抖阴社区

                                    

យូជីនាងឡើងមកបន្ទប់រៀបឥវ៉ាន់ទាំងមិនពេញចិត្តតែធ្វើយ៉ាងម៉េច បើគ្រួសារតម្រូវឱ្យនាងក្លាយជាបែបនេះទោះនាងចង់ឬមិនចង់ក៏ដោយណាមួយនាងធ្វើក៏ដើម្បីជួយប៉ានាងកុំឱ្យជុងហ្គុកធ្វើបាបប៉ានាងប៉ុណ្ណោះមិនមែនម៉ាក់ចុងនាងនោះទេ។

ក្រោយរៀបចំឥវ៉ាន់ចាំបាច់ដែលនាងត្រូវប្រើប្រាស់រួចហើយមកនាងក៏បានលើកវ៉ាលីនិងកាបូបមួយនាងធំដែរដើរចុះមកក្រោម។

" ដេន " ជុងហ្គុកងាកមកហៅជំនិតរបស់ខ្លួនឯនាយក៏ដឹងពីបំណងរបស់ចៅហ្វាយខ្លួនក៏ដើរទៅយ៉ាងលឿនទៅជួយលើកវ៉ាលីនិងឥវ៉ាន់យូជីនាយដេនដើរចុះមកដោយកាន់វ៉ាលីនិងកាបូបចុះមកឯយូជីដើរចុះមកតាមក្រោយមកឈរក្បែរនិងលោកគីម ។
" រួចរាល់អស់ហើយត្រូវទេ?បើរួចរាល់អស់ឆាប់ទៅ "
" ឈប់សិន "
" មានបញ្ហាអ្វី? "
" លោកមិនគិតឱ្យខ្ញុំលាប៉ារបស់ខ្ញុំសិនទេឬ? " យូជីនាងដើរមករកប៉ារបស់នាងហើយអង្គុយជិតគាត់ឯជុងហ្គុកក៏ដើរចេញទៅមុនជាមួយដេន
" ប៉ាកូនជំរាបលាទៅសិនហើយណាប៉ា " យូជីនិយាយទាំងចូលទៅឱបគាត់ព្រមទាំងចង់យំបន្តុចអត់បន្តិច
" ទៅឱ្យសុខសប្បាយណាកូន " លោកគីមក៏លើកដៃអង្អែលក្បាលកូនស្រីគាត់តិចៗតាមគាត់ក៏មិនចង់ឱ្យយូជីនាងទៅដែរតែធ្វើយ៉ាងម៉េចបើជុងហ្គុកគម្រាមបែបនោះទៅហើយ
" ចាសប៉ាកូនទៅហើយ " ក្រោយពីលាប៉ារបស់នាងរួចហើយយូជីនាងក៏ចេញទៅសំដៅឡានដែលជុងហ្គុកបានបើកទ្វារនៅចាំឱ្យនាងចូលមកនោះនាងនៅឈរស្ងៀមស្ទាក់ស្ទើរដូចជាមិនចង់ទៅនោះទេ
" នៅឈរយូរទៀតទេ?បើនៅយូរនាងយើងចាប់នាងបោះចូលឡានហើយ " ឮជុងហ្គុកនិយាយអញ្ចឹងហើយនាងក៏ដើរចូលមកក្នុងឡានទាំងមុខស្អុយតែម្ដងហើយឡានក៏បើកចេញទៅ។
" នៅជាមួយយើងធ្វើខ្លួនឱ្យសប្បាយៗបន្តិចទៅ យើងនាំនាងទៅរស់នៅក្នុងភាពសុខស្រួលមិនមែននាំទៅលំបាកនោះទេ " ជុងហ្គុកនាងនិយាយតែឯងឯយូជីនាងនៅស្ងៀមមិននិយាយតបតនោះទេដែលធ្វើឱ្យជុងហ្គុករាងក្ដៅចិត្តបន្តិចដែរ
" នេះយើងនិយាយជាមួយនាងស្រួលៗបានចិត្តមែនទេ? " ជុងហ្គុកចាំដៃយូជីស្រែកសួរនាងមួយទំហឹងដែលខំនិយាយជាមួយហើយបែបមិនតបគ្មាននរណាម្នាក់ធ្វើបែបនេះដាក់នាយពីមុនមកទេតែយូជីនេះនាងដូចជាខ្លាំងពេកហើយ
" អួយ!លោកខ្ញុំឈឺ " យូជីប្រឹងរើដកដៃចេញពីការចាប់របស់ជជុងហ្គុក
" ទាល់តែប្រើហិង្សាទើបចេះនិយាយចេញនិយាយស្រួលបួលជាមួយមិនចង់ " ជុងហ្គុកក៏ប្រលែងពីការចាប់ដៃរបស់យូជីឯយូជីនាងក៏អង្អែលដៃត្រង់កន្លែងដែលជុងហ្គុកចាប់នោះតិចៗមើលទៅវារាងក្រហមបន្តិចដែរ
" មកពីខ្ញុំមិនដឹងថាគួរនិយាយអ្វីទើបមិនតបលោកបែបនេះ "
" មួយម៉ាត់ពីរម៉ាត់តបមិនកើតទេឬ? ពិតជាយ៉ាប់មែន " យូជីនាងលួចសម្លក់ជុងហ្គុកឯមាត់ក៏ជីបអូចៗមិនដឹងនិិយាយស្អីខ្លះនោះទេ

??????????????????Where stories live. Discover now