New York/ ញ៉ូវយក
ក្លឹបកម្សាន្ត
ម៉ោង ៨:៣២ នាទីយប់
អំពូលភ្លើងអគ្គីសនីចម្រុះពណ៌បំភ្លឺឡើង ពេញខាងក្នុងក្លឹបកម្សាន្តមួយកន្លែង ថេយ៉ុង និង ដារ៉ែន រួមជាមួយ Agency ផ្ទាល់ខ្លួនរបស់គេមកកាន់ទីនេះដើម្បីចូលរួមក្នុងពិធីជប់លៀងមួយដែលរៀបចំធ្វើឡើងសម្រាប់ការអបអរសាទរដល់ការងារថ្មីរបស់ ថេយ៉ុង ជាអ្នកតំណាងចូលរួមថតផ្សាយម៉ូតឈុតសម្លៀកបំពាក់ថ្មីឱ្យស្លាកយីហោ Celine ជំនាន់ថ្មីផងដែរ។
បុគ្គលិកចាប់ផ្តើមលើកស្រាមកដល់តុ។ និយាយដល់រឿងផឹកស្រា ថេយ៉ុង មិនសូវពូកែផឹកអីណាស់ណាទេ ព្រោះចេះតែលើកក្រេបផឹកតិចតួចតែប៉ុណ្ណោះឯង ណាមួយក៏មិនសូវប៉ិនប្រសប់ទៀត។
«ថេយ៉ុង ស្រាវីសស្គីនេះឆ្ងាញ់ណាស់ សាកផឹកបន្តិចទេ?» នៅពេលដែលឮសូរ ដារ៉ែន សួរបែបនេះ ថេយ៉ុង ស្រាប់តែបានងាកក្រឡេកទៅចាប់អារម្មណ៍ពីស្រាមួយប្រភេទនោះ ដ្បិតវាមានពណ៌មាសស្អាតគួរឱ្យទាក់ទាញចិត្តណាស់ដែរ។
«អឹម!» គេគ្រហឹមតិចៗ ខណៈ ដារ៉ែន ក៏ញញិមនិងបានចាក់ស្រាចូលទៅក្នុងកែវឱ្យ ថេយ៉ុង បានសាកភ្លក្សរសជាតិជាមួយគ្នាដែរ។
«Cheer!»
«អ្ហា-ល្វីងខ្លាំងណាស់..ប៉ុន្តែវាក៏ឆ្ងាញ់តិចតួចដែរ!» ថេយ៉ុង ផឹករួចបញ្ចេញអាការៈកញ្ជ្រោលភ្លាមៗនៅមិនភ្លេចក្រេបជញ្ជក់រសជាតិវាក្នុងមាត់ដោយអារម្មណ៍ប្លែកមាត់ទៀត។
«ញ៉ាំយូរៗទៅចេះស្ទាត់ហើយ!» ដារ៉ែន និយាយបែបនេះដោយសារតែនាងក៏ជាអ្នកពូកែផឹកខ្លាំងណាស់ដែរ។
«និយាយអ៊ីចឹង..ហើយចុះសង្សារបស់ឯងនោះ? ម្តេចមិនឃើញគាត់មកតាមជាមួយដែរ?» ថេយ៉ុង ងាកមកចាប់អារម្មណ៍ពីសំណួររបស់ ដារ៉ែន ភ្លាមៗ។
«គាត់មិនចង់មកប្រាប់ថាមិនចូលចិត្តមនុស្សរញ៉េរញ៉ៃច្រើន ព្រោះគាត់មិនចូលចិត្តបរិយាកាសអ៊ូអរអីបែបនេះឯង!»
«សុភាពបុរសគ្រប់ពេលហ្ន៎ បើគាត់ចាស់ទុំដល់ថ្នាក់នេះ គាត់ពូកែរឿងលើគ្រែដែរឬអត់?»
«រឿងលើគ្រែ??» ថេយ៉ុង ងងឹតខួរភ្លាម ពេលឮសម្តី ដារ៉ែន និយាយដល់រឿងទាំងអស់នេះ។
«បុរសអង់គ្លេសម្នាក់ណាក៏ពូកែរឿងទាំងអស់នេះដែរ ចុះបុរសតំបន់ប៉ែកខាងអាស៊ីមិនពូកែរឿងខាងណេះសោះតើមែនទេ?» ដោយសារតែនាងជាជនជាតិបរទេសភាគខាងលិច ទើបនាងយល់ដឹងអំពីរឿងកាមគុណផ្នែកនេះច្រើន ម្យ៉ាងវិញទៀតយុវវ័យភាគច្រើនដែលបានគ្រប់អាយុ ១៨ ឆ្នាំឡើងទៅសុទ្ធតែបានធ្លាប់ឆ្លងកាត់សាកល្បងក្នុងរឿងផ្លូវភេទព្រោះជនជាតិបរទេសចូលចិត្តគិតថាវាជារឿងសាមញ្ញខុសប្លែកពីជនជាតិភូមិភាគខាងអាស៊ីឆ្ងាយណាស់។
«គាត់គ្មានទៅចេះធ្វើស្អីទេ ក្រៅពីចាប់ឱបថើបៗបែបធម្មតា គ្រាន់តែបឺតជញ្ជក់មាត់គ្នា មិនជំនាញផង រឿងអីគាត់ស្ទាត់ជំនាញ ពូកែរឿងលើគ្រែទៅ ថាមិនត្រូវ មិនធ្លាប់មើលរឿងត្រង់ស៊ីសផង!» សម្តី ថេយ៉ុង ធ្វើឱ្យ ដារ៉ែន លាន់មាត់សើចយ៉ាងកក្អឹក និងមិននឹកស្មានថា ជុងហ្គុក ជាបុរសរមទម្យដល់ថ្នាក់សូម្បីតែជំនាញជាមនុស្សប្រុសពេញលក្ខណៈនៅក្នុងខ្លួនក៏គ្មានភាពប៉ិនប្រសប់ដែរ។
«មិននឹកស្មានទាល់តែសោះហាសហា..» ដារ៉ែន ចម្អកទាំងសើច។
«មកពីបែបនេះហើយ ទើបគាត់មិនព្រមយកប្រពន្ធ ព្រោះមិនចេះរំកិលលើខ្លួនគេ ចេះតែពីញញិមញញែម ពូកែលួង និយាយផ្អែម ចេះគ្រប់សព្វបែបយ៉ាង តែរឿងបណ្តុះមេជីវិតនេះមួយ គាត់មិនចេះទេ វ័យ ៣៣ ឆ្នាំជាងទៅហើយ ព្រះជាម្ចាស់..គាត់មិនចេះធ្វើវាសោះ គិតហើយគួរឱ្យហួសចិត្តខ្លាំងណាស់ ខ្ញុំខំទៅងូតទឹកស្រាតជាមួយគាត់ គាត់បែរជាគ្មានអារម្មណ៍អ្វីសោះ នេះខ្ញុំស្អាតដល់ថ្នាក់នេះទៅហើយណា..»
«អ៊ីចឹងឯងធ្លាប់មើលរឿងត្រង់ស៊ីសដែរ?»
«ខ្ញុំមិនមែនបុរាណនិយមដូចជាគាត់ទេ ខ្ញុំបន់ឱ្យតែចូលដល់វ័យ ១៨ ឆ្នាំ និងអាងបានបបួលគាត់ធ្វើរឿងស៊ីជម្រៅជាមួយគ្នា អ៊ីចឹងហើយបានម៉ាក់របស់ខ្ញុំ ចេះតែភ័យខ្លាច ខ្លាចថាខ្ញុំប្រគល់ខ្លួនឱ្យគាត់ ពេលនៅជាមួយគ្នាតែពីរនាក់ ដឹងអីឯណា..មិននឹកស្មានថាគាត់ឆោតល្ងង់រឿងនេះមួយសោះ..»
«បើគាត់មិនចេះឯងជាអ្នកបង្រៀនគាត់ទៅ!» ថេយ៉ុង ចាប់អារម្មណ៍ពីគំនិតរបស់ ដារ៉ែន ភ្លាមៗ។
«ធ្វើយ៉ាងម៉េច?»
«ចេញពីក្លឹបក៏ទៅ Teach គាត់មួយទៅពីរក្បាច់ដំបូងទៅ!»
«បង្រៀនមនុស្សចាស់យ៉ាងម៉េចទេ ខ្លាចមានបាប..»
«រឿងបាបទុកម្តុំ រឿងស្រួលទុកមួយដាច់ដោយឡែក!!!»
«ហាស់ៗៗ!!» ថេយ៉ុង ផឹកស្រាទាល់តែក្រហមថ្ពាល់អស់ ព្រមទាំងសើចសឹងតែហែកមាត់ចោល ពេលរំឭកដល់ ជុងហ្គុក មិនចេះធ្វើរឿងលើគ្រែពេលណាគេចង់តែបោកក្បាលនិងជញ្ជាំងឱ្យធ្លាយខួរស្លាប់ទេ។
ខន់ដូ / Condo
ក្រាក!!
ដំណើរទ្រេតទ្រោតបង្ហាញក្នុងក្រសែភ្នែកកំលោះវ័យ ៣៣ ឆ្នាំ ខណៈសំឡេងនិយាយបន្លឺខ្សាវៗបានបន្ទរឡើងជាមួយរូបរាងកាយ តូចស្តើងក្នុងទឹកមុខស្រវឹងស្រាជោកអមទៅដោយត្របក់ភ្នែកធ្លាក់។
«បងសំឡាញ់!» ថេយ៉ុង ឧទានរួចបោះកាបូបទុកទៅម្ខាង ដើរទៅរកសំឡុងសំដៅទៅរក ជុងហ្គុក រួចដាក់បង្គុយចុះពីលើភ្លៅមាំទាំងគូរបស់នាយ។
«អូនញ៉ាំស្រាមែនទេ?» ជុងហ្គុក សួរដោយយកចុងម្រាមដៃធ្វើជាខ្ទប់ចុងច្រមុះបន្តិច។
«អូនញ៉ាំតិចតួច..»
«បើអ៊ីចឹងប្រញាប់ដោះសម្លៀកបំពាក់ទៅងូតទឹកចេញនិងអាលបានមកគេងវិញណា!» រាងតូចក្តៅខ្លួនគគុក ស្រាប់តែក្រោកបង្វែរខ្លួនឡើងអង្គុយច្រកគៀវពីលើភ្លៅមាំជំនួសវិញ ធ្វើឱ្យកំប៉េះគូទមូលណែនក្លំប៉ះទៅនឹងតំបន់នាគរាជរាងក្រាស់យ៉ាងស្និទ្ធស្នាល។
«នឹកណាស់..សឺត..»
«ថេយ៍ ធំក្លិនស្រាណាស់ កុំធ្វើអ៊ីចឹង..» ថេយ៉ុង មិនស្តាប់តាមចាប់ថើបជញ្ជក់ថ្ពាល់ ជុងហ្គុក ដូចមនុស្សរវើរវាយស្មារតីធ្ងន់ធ្ងរ។
«មើល៍អូនសុំថើបឱ្យបាត់នឹកបន្តិចទៅមើលនៅឱ្យស្ងៀមអូនថើប!»
ម្រាមដៃស្រឡូនទាំងសងលើកចាប់ក្តោបក្រសោបខ្ទប់ថ្ពាល់នាយសង្ហាទាំងសងខាង រួចទម្លាក់បបូរមាត់បឺតជញ្ជក់មាត់រាងក្រាស់យ៉ាងរោលរាល ការថើបលើកនេះខុសប្លែកពីលើកមុនឆ្ងាយខ្លាំងណាស់ អណ្តាតជាប់ក្លិនស្រាវីសស្គីបន្តរលាស់ក្រឡាស់គ្រវីលិឍលើបបូរមាត់កំលោះបរិសុទ្ធហើយបានបឺតជញ្ជក់យ៉ាងស្ទាត់ជំនាញធ្វើឱ្យសំឡេងលេបទឹកមាត់ក្នុងបំពង់.កបងពេទ្យបន្លឺសូររហឹម។
ថេយ៉ុង បឺតមាត់ ជុងហ្គុក បណ្តើរ ខាំទាញគ្រញិចស្បែកបបូរមាត់នាយបណ្តើរ រួចប្រើចុងម្រាមដៃលើកអង្អែលបង្អូសឈ្លីដើមទ្រូងធំមាំស្ទាបអង្អែលសព្វពាសពេញរាងកាយដ៏ក្រាស់ឃ្មឹកជាមួយសំឡេងនិយាយខ្សឹបៗក្បែរបបូរមាត់ទន់ល្មើយ។
«បបូរមាត់បងផ្អែមជាងរាល់លើក..» ជុងហ្គុក ងាកមុខចេញបន្តិច មើលឃើញសភាពស្រេកឃ្លានតណ្ហារបស់ ថេយ៉ុង ធ្វើឱ្យគេចង់ត្រដរខ្យល់ស្លាប់ភ្លាមៗ។
«អាឆ្កួតណា? ឱ្យផឹកប៉ះចំស្រាស្អីមក?» នាយនិយាយបន្លឺខ្សាវៗព្រមទាំងបិទភ្នែក នៅពេលដែល ថេយ៉ុង ឱនឈ្ងោកមកថើបញក់ញីកញ្ចឹងករបស់ខ្លួន។
«អូនហ្អាប៉ុណ្ណឹងបានហើយ!» ថេយ៉ុង ខឹងចិត្តឆាវ ចាប់បបូរមាត់ ជុងហ្គុក ច្របាច់រួចឱនផ្អឹបបបូរមាត់លូកអណ្តាតចូលទៅលិឍអណ្តាតរាងក្រាស់មិនព្រមដកចេញ។
«ហ្អឹមៗ..ថេយ៍!»
«អ៊ឹមៗ!!» កំលោះតូចក្រេបជញ្ជក់រសជាតិផ្អែមឆ្ងាញ់យ៉ាងឆ្អែត សន្សឹមដកបបូរមាត់ចេញតាមក្រោយ។
«បានហើយមោះទៅងូតទឹកចេញ..»
«អត់ទេ!» ថេយ៉ុង វាចាយ៉ាងឆ្នាស់ឆ្នើម ស្រែកចាចលើកចុងម្រាមដៃច្របាច់ក ជុងហ្គុក យ៉ាងឈ្លើយផុតលេខ។
«ថេយ៍..»
«បងជិតទៅកូរ៉េវិញហើយ!»
«ហ្អឹម..»
«យប់នេះគេងជាមួយអូនបានទេ?» រាងតូចទម្លាក់ចុងម្រាមដៃចុះ ស្ទាបប៉ះអង្អែលដើមទ្រូងធំមាំទូលាយសារជាថ្មីម្តងទៀត។
«បងគេងជាមួយអូនរាល់យប់ហើយតើស!»
«អើយ-មិនមែនគេងបែបនេះទេ!» ថេយ៉ុង ឮហើយកាន់តែខឹង។
«គេងយ៉ាងម៉េច?»
«ពួកយើងរំលោភគ្នាហ្នឹងណា!»
«Heyyyyy????»
«ណា!»
«ថេយ៍ បងមិនពូកែរឿងនេះទេ!» ជុងហ្គុក ប្រកែកញ័របបូរមាត់ចំប្រប់ ខណៈ ថេយ៉ុង ក៏ស្ទុះអង្គយលុតជង្គង់ចំពោះមុខ នាយរួចដាក់ម្រាមដៃស្រវាចាប់ទាញដោះខ្សែក្រវាត់ខោរបស់ ជុងហ្គុក។
«ម៉េចបានមិនពូកែ?» ថេយ៉ុង ងើបមុខសម្លឹងមើលមុខនាយ។
«ព្រោះបងមិនធ្លាប់!»
«ម៉ោ..ចាំអូនបង្រៀន...»
«ថេយ៍!!!»

YOU ARE READING
??????????????????????? (Just Realized that I love you)
RomanceJK TOP / TAE BOTTOM ????????????????????? ???? ??????
??????????????????????
Start from the beginning