抖阴社区

???????????????????????????

Start from the beginning
                                    

"កុំពិបាកចិត្តអីកូន.គង់តែរៀបកាទេណា៎ "អ្នកស្រីក្លារ៉ាឃើញកូនស្រីមិនសប្បាយចិត្តគាត់ក៏ចូលមកលួងលោមឲ្យនាយរីករាយបន្តិច។

"តែកូនអាយុច្រើនហើយ ណា៌មួយកូនខ្លាចបងបូមានថ្មីម៉ាក់"ក្លារីបារម្ភណាស់រាល់ថ្ងៃគូដណ្ដឹងនាយស្រស់សង្ហាយ៉ាងនេះរឿងអីស្រីមិនតាមនាងបារម្ភខ្កាចគេមានថ្មី។

"មិនអាចទេ ក្លារីគេមិចនឹងអាច មានអ្នកណា៎ក្រៅពីចៅទៅ គេស្រឡាញ់ចៅសឹងអី "លោកតាគ្រាន់ឮនាងនិយាយថាខ្លាចអុីបូមានថ្មីគាត់ក៏ចូលមកប្រកែកអុីបូដែលកជាម្ចាស់ខ្លួនស្ងាត់ឈឹង។

"មែនហេ៎ បងបូ "ដោយមិនអស់ចិត្តនាងក៏សួទៅអុីបូម្ដងទៀតអុីបូសម្លឹងមើលលោកតានឹងលោកជូទាំងទឹកមុខមាំ។

"បាទ !.បងគ្មានអ្នកណា៎ឡើយ "ដោយមិនចង់ឲ្យលោកតាបាក់មុខអុីបូក៏តបទាំងបេះដូងនឹងចម្លើយវាប្រឆាំងគ្នាតាមពិតនាយកំពុងតែមានចិត្តនឹងមនុស្សម្នាក់តែ..មិនដឹងថាជានរណា៎។

"សឺត..ចឹងក៏បានតែពួកយើងទៅរើសចិញ្ជៀនរៀបការទៅបន្ទាប់ពីញាំុបាយរួច "គ្រាន់តែចម្លើយចេញពីក្រអៅមាត់អុីបូ ក្លារីស្ទុះទៅថើបថ្ពាល់នាយនៅមុខមនុស្សចាស់ព្រមទាំងចង់ឲ្យគេនាំទៅរើសចិញ្ជៀនទៀត។

"ហិុម..! បាទបាន "អុីបូតបទាំងទឹកមុខមិនសមនាយក្ដាប់ដៃហាក់ចង់ដាល់នាងដែលធ្វើទង្វើបែបនេះជាគូដណ្ដឹងក៏ដោយឲ្យតែបែបនេះនាយវ៉ៃមិនដកដៃទេ។

"តោះលោកអ៊ុំ ពិសារបាយទៅ "មួយសន្ទុះអាហារក៏មកដល់លោកតានឹងលោកជូអ្នកស្រីក្លារ៉ាក៏នាំគ្នាពីសារបាយទោះមើលទៅផ្អែម តែវាពិតជាពិបាកនឹងទ្រាំណាស់ចំពោះសាតាន់ មនុស្សមិនធ្លាប់មានស្នេហាផងមិនដែលចេះស្វីត មានអារម្មណ៍ថាធុញទ្រាន់។

បន្ទាប់ពីញ៉ាំអាហាររួចលោកតានឹងលោកជូអ្នកស្រីក្លារ៉ាក៏ត្រឡប់ទៅធ្វើការបន្តរដោយលែកគូស្នេហ៍មួយនេះដោយសារតែជាប់សម្ដីថានឹងនាំនាងមកទិញចិញ្ជៀនទើប ក៏សម្រាច់ជូននាងមកតែម្ដងទៅ។

"សួស្ដីលោក ខ្សែដៃនេះមានពន្លឺស្រស់ស្អាតខ្លាំង គ្រាប់ពេជ្រក៏ឆ្នៃយ៉ាងប្រណិត វាមានតម្លៃ សមរម្យនោះទេលោកត្រូវទិញជូនមនុស្សជាទីស្រឡាញ់ដែលទេ "គ្រាន់តែចូលមកដល់មុខហាងបុគ្គលិកស្រីម្នាក់ក៏លើកខ្សែដៃដែលមានដាំពេជ្រតូចៗនឹងខ្សែពណ៌សយ៉ាងស្រស់ស្អាតបង្ហាញឲ្យអុីបូបានឃើញ។

????????????? ????????????Where stories live. Discover now