抖阴社区

???????????????? ?????27

Start from the beginning
                                    

"អូនបានប្តីសម្តីផ្អែមបែបនេះហើយ នៅអង្គុយសើចទៀត តិចបានប្តីសម្តីផ្អែមរត់ចោលបាត់"𝙎𝙤𝙤𝙗𝙞𝙣និយាយហើយ ធ្វើអោយអ្នកអង្គុយសើចនាយមិញនេះ បាត់មាត់ឆឹងតែម្តងនាយដោយក្រឺតខ្នាញ់ពេកក៏ចាប់ប្តូរនៅនឹងសាឡុងប្រលែងគ្នាជាមួយប្រពន្ធវល់ពេញផ្ទះដូចជ្រូកពុល។

Skip▷▷

   បន្ទាប់ពីទៅhoneymoonហើយក៏មកផ្ទះសម្រាកប្រហែលជា2ថ្ងៃ 𝙔𝙚𝙤𝙣𝙟𝙪𝙣គេក៏ត្រូវទៅធ្វើការវិញក៏ព្រោះតែគេមិនអាចទុកការងារចោលបានទេ ទើបគេមកធ្វើការវិញដោយមានលោកប្តីសម្តីផ្អែមជូនមក។

"អរគុណបងហើយណា៎លោកប្តី"𝙔𝙚𝙤𝙣𝙟𝙪𝙣និយាយពាក្យអរគុណប្តីយ៉ាងផ្អែមស្តាប់ហើយធ្វើអោយអ្នកត្រូវបានគេអរគុណនោះញញឹមអោយខ្ចឹប។

"បាទ មិនអោយរង្វាន់ទេហេស៎ បងខំជូនមកបែបនេះ"នាយក្រាស់និយាយហើយ ធ្វើអោយរាងតូចស្តាប់ហើយចង់តែហក់ខាំប្តីម្នាក់នេះអោយស្លាប់ទេ យាយពីថាខូចពូកែកេងចំណេញលើគេ គេនៅជាមួយមានតែពាក្យថាខាតលើខាតហើយ។

"ឆឺស!!បងឯងនេះ សឺត~បានឬនៅ?"ទោះបីជាក្រឺតប្តីប៉ុណ្ណាក៏នៅតែធ្វើ រាងតូចបានលោមុខទៅថើបថ្ពាល់នាយមួយខ្សឺត។

"បាទបានហើយ បងទៅហើយណា៎"𝙎𝙤𝙤𝙗𝙞𝙣បានមួយខ្សឺតហើយនិយាយពីថាមុខអោយរីកដូចគ្រាប់ជីត្រូវទឹក(ចង់បានដែល🥹)។

"សុវត្តិភាពតាមផ្លូវណា ប្តីសម្លាញ់"𝙔𝙚𝙤𝙣𝙟𝙪𝙣

"បាទ ប្រពន្ធសម្លាញ់"𝙎𝙤𝙤𝙗𝙞𝙣និយាយហើយនាយក៏បើកឡានចេញទៅ តាំងពីមានថ្ងៃក្រេបទឹកឃ្មុំនោះមកគេមានអារម្មណ៍ថាគេដូចជាមានចិត្តទៅលើលោកប្តីម្នាក់នេះហើយ មិនដឹងជាយ៉ាងមិចមិនអាចបាត់មុខប្តីម្នាក់នេះបានទេ ហើយក៏មិនចង់អោយបាត់ដែលចេះតែរំភើបនៅពេលដែលនាយធ្វើទង្វើរល្អៗដាក់គេ តើគេស្រឡាញ់នាយហើយមែនទេ?។

"សូមគោរពចាហ្វាយតូច"សំឡេងបុគ្គលិកបានបន្លឺឡើង ដាស់អ្នកដែលដើរចូលដូចជាគ្មានព្រលឹងនោះអោយភ្ញាក់ពីការគិតវិញ រាងតូចលឺហើយគេក៏បានដើរទៅបន្ទប់ការិយាល័យរបស់គេសម្រាប់ធ្វើការ។

"ហេម!!"ដើរចូលមិនបានប៉ុន្មានក៏មានសំឡេងក្រហេមដើម.ករបស់មនុស្សស្រីម្នាក់ 𝙔𝙚𝙤𝙣𝙟𝙪𝙣គេបានបែរទៅក៏ជ្រួញចិញ្ចើមធ្វើទឹកមុខធុញតែម្តង។

??? ??????????????????Where stories live. Discover now