抖阴社区

???????????????? ?????27

Start from the beginning
                                    

"អ្នកនាងមករកអ្វីដែល?"𝙔𝙚𝙤𝙣𝙟𝙪𝙣បានសួរនាងទាំងទឹកមុខធុញទ្រាន់ដល់កំរឹតហើយ គេពិតជាស្អប់ណាស់មនុស្សស្រីដែលចូលចិត្តដើររករឿងគេបែបនេះណាស់។

"យើងមករកឯងនឹង ហើយឯងមើលចុះជញ្ជៀននេះស្អាតទេ?"𝙁𝙞𝙕𝙖តបទៅគេវិញទាំងកំពុងបង្ហាញដៃដែលមានជញ្ជៀនពណ៍ទឹកប្រាក់នោះដោយមានត្បូងពណ៍.សភ្លឺៗផ្លេកៗនោះដែល។

"ខ្ញុំសួរអ្នកនាង អ្នកនាងជាត្មាតមែនទេ?ហេតុអ្វីបានចេះតែមករករឿងខ្ញុំបែបនេះ?ទំនេរណាស់ឬ?ហើយចាំបាច់សួរខ្ញុំធ្វើអ្វី ខ្ញុំមិនទំនេរមកវិភាគជញ្ជៀនរបស់អ្នកនាងទេ"𝙔𝙚𝙤𝙣𝙟𝙪𝙣បានដាក់មួយប្រាវធ្វើអោយកញ្ញា𝙁𝙞𝙕𝙖ស្ពឹងមុខមិនតិចទេ ប៉ុន្តែស៊ូធ្វើជាមុខក្រាស់ដើម្បីបំបែកបំបាក់ប្តីប្រពន្ធគេអោយឈ្លោះគ្នាដើម្បីនាងវិញ(យី!!មី***នេះ😠)។

"មិនចង់ដឹងទេមែនទេ ថាជញ្ជៀននេះនរណាទិញអោយយើងនោះ?"𝙁𝙞𝙕𝙖 ទោះខឹងយ៉ាងណាក៏ត្រូវតែអោយគេឈឺដែល ព្រោះ𝙔𝙚𝙤𝙣𝙟𝙪𝙣ធ្វើអោយនាងឈឺមិនស្ទើរទេ ដែលយកសង្សារសំណព្វចិត្តរបស់នាងចេញពីនាងនោះ។

"ចាំបាច់អោយខ្ញុំចង់ដឹងធ្វើអ្វី ខ្ញុំនឹងត្រូវជាម្តាយអ្នកនាងមែនទេ"𝙔𝙚𝙤𝙣𝙟𝙪𝙣 សម្តីមិនមានពាក្យអសុរសទេប៉ុន្តែមួយម៉ាត់ៗចុកដល់ជាតិក្រោយណា៎។

"ឯ..ឯង ហើុយ!!ន៎ែ!!យើងប្រាប់ទៅចុះណា ជញ្ជៀននេះបង𝙎𝙤𝙤𝙗𝙞𝙣ទិញអោយយើង យ៉ាងមិចឯងឈឺទេ?ហាសហាៗ យើងដឹងថាឯងប្រាកដជាឈឺ ហាសហា!!"𝙁𝙞𝙕𝙖នាងនិយាយបណ្តើរសើចបណ្តើរប្រៀបដូចជាមនុស្សវិកលចរឹកយ៉ាងចឹង ចំណែក𝙔𝙚𝙤𝙣𝙟𝙪𝙣ឈរស្តាប់នោះក៏មើលនាងលើក្រោមៗហើយក៏គិតថានាងសង្ស័យតែខ្មោចចូលទេដឹងមកសើចដូចមនុស្សឆ្កួតបែបនេះ។

"អ្នកនាងកើតអ្វី?"𝙔𝙚𝙤𝙣𝙟𝙪𝙣បានសួរទៅនាង ធ្វើអោយនាងឈប់សើចវិញឈរឆ្ងល់ជាមួយរាងតូចតែម្តង នាងខំនិយាយបែបនេះហើយនៅមិនឈឺទៀត។

"យ..យើងមានបានកើតអី"𝙁𝙞𝙕𝙖

"អ៎!!ខ្ញុំស្មានតែកើតអី មិញនេះឃើញឈរសើចដូចមនុស្សមិនសូវគ្រប់ ខ្ញុំច្រឡំអោយកូនចៅរបស់ខ្ញុំតេរទៅពេទ្យវិកលចរឹកទៅហើយ"𝙔𝙚𝙤𝙣𝙟𝙪𝙣និយាយយកដៃខ្ទប់មាត់ធ្វើដូចជាភ្ញាក់ផ្អើលណាស់អ៊ីចឹង ឯកញ្ញា𝙁𝙞𝙕𝙖លឺហើយគាំងនិយាយលេងចេញតែម្តង 𝙔𝙚𝙤𝙣𝙟𝙪𝙣និយាយហើយក៏ដើរចូលបន្ទប់ការិយាល័យរបស់ខ្លួនបាត់ទៅ។

"ន..នេះ..វាចង់មានន័យថាយើងឆ្កួតមែនទេ អាយ៎!!អាក្មេងចង្រៃ..ហើុយ!!"𝙁𝙞𝙕𝙖បន្ទាប់ពីយល់ន័យរបស់រាងតូចហើយក៏ស្រែកជំទាលតែម្តង ស្រែកហើយក៏ដើរចេញទៅខ្លាចត្រូវបានកូនចៅ𝙔𝙚𝙤𝙣𝙟𝙪𝙣ថាអោយទៀតខ្មាស់គេណាស់។

"<ដឹប>អួយ..លោកឯងគ្មានភ្នែកទេហេស៎"𝙁𝙞𝙕𝙖 ពេលដែលនាងដើរចេញទៅក៏ត្រូវបុកនឹងនរណាមិនដឹងធ្វើអោយនាងក្តៅក្រហាយមួយតង់ទៅ។

"នាងទេដែលគ្មានភ្នែកនោះ មនុស្សអោយប៉ុនមនុស្សនាងចេញតែដើរបុករួច"កម្លោះសង្ហារម្នាក់នោះក៏ក្តៅក្រហាយដែលនាយដើរមកខំដើរគេចនាងហើយ នាងនៅដើរបុកនាយបានទៀត។

"នេះៗជាលោកឯងទេហេស៎"𝙁𝙞𝙕𝙖នាងក៏ងើបមុខឡើងចង្អុលមុខនាយសង្ហារនោះទាំងក្តៅក្រហាយថែមទៀត។

"អរ!!ជានាងទេហេស៎..ស្មានតែជាកញ្រ្ជោងទេតើស៎"កម្លោះសង្ហារម្នាក់នោះឃើញហើយក៏ធ្វើជាសើចម្អក់រហឹសដើម.កដាក់នាង។

"អាយ៎!!ចាំមើលយើងនឹងប្រាប់បង𝙎𝙤𝙤𝙗𝙞𝙣 អោយដកឯងចោលចេញពីការងារ"𝙁𝙞𝙕𝙖និយាយហើយក៏ងើបដើរចេញពីទីនេះទាំងខឹងជាខ្លាំង។

"ប្រាប់ទៅអោយតែចាហ្វាយដេញ"នាយ𝙟𝙚𝙖𝙠𝙮𝙪𝙣និយាយរង៉ូវម្នាក់ឯង ហើយក៏ដើរចូលក្នុងហាងទៅ។

តុ តុ តុ!!

"ចូលមក"សំឡេងស្រួយស្រេះបានបន្លឺមកដើម្បីអនុញ្ញាតិអោយអ្នកខាងក្រៅចូលមក។

"អ្នកប្រុសតូចបាទ"𝙟𝙚𝙖𝙠𝙮𝙪𝙣បានហៅអ្នកដែលកំពុងអង្គុយធ្វើការនោះអោយងាកមកចាប់អារម្មណ៍នឹងខ្លួន។

"អរ!!បង𝙟𝙚𝙖𝙠𝙮𝙪𝙣 បងមករកអ្វីមែនទេ?"𝙔𝙚𝙤𝙣𝙟𝙪𝙣ក៏បានតបនឹងនាយហើយក៏ឆ្ងល់ដែលហេតុអ្វីបានជាមករកគេបែបនេះ។

"បាទគឺមាន ចាហ្វាយថាពេលដល់ម៉ោងអាហារពេលថ្ងៃ ចាហ្វាយនឹងឆៀងចូលមកយកអ្នកប្រុសតូចទៅភូមិគ្រឹះ𝙝𝙚𝙧𝙞𝙨𝙢𝙖បាទ"𝙟𝙚𝙖𝙠𝙮𝙪𝙣

"Aww!!ហេតុអ្វីត្រូវអោយបងមកប្រាប់បែបនេះ អោយគាត់តេរមកក៏បានដែល"𝙔𝙚𝙤𝙣𝙟𝙪𝙣

"បាទ ចៃដន្យអីខ្ញុំត្រូវមកយកឯកសារពីភ្ញៀវចាហ្វាយនៅហាងម្តុំៗនេះ ទើបចាហ្វាយផ្តាំអោយចូលមកប្រាប់"𝙟𝙚𝙖𝙠𝙮𝙪𝙣និយាយហើយ រាងតូចគេក៏ងក់ក្បាលយល់។

"អរ!!បែបនេះទេមែនទេ ខ្ញុំអរគុណបងណាស់"𝙔𝙚𝙤𝙣𝙟𝙪𝙣

"បាទមិនអីទេ ខ្ញុំសុំលាអ្នកប្រុសតូចទៅវិញហើយ"𝙟𝙚𝙖𝙠𝙮𝙪𝙣និយាយហើយ នាយក៏ដើរចេញទៅ ឯរាងតូចក៏ចាប់ផ្តើមធ្វើការរបស់ខ្លួនវិញទៅ។

សូមរង់ចាំអានភាគបន្ត
ស្រឡាញ់អ្នកអាន✌💗
@Green___t🌱🐶
@YanNiee_143 🍀🐯

??? ??????????????????Where stories live. Discover now