抖阴社区

                                    

រយៈមួយអាទិត្យហើយដែល dew  នៅមើលថែនាយតូច គេមើលថែបានយ៉ាងដិតដល់មិនហ៊ានទៅណាឆ្ងាយស្ទើរតែមួយជំហាន។ គ្រប់គ្នាបានដេញនាយអោយទៅសម្រាក តែនាយមិនបានទៅណាទេ
ដោយគ្មានជម្រើសនោះទេ Sky ក៏ជូនម្តាយខ្លួននិង ម្តាយnani ទៅសម្រាកទុកអោយdew នៅម្នាក់ឯង

" Nani អូនគេងយូរម្ល៉េះ បងនឹកអូនណាស់ដឹងទេ...ក្រោកឡើងមកណា..."

Dew រង់ចាំអស់រយៈជិតមួយខែ ហើយនាយមិនសូវបានសម្រាកនោះទេ ពេលថ្ងៃទៅធ្វើការ ពេលល្ងាច/យប់ នៅកំដរnani
កំពុងតែគេងសុខៗក៏ស្រាប់តែមានអ្វីមកប៉ះមុខ dew ក៏បានបើកភ្នែកឡើងឃើញថាគឺជាដៃរបស់ Nani ដែលកម្រើក

" Nani ...អូនដឹងខ្លួនហើយ..." Dew រករត់ចេញទៅហៅគ្រូពេទ្យប៉ុន្តែបានឮសំឡេង

" P' dew....." សំឡេងខ្សោយៗបន្លឺហៅឈ្មោះធ្វើឲ្យអ្នកស្ដាប់គាំងធ្វើអ្វីមិនត្រូវ

" Nani...." Dewញញឹមទាំងទឹកភ្នែកព្រោះតែរំភើបខ្លាំងពេក។

" បងចង់ទៅចោលខ្ញុំមែនទេ..."

" អត់ទេ អូននៅចាំសិនណាស់បងគេហៅគ្រូពេទ្យ...." Dew រត់ចេញទៅហៅគ្រូពេទ្យយ៉ាងប្រញាប់

បន្ទាប់ពីពិនិត្យរួចហើយអស់ហើយគ្រូពេទ្យក៏បង្ហាញប្រាប់លិទ្ធផល

" អ្នកជម្ងឺមានសុខភាពល្អហើយសូមចូលរួមត្រេកអរផង...ខ្ញុំនៅតាមដាន២ថ្ងៃ បើ២ថ្ងៃនេះអ្នកជម្ងឺមិនមានរោគ សញ្ញាអ្វីប្លែកទេ គាត់អាចចេញពីពេទ្យបានហើយ" គ្រូពេទ្យបានណែនាំអីខ្លះៗ ក៏បានចេញទៅ

" អូនគេងយូរណាស់ដឹងទេ...ជិតមួយខែហើយ.."

" ហេតុអ្វីបងស្គមម្ល៉េះ.? " Nani មិនបានចាប់អារម្មណ៍អ្វីទេ គិតតែមើលមុខdew

" ដោយសារតែអូន..."

" ដោយសារតែអូន!!! បងចេះបារម្ភពីអូនដែរមែនទេ.? "

" ....." Dew ឮហើយ nothing to say ហ្មង

" អូននិយាយលេងទេ...." Nani ញញឹមតិចៗ ព្រោះដឹងថា dew មិនមានចម្លើយ

បន្ទាប់ពី២ថ្ងៃ បានកន្លងផុត Nani មិនមានអាការៈអ្វីរើឡើងទេ ដូច្នេះdew ក៏បានរៀបចំចេញពីពេទ្យ។
ពីរមួយថ្ងៃទៅមួយថ្ងៃ Nani ត្រូវការdew នៅក្បែរជានិច្ចព្រោះ តែគេនៅដើរមិនទាន់បានត្រង់ ( ដោយសារដេកចង់មួយខែហើយ)

???: ?????????????????????????????Where stories live. Discover now