抖阴社区

???????????????? ???18

Start from the beginning
                                    

"អា៎ៗ..ឈប់ញ៉ោះហើយ តែថាខានស្អែកនេះ ជាថ្ងៃរៀបការរបស់កូនប្រុសរបស់លោកអ៊ំ𝙝𝙚𝙧𝙞𝙨𝙢𝙖 ឯងទៅអត់?"Taeheeបានចោទសួរទៅប្អូនភ្លាមៗ ធ្វើអោយ𝙏𝙖𝙚𝙝𝙮𝙪𝙣 ចាប់អារម្មណ៍យ៉ាងលឿន។

"ទៅតាស៎"នាយនិយាយហើយ ធ្វើអោយបងស្រីញញឹមក្បួចមាត់តែម្តង។

"តាមមើលទៅមែន ទៅការបងគេទេ ទៅជួបមុខប្អូនគេច្រើនជាង"នាងនិយាយហើយក៏ប្រញាប់រត់ឡើងលើយ៉ាងលឿនទាន់មានសង្រ្គាមលោកលើកទីមួយពាន់កើតឡើង។

@ភូមិគ្រឹះ𝙝𝙚𝙧𝙞𝙨𝙢𝙖

"ហាច់ឈីសៗ"សំឡេងក្រដាសបានបន្លឺឡើង ធ្វើអោយរាងតូចជ្រួញចិញ្ចើមតែម្តង។

"ហើយអាគេបាញ់ណាអីក៏ទំនេរម្លេះ យាយដើមអញទាំងយប់នឹង"𝙗𝙚𝙤𝙢𝙜𝙮𝙪ពេលនេះកំពុងតែម៉ួម៉ៅពេញអោរ៉ា មិនដឹងនាគេនិយាយដើមគេ ធ្វើអោយគេក្រដាសចង់បែកច្រមុះ។

"ហើុយ...អផ្សុកដល់ហើយ រកទៅញ៉ោះ𝙔𝙚𝙤𝙣𝙟𝙪𝙣 𝙝𝙮𝙪𝙣𝙜មួយសិន"ស្រដីរួចក៏បានដើរសំដៅទៅកាន់បន្ទប់របស់បងប្រុសរបស់ខ្លួនហើយក៏បើកទ្វារចូលទៅ ក៏ឃើញថាគេកំពុងតែនៅក្នុងបន្ទប់ទឹកនៅឡើយ។

"មាននរណាគេនៅខាងក្រៅអត់? ជួយហុចកន្សែងអោយមួយមើស៎"រាងតូចបានបន្លឺឡើងមកពីក្នុងបន្ទប់ទឹកមិញនេះគេលឺ សំលេងបើកទ្វារមក បើមិនអាប្អូនកំពូលឌឺរបស់គេទេ ក៏ម៉ាក់របស់គេដែល។

"អេះៗៗ ជាឱកាសល្អរបស់ឯងហើយ𝙗𝙚𝙤𝙢𝙜𝙮𝙪"𝙗𝙚𝙤𝙢𝙜𝙮𝙪បានសើចឡើងរួចក៏ងាកឆ្វេងងាកស្តាំ ក៏ឃើញជីងចក់មួយកំពុងតែទំនៅលើជញ្ជាំនោះ។

"នេះយកចុះ..."គេបានហុចទៅអោយអ្នកដែលលាដៃអើតលើមៗឃើញតែដៃនោះ ធ្វើអោយគេភ្ញាក់ស្រែកសឹងតែបែកផែនដីជាពីរ។

"𝙗𝙚𝙤𝙢𝙜𝙮𝙪តើឯងកំពុងលេងស្អីនឹង?"𝙔𝙚𝙤𝙣𝙟𝙪𝙣បានរលាស់ដៃចេញធ្វើអោយជីងចក់នោះឃ្លាតពីគេយ៉ាងឆ្ងាញ រួចក៏អើតក្បាលមកស្តីអោយប្អូនទាំងកំហឹង។

"𝙝𝙮𝙪𝙣𝙜ហា៎ បើ𝙝𝙮𝙪𝙣𝙜ចិត្តល្អ អោយលីអូSpider-Manនេះមកខ្ញុំមកណា៎"𝙗𝙚𝙤𝙢𝙜𝙮𝙪បានលើកបង្ហាញលីអូSpider-Manនោះអោយ𝙔𝙚𝙤𝙣𝙟𝙪𝙣ឃើញទាំងញាក់ចិញ្ចើមឌឺត្រើតៗ។

"អា៎ អត់ទេៗ របស់យើងទេ 𝙗𝙚𝙤𝙢𝙜𝙮𝙪 𝙝𝙚𝙧𝙞𝙨𝙢𝙖ឯងឆាប់មកវិញអោយលឿន អាយ៎"𝙔𝙚𝙤𝙣𝙟𝙪𝙣ស្រែកឃាត់ដំណើរប្អូនតែមិនទាន់ ក៏ស្រែកតែម្តងលឺទៅដល់ខាងក្រោម ហេតុអ្វី?ហេតុអ្វីគេលេងសើចនឹងខ្ញុំម្លេះ?ហេតុអ្វីយកលីអូសំណព្វចិត្តរបស់ខ្ញុំចេញពីខ្ញុំបែបនេះ?អយុត្តិធម៌សម្រាប់ជនស្លូតត្រង់ដូចជាខ្ញុំណាស់ ហុហុហុៗ។

??? ??????????????????Where stories live. Discover now