抖阴社区

                                    

ក្រោយជិះឡានអស់ពេលជាយូរឡានបានបើកចូលមកក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយនេះជុងហ្គុកនាយបានចុះពីលើលឡានមុនឯយូជីនាងចុះតាមក្រោយ គ្រាន់តែចុះមកភ្លាមនាងចំហមាត់តែម្ដងព្រោះផ្ទះដែលនៅចំពោះមុខនាងនេះគឺធំៗខ្លាំងណាស់ធំជាងផ្ទះជាងរាប់រយដងឯណោះងាកមើលទីធ្លាជុំវិញផ្ទះគឺធំល្វើងល្វើយធ្វើឱ្យនាងភ្ញាក់ផ្អើលជាខ្លាំង។

" Wow~~~ពិតជាធំណាស់ " នាងលាន់មាត់តិចៗនៅសម្លឹងមើលជុំវិញនោះឯជុងហ្គុកដែលឈរនៅមុខច្រកទ្វារចូលផ្ទះនោះនៅសម្លឹងមើលនាងមក
" នៅឈរមើលយូរទៀតទេ? " ជុងហ្គុកស្រែកសួរនាងដែលធ្វើឱ្យនាងងាកទៅមើលមុខរបស់ជុងហ្គុក
" ខ្ញុំយកឥវ៉ាន់ខ្ញុំសិន " យូជីប្រុងទៅដើរចូលឥវ៉ាន់នាងពីគូទឡានហើយតែជុងហ្គុកនិយាយឃាត់
" មិនបាច់!ឱ្យអ្នកបម្រើអ្នកឱ្យទៅហើយឆាប់ដើរមកតាមយើងមក " ឮហើយយូជីនាងក៏ដើរទៅតាមជុងហ្គុកពេលដើរចូលមកដល់ក្នុងផ្ទះបរិវេណខាងក្នុងពិតជាធំហើយស្រស់ស្អាតទាក់ភ្នែករបស់យូជីណាស់នាងងាកសម្លឹងមើលជុំវិញដោយមិនបានចាប់អារម្មណ៍អ្នកខាងមុខឈប់នោះទេដែលជាហេតុធ្វើឱ្យនាងដើរបុកខ្នងរបស់អ្នកខាងមុខ។
" អួយ!ហើយលោកឈប់ធ្វើអ្វី? "
" ឈប់មិនឈប់់ជារឿងយើងហើយនាងដើរឱ្យត្រឹមត្រូវបន្តិចទៅ "
" ខ្ញុំដើរត្រឹមត្រូវហើយតើ "
" បើដើរត្រូវត្រូវស្មានតែមកដើរបុកខ្នងយើង " ថាហើយក៏ដើរឡលើងទៅខាងលើ
" មនុស្សចង្រៃ " នាងលួចជេនាយហើយក៏ឡើងទៅតាមជុងហ្គុក
មកដល់ខាងលើជុងហ្គុកបាននាំនាងមកបន្ទប់មួយដែលបន្ទប់នោះធំខ្លាំងណាស់
" នេះជាបន្ទប់ដែលនាងត្រូវនៅ "
" វាធំណាស់ "
" នៅក្នុងផ្ទះមួយនេះបន្ទប់នេះជាបន្ទប់ធំជាងគេ "
" អញ្ចឹងបន្ទប់ខ្ញុំធំជាងបន្ទប់លោកមែនទេ? "
" អ្នកណាថាទីនេះជាបន្ទប់នាង យើងថាជាបន្ទប់ដែលនាងត្រូវមកនៅ "
" បានន័យយ៉ាងម៉េច? "
" ល្ងង់ឬក៏ឆ្លាត?បើឆ្លាតនាងគួរតែយល់ហើយថាធ្វើជាស្រីកំណាន់របស់ម៉ាហ្វៀតើម៉ាហ្វៀម្នាក់ណាដែលឱ្យមនុស្សរបស់ខ្លួនគេងបន្ទប់ផ្សេងនោះ "
" មិនមែនមិនឆា្លត ជួនកាលវាមិនទៀងដែរដែលត្រូវមកគេងបន្ទប់ជាមួយគ្នានោះ "
" សង្ឃឹមថានាងនឹងយល់ អ៎េ!ហៅនាងៗបែបនេះដូចជាមិនសមនឹងឋាន:ដែលជាស្រីកំណាន់របស់យើងសោះគួរតែហៅថាអូនទើបត្រូវ "
" លោកចង់ហៅបែបណាស្រេចតែលោកទៅចុះ "
" បើយើងហៅនាងថាអូនហើយ អូនគួរតែប្ដូរហៅថាលោកទៅជាបងវិញវាពិរោះស្ដាប់ជាង " ជុងហ្គុកនិយាយបណ្ដើរខិតទៅជិតនាងបណ្ដើរឯយូជីក៏ចេះតែដើរទៅថយក្រោយឯជុងហ្គុកក៏នៅតែខិិតមកខិតរហូតទាល់តែខ្នងរបស់យូជីទៅប៉ះនឹងជញ្ជាំងហើយជុងហ្គុកក៏ហើយដោយនាយយកដៃម្ខាងច្រត់ទៅជញ្ជាំងឃាំងនាងព្រមទាំងឱនមកជិតមុខរបស់យូជីអាចថាមាត់ជិតប៉ះមាត់ទៅ។
" សាកហៅទៅមើល " ជុងហ្គុកនិយាយខ្យល់ដង្ហើមរបស់នាយមកប៉ះនឹងមុខនាងដែលធ្វើឱ្យនាងមានអារម្មណ៍ដូចមិនស្រួលសោះ
"ខ្ញុំ...អត់ទេខ្ញុំមិនទាន់ចង់ហៅទេវាមិនទម្លាប់មាត់ " នាងតបដោយមុខនឹងមុខនៅទល់មុខគ្នានៅឡើយ
" មកពីមិនទម្លាប់បានឱ្យហៅ " ជុងហ្គុកក៏ឱនទៅកាន់នឹងជិតមុខរបស់យូជីបន្ថែមទៀតគឺខិតទៅរកថើបមាត់តែម្ដងយូជីឃើញបែបនេះនាងឱនគេចដើរចេញពីក្នុងរង្វង់ដៃរបស់ជុងហ្គុកតែម្ដង
" ទុ-ទុកពេលឱ្យខ្ញុំធ្វើចិត្តសិនទៅ ពេលខ្ញុំធ្វើចិត្តបានពេលណាខ្ញុំនឹងហៅ "
" បានតែកុំយូរពេក "

To be Continued

??????????????????Where stories live. Discover now