抖阴社区

????? ?? : CVD10 CVD10 ?

Start from the beginning
                                    

<ប៊ីន!!!! ថ្ងៃនេះឯងសប្បាយឲ្យអស់ដៃទៅទុកយេីងជាអ្នកប៉ៅ សម្រាប់ឯងធ្វេីការងារបានល្អ!!!

< បាទអ្នកប្រុសតូច!!!> ថាហេីយនាយតូចជុងវ៉ុន ក៏កៀកដៃប៊ីនចូលទៅក្នុងដោយមិនបានដឹងពីវត្តមានរបស់រាងក្រាសឡេីយ

ជុងវ៉ុនចូលមកដល់ខាងក្នុងមិនទាន់ដឹងអីផងក៏ត្រូវកូនចៅជេីងល្អប៊ីនចាប់បាញ់ច្រកស្រាចុះឡេីងដល់ថ្នាក់ស្រវឹងប៉ៃឡាំទាំងពីរអ្នកកូនចៅតែម្ដង

< អ្នកប្រុសតូចទៅរួចទេ??? បេីទៅលែងរួចខ្ញុំខលហៅឲ្យគេមកទទួលអ្នកប្រុសតូចទៅផ្ទះវិញយ៉ាងមិចដែរ??? > ប៊ីនសួរទាំងស្រវឹងជាម្ចាស់ខ្លួនទៀត

< ហុឹម!!!! ខលទៅ!!! យេីងទៅចាំនៅខាងក្រៅ> នាយតូចថាហេីយក៏ដេីរចេញទៅទាំងទ្រេតទ្រតពេញផ្លូវ

រាងតូចច្រឡឹងគ្រាន់តែចេញមកដល់ខាងក្រៅភ្លាមក៏ជួបហ្នឹងពួកក្មេងពាលតែម្ដងពួកវាមានគ្នាច្រេីន ណាស់ប្រហែលជា10នាក់ជាងបេីទោះបីជារាងតូចខំរេីបម្រាស់យ៉ាងមិចក៏មិនរួច

< អេ៎!!! អាល្អិតឯងចង់ទៅណា៎??? > បុរសក្នុងចំណោមពួកពាលទាំងនោះនិយាយឡេីងទាំងកាន់ដៃនាយតូចជាប់

<អាល្អិតម៉ែឪឯងស្អី!!!! > មួយម៉ាត់ឆ្អែត

< នែ៎ពួកឯងឆ្កួតទេឬយ៉ាងមិច??? បានជាមកដេីរ ប៉ះគេពេញវាលពេញកាលបែបនេះ??? > ជុងវ៉ុនម ក្រវាសដៃមួយទំហឹងជាមួយការខឹងសម្បារជាខ្លាំង

< កុំសម្ដីខ្លាំងពេកអីក្មេងតូច មកតាមបងមកវិញហី!!!! > នាយព្យាយាមចូលកាន់តែជិតរាងតូចតែក៏ត្រូវមួយដៃចំកណ្ដាលមាត់ហូរឈាមរហាមទៅ

< ឆាប់ឡេីង!!!! > ជេយ៍ស្រវ៉ាចាប់ដៃរាងតូចជាប់រួចទាញដៃរត់ប៉ះសក់ទាំងពីរអ្នកតែម្ដង

< ទៅឆ្វេងឬស្ដាំ???? > ជុងវ៉ុនសួរអ្នកម្ខាងទៀតទាំងស្លន់ស្លោរ ដកដង្ហេីមសឹងមិនដល់គ្នា

< ទៅស្ដាំមេីលទៅ រាងស្ងាត់យេីងអាចពួនបាន!!! > ថាហេីយរាងក្រាសក៏ចាប់ទាញដៃតូចរត់ទៅដល់កន្លែងមួយក៏ប្រទះហ្នឹងឡានរបស់អ្នកណាក៏មិនដឹងមកចតទុកចោលក្បែរផ្លូវ តែមេីលទៅវាមានតម្លៃថ្លៃណាស់

??????????? ( ??? )Where stories live. Discover now