<អ្នកគ្រូពេទ្យខ្ញុំមកបង់ថ្លៃព្យាបាល>ឌុក
<អ្នកជម្ងឺឈ្មោះអីដែរ?>
<ជីរ៉ាយុ ផុនឆ័យ>
<ចាសចាំបន្តិច.សម្រាប់ខែនេះគឺត្រូវបង់ទាំងថ្លៃព្យាបាលនិងថ្លៃស្នាក់នៅគឺអស់250$>
<បាទនេះប្រាក់>ឌុកហុចប្រាក់ទៅគិលានុបដ្ឋាយិកានិងចាកចេញដើរទៅរកបន្ទប់ព្យាបាលមួយជុងបានដើរតាមពីក្រោយដែរដោយមិនមាត់សូម្បីតែមួយម៉ាត់ព្រោះគេកំពុងតែប្រើគំនិតគិតរឿងអ្វីម្យ៉ាង។មកដល់បន្ទប់លេខ16ឌុកបានបើកទ្វាចូលទៅដោយទុកអោយជុងនៅឈរចាំខាងក្រៅ។
ខាងក្នុងបន្ទប់បង្ហាញអោយឃើញបុរសចំណាស់ម្នាក់កំពុងគេងលើពូកគ្រាន់តែឃើញកូនប្រុសរបស់គាត់ចូលមកភ្លាមគាត់ពិតជាសប្បាយរីករាយខ្លាំងណាស់÷<កូនមកហើយហេស?>
<ជំងឺប៉ាយ៉ាងមិចហើយមានធូរស្បើយខ្លះទេ?>
<គឺធូរគ្រាន់បើហើយកូនប៉ាលែងចង់នៅទីនេះហើយប៉ាចង់ទៅផ្ទះវិញ>
<ប៉ាទៅមិនទាន់បានទេបើប៉ាមិនទាន់ជាស្រួលបួលនោះ>
<មិចថាប៉ាមិនទាន់ជាប៉ាជាហើយតើ>
<ប៉ាកុំចចេសអីបើប៉ាចង់ទៅផ្ទះប៉ាត្រូវខំលេបថ្នាំអោយបានគ្រប់គ្រាន់ហើយហាមលួចយកថ្នាំទៅចោលទៀតប៉ាគិតថាកូនតាមប៉ាមិនទាន់មេនទេរឿងលាក់ថ្នាំនិង?>
<អឺហើយនោះអ្នកណាឈរនៅខាងក្រៅនោះ?>ដោយមិនហ៊ានប្រឈមមុខសំណួររបស់ជិងទើបគាត់ព្យាយាម បង្វែររឿងដោយនិយាយអំពីជុងនៅឈរខាងក្រៅវិញ។ចំណែកឯជុងចាំតែឱកាសគេនិយាយពីខ្លួនតើអាងបើកទ្វាចូល÷<ជំរាបសួរលោកអ៊ំខ្ញុំឈ្មោះជុងជាមិត្តរបស់ឌុក>
<Awwឌុកហេតុអីមិនអោយមិត្តចូលក្នុងអោយគេឈរចាំនៅក្រៅនិងឯង>
<គេជាមិនមេនជាមិត្តខ្ញុំទេគេជាមេរោគទៅវិញទេប៉ា>
<Awwហើយសម្រេចថាយ៉ាងមិចវិញ?>លោកជីរ៉ាយុ
<គឺឌុកវាខឹងខ្ញុំតាមលួង3_4ថ្ងៃមិនទាន់បាត់សោះអ៊ំប្រុសជួយគិតមើល>
<ហើយឌុកឯងនៅខឹងក្មួយជុងដល់កាលទៀតមិនអាណិតគេខ្លះទេអី?>
<មេននិងអ៊ំអត់អាណិតចិត្តក្មេងតូចសោះ>
<បានហើយឈប់និយាយទៅបើមិនចង់បែកមាត់>
<ណកឃើញទេអ៊ំស្ដែងៗតែម្ដងហាស>
<នែ៎ល្មមៗបានហើយ!>ឌុក
<អឺៗឈប់ឈ្លោះគ្នាទៅគ្មានភ្លើងក៏គ្មានផ្សែងដែរ>

YOU ARE READING
Anything You Want [END]
Action????????????????????????????????????????????????????????
???10 : ??????
Start from the beginning