់មកចឹងតែការពិតអត់សោះ ចឹងៗអីនាយក្រឺតខ្នាញ់ណាស់យាយមែន
"ចុះលោក"រាងតូចបានងាកទៅមើលមុខនាយសង្ហារហើយសួរនាយទាំងសំឡេងស្រទន់ស្ទើអោយនាយធ្លាក់ក្នុងអន្លង់ស្នេហ៍គេទៅហើយ មនុស្សប្រុសស្អីសំឡេងដូចមនុស្សស្រីម្លេះនាយលឺហើយចង់សន្លប់
"ដូចគ្នា"នាយឆ្លើយយ៉ាងខ្លី ឯងyeonjunលឺហើយក៏ងាកទៅមើលមាត់ទន្លេវិញ បានមួយសន្ទុះមេឃបានធ្លាក់ខ្យល់ជាខ្លាំងធ្វើអោយអ្នកពាក់អាវរាងស្តើងអង្គុយអោបខ្លួនទាំងមាត់ញ័រតតាត់
"នេះយកពាក់ទៅ"នាយក្រាស់បានដោះអាវខ្លួនហុចអោយទៅអោយរាងតូច ចិត្តចង់ពាក់អោយគេប៉ុន្តែកាយវិការចេញមកខុសពីចិត្តទាំងស្រុង រាងតូចបានងាកមកសម្លឹងមើលទៅអាវនាយ និងមុខនាយឆ្លាស់គ្នា គេពិតជាឆ្ងល់ខ្លាំងណាស់នេះនាយចេះចិត្តល្អដែលហេស៎គេស្មានតែអត់ចេះ បើឃើញមុខមាំៗរហូតនឹង
"យកទៅ..យើងគិតថាឯងរងារតែប៉ុណ្ណោះកំុគិតអីផ្តេសផ្តាស"នាយក្រាស់បាននិយាយបញ្ជាក់ម្តងទៀត ហើយក៏និយាយនិយាយមួយប្រយោគធ្វើអោយyeonjunលឺហើយហួស70ដល់80តែម្តង
"គិតតែឯង"រាងតូចបានបោះពាក្យសម្តីទៅអោយនាយទាំងខឹងតិចៗ នេះនាយម្នាក់នេះឆ្កួតទេដឹងមកថាគេគិតផ្តេសផ្តាសស្អីណា យ៉ាប់មែនហាស៎ រាងតូចបានកញ្ឆក់អាវពីដៃនាយ ហើយក៏យកមកពាក់ទៅ
TO BE CONTINUED.....
ស្រឡាញ់អ្នកអាន✌💗
Green____t 🍵💖
ថ្ងៃនឹងសរសេរបានតែតិចញឹបនឹងទេ😊💁

YOU ARE READING
??? ??????????????????
Random"???????????????????????? ???????????????????????" soobin "?????????????????????????????????????????"yeonjun "??????????????????????????????"soobin "????????????????"yeonjun ??yeonbin taegyu Top:soobin taehyun Buttom:yeonjun beomgyu ????????????????...
??? ?????????????????? ???6
Start from the beginning