"រឺឯងចង់ស្រាតទៅផ្ទះ.?"
"មិនអីទេ..."នាយតូចលើកអាវមកពាក់ ហ្ហ៉ើយ វាដល់ពាក់កណ្តាលភ្លៅហើយដូចរ៉ូបអញ្ចឹង។ស្របពេលនោះdewមើលមិនដាក់ភ្នែកសោះ ដែលធ្វើឲ្យnaniអៀនជាខ្លាំង
"ស្លៀកប៉ុណ្ណឹងបានហើយ..."
"តែ .... "បានយ៉ាងមិចលើខ្លួនមានតែខោក្នុងហើយអាវធំប៉ុណ្ណឹង នៅប្រកែកទៀតមិនបាន dew ចាប់បីចេញទៅតែម្តង។ ពេលជិះតាមផ្លូវdew បានចូលមន្ទីរពេទ្យទិញរបស់ខ្លះ
"នេះ..." គ្រាន់តែបើកទ្វារឡានចូល dew បានបោះរបស់ក្នុងដៃទៅលើnani ដែលចាប់ស្ទើរតែមិនទាន់
"អ្វីហ្នឹង..."
"យកវាទៅលាបទៅក្រែងលោស្អែកការមិនកើត..."dew មិនខ្វល់នាយបន្តការបើកឡានទៀត ប៉ុន្តែក៏ចាប់អារម្មណ៍ថាអ្នកម្ខាងទៀតសម្លឹងមើលនាយមិនដាក់ភ្នែក
"ឯងគិតថាយើងបារម្ភពីឯងមែនទេ ? យើងខ្លាចបាក់មុខយើងទេ...ហ្ហ៉ើយ...ធុញមែន..." Dew និយាយទាំងមួម៉ៅ
នាយតូចនៅតែមិននិយាយអ្វី ប៉ុន្តែស្នាមញញឹមបានរីកចេញមកហើយ អ្វីដែលភ័យមិនដឹងត្រូវដោះសារជាមួយម៉ាក់យ៉ាងមិច។ មិនយូរប៉ុន្មានដ៏មកដល់ផ្ទះនាយតូច dew បានចុះមករកលើកបី តែនាយតូចហាម
"ខ្ញុំអាចដើរខ្លួនឯងបានមិនអីទេ...." ឲ្យបីយ៉ាងមិចគ្រាន់តែពាក់អាវបែបនេះ ចូលផ្ទះយប់បែបនេះ រកលេសដោះសារមិនបានផងល្មមតែបីទៀត
"Naniកូនមកពីណា.. ក្មួយdew !!!."ម៉ាក់នាយតូចភ្ញាក់ផ្អើលពេលដែលឃើញ dew នៅឈរក្បែរnaniព្រមទាំងគៀកកើយទៀតផង
"គឺខ្ញុំមិនសូវស្រួលខ្លួន...គ្មានអ្នកមើលថែក៏ហៅnaniតែម្ដងទៅ..." នាយតូចរកពាក្យដោះសារមិនរួចសំណាងដែរដែលរាងក្រាស់បានជួយ។អ្នកស្រីChangKhamដែលជាម្ដាយនាយតូចងាកមើលមុខកូនចង់សួរបញ្ជាក់
"បាទម៉ាក់.. P'dew ក្តៅខ្លួនខ្លាំង ទើបខ្ញុំប្រញាប់មិនបានប្រាប់ម៉ាក់...."
"ចា៎...dew តើក្មួយនៅគេងនៅទីនេះទេ?..."
"បាទអត់ទេ....ខ្ញុំត្រូវទៅផ្ទះ..."
"កូនទៅគេងហើយ..." ស្រប់ពេលម៉ាក់គេនិងdew និយាយគ្នានាយតូចក៏រកឱកាសរត់ចេញតែម្តង

YOU ARE READING
???: ?????????????????????????????
Fanfiction???????????????????????????????????????????????????????????????????????????? ???????????????????????????????? " ?????????????????????????????????????????????..." Dew " ???????????????????????..." Nani " ?????????????????????????????? ???????????????...
???????
Start from the beginning