“សួរម្ដងទៀត អូនចង់ញ៉ាំអី?”
“ហ៊ឺ!!” ខេត ពេបមាត់ លើកដៃមកខាំ មុននឹងឱនមុខចុះ សម្រួលអារម្មណ៍ ជាមួយនឹងចម្លើយត្រេកអរ
“សុំសូកូឡាក្ដៅមួយពែង នំប៉័ងមួយដុំ ពងចៀនមួយគ្រាប់…..តែប៉ុណ្ណឹងទេ លោកប្ដី!” ប្រយោគចុងក្រោយ នាងក៏ងើយមុខមកសម្លឹងមើលគេ ជាមួយភ្នែកម៉ក់ៗគួរឲ្យស្រលាញ់ ។
ជុប!
“អូខេ!” អេឌែន ឱនថើបថ្ងាស់នាងបន្តិច ជាមួយការយល់ព្រម ទើបដើរចេញទៅវិញ ។
“ព្រះ….បើដឹងថាមនុស្សប្រុស ដូចអាចង្រៃនេះ! ចាញ់ល្បិចខ្ញុំដូចប្រុសដទៃ ខ្ញុំប្រហែលលេងផ្លូវនេះតាំងពីរយូរហើយ…មិនមែនឲ្យគេជេរ - ដេញដូចឆ្កែឆ្មាទេ!”
អ្នកប្រុសអេឌែន ពេលចាកចេញពីបន្ទប់ខេតវិញ គេចោលភ្នែកមើលទៅជាន់ខាងក្រោម ដែលរាយប៉ាយ សុទ្ធតែសំបកនំពេញកម្រាលឥដ្ឋ សម្លៀកបំពាក់ក៏មាននៅសាឡុង ទើបគេត្រូវចំណាយពេលបន្តិចដើម្បីរៀបចំសិន បើមិនអ៊ីចឹងគេនៅមិនស្ងប់ឡើយ បើផ្ទះកខ្វក់យ៉ាងហ្នឹង ។
“នាងជាក្មេងបែបណាទៅនេះ….ញ៉ាំនំហើយក៏មិនយកទៅចោលក្នុងធុងដែរ” ទោះដៃកំពុងតែបោសថង់នំមែនពិត តែមាត់ក៏រអ៊ូរងូវៗ បើដូចកាលពីមុនវិញ គេច្បាស់ជាដឹកដៃខេតមកជេរទៀតហើយ តែសំណាងខេតមានមធ្យោបាយដោះបញ្ហាជាមួយគេទាន់ ។
“កន្ត្រកដាក់ខោអាវក៏មាន មិចក៏មិនចេះទុកដាក់សោះអញ្ចឹង?...បើខ្ញុំមកមិនទាន់ផ្ទះនេះដឹងតែក្លាយទៅជាវាលចាក់សម្រាម” គេនៅខាងក្រោមនេះតែម្នាក់ឯង ទោះរអ៊ូដល់ស្លាប់ទៀត ក៏អ្នកបង្កហេតុមិនឮផង ថាមិនត្រូវពេលនេះឃ្លុំភួយដេកទៀតហើយទេដឹង?
គិតៗទៅ អេឌែនជាមនុស្សប្រុសកម្រណាស់ ការងារផ្ទះគេធ្វើមិនប្រកាន់ខ្លួន ថាជាតួនាទីរបស់អ្នកណា ឬគេអាងខ្លួនមានឋានៈខ្ពស់ ដើរប្រើគេឲ្យតែបានឡើយ ។ សូម្បីតែពេលនេះគេបានចំអិនម្ហូបពេលព្រឹក យ៉ាងស្ទាត់ជំនាញ ដៃក្រាស់សុទ្ធតែសរសៃ ចាប់កាន់ដៃខ្ទះគ្រវីគ្រវ៉ាត់ ក្រឡាប់ពងក្រឡុកចៀននៅក្នុងខ្ទះមួយ ឯខ្ទះមួយទៀតគេឆាបង្គា ដែលមានក្លិនឈ្ងុយ និងពណ៌ស្រស់ស្អាត ។ បន្ទាប់ពីឆ្អិតរួចរាល់ អ្នកប្រុសម្នាក់នេះ ក៏លើកចាក់ដាក់ចាន លើកទៅលើតុ មានបែងចែកជាពីរចំណែក ដែលមិនមែនមានតែពីរមុខហ្នឹងទេ នៅលើតុក៏មានឆ្នាំស៊ុបតៅហ៊ូ ត្រីសាម៉ុនចៀន និងជ្រក់ឆៃថាវទៀតផង ។
YOU ARE READING
Part-II, ????????????????????? ????I&II (On going)
RomancePart-II is publishing.... Part-I, completed ????? & ????? ??????????? ????????????? ?????????????????????????????????????! ????????????????? ??????????????????? ??????????????????????????????????? '???????' ????????????? ???????????????????????????...
??+??
Start from the beginning
