抖阴社区

???????????????? ???18

Start from the beginning
                                    

"ការស្អែកហើយ ធ្វើរឹកខ្មើតច្រើនមិនទទួលស្គាល់អីណា ជ្រេញរឹកហាស៎"𝙗𝙚𝙤𝙢𝙜𝙮𝙪ថាអោយបងរួចក៏ងាកទៅចាប់អារម្មណ៍នឹងការទទួលទានរបស់ខ្លួនវិញ។

"អ្នកម៉ាក់ ចុះលោកប៉ាទៅណាបាត់ហើយ?"𝙎𝙤𝙤𝙗𝙞𝙣បានងាកឆ្វេងងាកស្តាំ ងាកលិចងាកកើត ឃើញតែ2នាក់បងប្អូននោះអង្គុយសីុបាយ គ្មានខ្វល់ពីណាស្អីមួយនោះ គ្មានហៅភ្ញៀវចូលមកសីុបាយស្អីសោះ។

"អ៎! លោកប៉ារបស់ឯងទៅធ្វើការតាំងពីព្រឹកឯនោះ ព្រោះត្រូវប្រជុំបន្ទាន់"Ms.𝙝𝙚𝙧𝙞𝙨𝙢𝙖

"អរ!!បាទ"𝙎𝙤𝙤𝙗𝙞𝙣ឆ្លើយតបនឹងមនុស្សចំណាស់ជាការគួរសម ហើយក៏លួចមើលអនាគតឧត្តមភរិយា ដែលអង្គុយសីុបាយគ្មានមាយាទនោះ។

"មកទទួលប្អូនមែនទេ?"Ms.𝙝𝙚𝙧𝙞𝙨𝙢𝙖សួរទៅនរ:សង្ហារ ហើយនាយក៏ឆ្លើយតបជាមួយគាត់វិញ។

"ចូលក្នុងសិនមកកូន មកមួយថ្ងៃហើយទើបនឹកឃើញ ហិហិហិ"Ms.𝙝𝙚𝙧𝙞𝙨𝙢𝙖បានអោយ𝙎𝙤𝙤𝙗𝙞𝙣ចូលក្នុងទាំងសើចមិនសូវសម។

"𝙔𝙚𝙤𝙣𝙟𝙪𝙣ហា៎ ញាុំបាយអោយលឿនៗទៅប្តីកូនឯងមកទទួល"Ms.𝙝𝙚𝙧𝙞𝙨𝙢𝙖បានប្រាប់𝙔𝙚𝙤𝙣𝙟𝙪𝙣ដែលអង្គុយញាុំបាយបែបslow motionនោះ។

"បាទទទទ អ្នកម្តាយ"𝙔𝙚𝙤𝙣𝙟𝙪𝙣បានតបទៅកាន់ម៉ាក់របស់ខ្លួនទាំងនង្អូសវែងអន្លាយ ហើយក៏លួចខាំមាត់សម្លក់ទៅកាន់𝙎𝙤𝙤𝙗𝙞𝙣ទៀត។

ពេលញាុំរួចហើយ រាងក្រាស់និងរាងតូចពួកគេបាននាំគ្នាទៅមើលផ្ទះអាពាហ៍ពិពាហ៍របស់ពួកគេដែលមិនឆ្ងាយពីផ្សារទំនើបនិងក្រុមហ៊ុនរបស់𝙎𝙤𝙤𝙗𝙞𝙣ប៉ុន្មានទេ គឺគ្រាន់តែនៅជិតផ្សារទំនើបជាងក្រុមហ៊ុននាយ។

"ផ្ទះនេះយ៉ាងមិចដែល?"𝙎𝙤𝙤𝙗𝙞𝙣ងាកសួរទៅកាន់រាងតូចដែលមើលមិមដកភ្នែកពីទិដ្ឋភាពក្នុងផ្ទះនេះសោះ។

"ក៏...ធំគ្រាន់បើ ផ្ទះនេះមានអ្នកនៅដែលទេ?"𝙔𝙚𝙤𝙣𝙟𝙪𝙣គេសួរទៅ𝙎𝙤𝙤𝙗𝙞𝙣ព្រោះតែផ្ទះនេះមើលទៅស្អាតដូចមានអ្នកសម្អាតរួចរាល់។

"អ្នកម៉ាក់ប្រាប់ថាមានអ៊ំមេការនិងគ្រួសាររបស់គាត់រស់នៅនឹងបោសសម្អាតទីនេះតែឥឡូវពួកគាត់ទៅស្រុកមួយរយះ"𝙎𝙤𝙤𝙗𝙞𝙣រៀបរាប់ប្រាប់𝙔𝙚𝙤𝙣𝙟𝙪𝙣ហើយគេក៏ងក់ក្បាល ហើយក៏ដើរមើលជុំវិញផ្ទះនេះ ទាំងម្នាក់ៗក៏មិនមាត់រកគ្នាគឺស្ងាត់រៀងៗខ្លួន។

ផ្ទះនេះវាមានរាងធំដូចជាវីឡាមួយ ហើយបរិវេណទីធ្លាគឺធំ នៅខាងក្រោមមានផ្ទះមួយសម្រាប់គ្រួសារអ៊ំមេការ មានស្រះទឹកនៅមានដីទំនេរមួយកន្លែងនៅខាងក្រោយ បន្ទាប់ពីមើលឆ្អែតឆ្អន់ហើយ𝙎𝙤𝙤𝙗𝙞𝙣ក៏បានប្រាប់ជំនិតអោយជូន𝙔𝙚𝙤𝙣𝙟𝙪𝙣ទៅផ្ទះវិញឯនាយទៅក្រុមហ៊ុន។

@ភូមិគ្រឹះ𝙝𝙚𝙧𝙞𝙨𝙢𝙖

"យ៉ាងមិចដែលកូនផ្ទះពេញចិត្តឬអត់?" Ms.𝙝𝙚𝙧𝙞𝙨𝙢𝙖សួរទៅកូនប្រុសទាំងញញឹម។

"បាទកូនពេញចិត្តណាស់ម៉ាក់"𝙔𝙚𝙤𝙣𝙟𝙪𝙣តបទៅគាត់វិញទាំងញញឹមអោយគាត់ធូរចិត្ត ពេញចិត្តគឺពេញចិត្តហើយប៉ុន្តែមនុស្សកំពុងតែស្អប់មិនចង់ឃើញមុខផងមកអោយរួមដំបូលតែមួយនៀក។

"ចុះរឿងការងារនោះកូន?"Ms.𝙝𝙚𝙧𝙞𝙨𝙢𝙖

"គឺកូនសម្រាច់ចិត្តថា ពេលរៀបការរួចទៅគ្រប់គ្រងហើយ តែកូនត្រូវបែកអ្នកម៉ាក់"𝙔𝙚𝙤𝙣𝙟𝙪𝙣និយាយប្រាប់ម្តាយទាំងពេបមាត់ពេប.កដូចក្មេងធ្វើអោយគាត់អស់សំណើចតែម្តង។

"ហឹម..ប៉ារបស់កូនបានបើកហាងអាហារនៅជិតហាងរបស់កូនដែល ប៉ាកូនអោយម៉ាក់ទៅគ្រប់គ្រងទីនោះ "Ms.𝙝𝙚𝙧𝙞𝙨𝙢𝙖

"ហៃយ៉ា!!ស្មានតែមិនបានជួបមុខម៉ាក់ហើយទេតើ"𝙔𝙚𝙤𝙣𝙟𝙪𝙣និយាយទាំងសើចស្ញេញចង់ស្ងួតជើងធ្មេញ ទើបមិញពេបមាត់សោះ។

"មកពីប៉ាកូនឯងដឹងចឹងហើយបានអោយ ម៉ាក់គ្រប់គ្រងហាងអាហារនោះ"Ms.𝙝𝙚𝙧𝙞𝙨𝙢𝙖គាត់និយាយព្រោះពិតមែន Mr.𝙝𝙚𝙧𝙞𝙨𝙢𝙖ទើបតែទិញហាងអាហារនោះប៉ុន្មានថ្ងៃក្រោយនេះទេ ដោយសារតែគាត់ដឹងថា𝙔𝙚𝙤𝙣𝙟𝙪𝙣ប្រកដជាមិនចង់បែកពីគ្រួសារទើបគាត់ធ្វើបែបនេះ ទៅរៀននៅបរទេស2ឆ្នាំបែកគ្រួសារ ហើយឥឡូវការប្តីនៅមួយប្តីទៀត។

"ហិហិៗស្រឡាញ់ម៉ាក់ ស្រឡាញ់ប៉ា ហើយក៏ស្រឡាញ់កាពៅជាងគេដែល"𝙔𝙚𝙤𝙣𝙟𝙪𝙣សើចស្ញេញដូចក្មេងហើយក៏រុលខ្លួនទៅអោបMs.𝙝𝙚𝙧𝙞𝙨𝙢𝙖ដូចកូនក្មេង គាត់ឃើញបែបនេះហើយក៏ញញឹមទាំងយកដៃអង្អែលក្បាលគេ។

សូមរង់ចាំអានភាគបន្ត💞
ស្រឡាញ់អ្នកអាន✌💗
Green___t🌱🐶
YanNiee_143🍀🐯
សូមទោសសម្រាប់ពាក្យអសរុសណាមួយ ដែលនាងខ្ញុំបានសរសេរចេញមក នាងខ្ញុំបានបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នារួចហើយ បើមិនពេញចិត្តអាចខមិនប្រាប់បាន😊

??? ??????????????????Where stories live. Discover now