抖阴社区

???????????????? ???18

Start from the beginning
                                    

"មោ៎ កុំអន់ចិត្តយូរពេក ចេញពីរៀនយើងនាំទៅសីុសាច់អាំងនៅជិតមាត់ទន្លេតាខ្មៅមោ៎"𝙝𝙖𝙣បាននិយាយហើយក៏អូសដៃមិត្តចេញទៅ 𝙗𝙚𝙤𝙢𝙜𝙮𝙪នេះវិញលឺថាបានសីុFree freeចឹងភ្លាមអរខឹបខប់ៗ ហក់លោតៗដូចក្មេង។

@ភូមិគ្រឹះRolakres
ពេលយប់

"𝙏𝙖𝙚𝙝𝙮𝙪𝙣ហា៎...អាទិត្យក្រោយនេះឯងនឹងប្រកួតបាល់ហេស៎"សំឡេងស្រួយស្រេសរបស់មនុស្សស្រីវ័យជំទង់ម្នាក់បានបន្លឺឡើងជាការចំណាប់អារម្មណ៍របស់កម្លោះសង្ហារយើងដែលកំពុងអង្គុយចុចទូរស័ព្ទនោះ។

"បាទបង"𝙏𝙖𝙚𝙝𝙮𝙪𝙣បានតបទៅបងវិញទាំងភ្នែកមិមដកពីទូរស័ព្ទសោះ ហើយកំពុងតែអូសប្រព័ន្ធ Social mediaសុខៗក៏ឃើញការpostរបស់𝙗𝙚𝙤𝙢𝙜𝙮𝙪នៅក្នុងTwitter គេបានថតរូបសាច់អាំងនឹងមានsujoមួយដបផងដែល ដោយភ្ជាប់Captionថា "មកញាុំអីជាមួយមិត្ត ប៉ុន្តែខ្វះមនុស្សម្នាក់😞💕" ធ្វើអោយគេនឹកឃើញរឿងកាលពីព្រឹកមិញតែម្តង ហើយក៏ញញឹមម្នាក់ឯងទាំងមិនដឹងខ្លួន។

"𝙏𝙖𝙚𝙝𝙮𝙪𝙣..បងឃើញឯងឥឡូវដូចជាស្នឹតស្នាលនឹងកូនប្រុសលោកអ៊ំ𝙝𝙚𝙧𝙞𝙨𝙢𝙖ដល់ហើយ"Taeheeនាងបាននិយាយឡើងពេលដែល ឃើញប្អូនកំពុងតែចូល Accountរបស់𝙗𝙚𝙤𝙢𝙜𝙮𝙪មើលទាំងញញឹម នាងស្គាល់𝙗𝙚𝙤𝙢𝙜𝙮𝙪 និងលោក𝙝𝙚𝙧𝙞𝙨𝙢𝙖ដោយសារតែលោកRolakres ជាដៃគូជំនួញជាមួយនិងលោក𝙝𝙚𝙧𝙞𝙨𝙢𝙖ដ៏ល្អ ទើបនាងស្គាល់គាត់បែបនេះ។

"មានឯណាបង.."ដោយឃើញថាបងស្រីចាប់បានបែបនេះក៏បិទទូរស័ព្ទទុក ហើយក៏គេចពីខ្សែរភ្នែករបស់នាង។

"ថាទៅណា៎ Terryពេលនេះមិនស្រួលឯងកំពុងលង់ស្នេហ៍គេដោយមិនដឹងខ្លួនផងក៏ថាបាន"នាងដោយឃើញប្អូនបែបនេះហើយក៏ចាប់កំហុសបង្អាប់ថែមតែម្តង។

"បងឯង កុំចេះតែថាហ៎"𝙏𝙖𝙚𝙝𝙮𝙪𝙣បានតបទៅបងស្រីវិញយ៉ាងលឿន បងប្អូនគេនេះណាក៏មិនខុសគ្នាជាមួយនឹង𝙗𝙚𝙤𝙢𝙜𝙮𝙪និង𝙔𝙚𝙤𝙣𝙟𝙪𝙣ប៉ុន្មានដែល មិនដែលត្រូវគ្នាទេ យាយពីថាបង្អាប់គ្នារហូត ពេលបង្អាប់ចុះបង្អាប់ឡើង ក៏ខឹងអន់ចិត្តនឹងគ្នា ធ្វើអោយអ្នកម្តាយនិងលោកឪនេះអស់និយាយជាមួយលោកប្រុសកូននិងលោកស្រីកូនទាំង2តែម្តង។

??? ??????????????????Where stories live. Discover now