抖阴社区

?????2[????????????????]

Start from the beginning
                                    

ស៊ាវរ៉ាន់«អាភូ ម៉េចបានជាមកកាត់អាវសង្សាររបស់យើង»

ភូវីន«អាវមួយនេះមុនដំបូងគួរតែជារបស់យើង បើយើងមិនបានអ្នកណាក៏មិនបានដែរ ចឹងគួរតែកាត់ចោលតែម្ដងទៅ»

ស៊ាវរ៉ាន់«ឯងសម្អាងអី គិតថាឯងមានលុយទិញដែរហ៎»

ភូវីន«អ្នកណាថាយើងគ្មានលុយទិញ»

ស៊ាវរ៉ាន់<<ហឹស តាមពិតឯងចាយលុយរបស់បងផនសោះ នេះឯងគ្រាន់តែមនុស្សជំនួសបងយើងប៉ុណ្ណោះ កុំធ្វើរឹកដូចបងផនស្រលាញ់ឯងខ្លាំងណាស់ចឹង>>

ភូវីន<<ជាមនុស្សជំនួសវាយ៉ាងម៉េច យ៉ាងណាក៏គេឲលុយយើងចាយដែរ>>ភូវីននិយាយឌឺទៅកាន់ស៊ាវរ៉ាន់

ស៊ាវរ៉ាន់លាដៃទៅទះភូវីន តែត្រូវភូវីនចាប់ជាប់ និងរុញនាងទៅនឹងឥដ្ឋ ភ្លាមនោះផនក៏ដើរចូលមកដល់ក្នុងហាង

ផន<<នេះអ្នកទាំងពីរកំពុងធ្វើអ្វីនឹង>>ផនសម្លុតសួរទៅកាន់ពួកគេ ដោយទឹកមុខកំណាច

ស៊ាវរ៉ាន់<<គឺវារុញខ្ញុំណាបង>>ចង្អុលទៅភូវីន ផនក៏បានងាកទៅមើលភូវីន

ភូវីន<<ហឺយយយ!! អាភូ ឯងច្រលំចេញចរិកពិតឲគេដឹងហើយ >>និយាយក្នុងចិត្ត បូករួមនឹងទឹកមុខភ័យៗ

ផន<<តើអូនមានកើតអីដែរទេ ភូ?>>

ភូវីន<<ហាស!! នេះគេមិនខឹងខ្ញុំទេហ៎>>គិតក្នុងចិត្ត គេពិតជានឹកស្មានមិនដល់ថាគេនឹងបារម្ភខ្លួននោះទេ

ផន<<ភូ តើគេធ្វើអ្វីមកលើអូន>>

ភូវីន<<អឺ...!! >>

ផន<<អូននិយាយមក>>

ពេលនោះStaffក៏បានលូកមាត់ បន្ទាប់ពីបាត់មាត់ជាយូរ

Staff<<ចាសគឺអ្នកនាងខាងនេះដណ្ដើមខោអាវរបស់លោកភូវីន>>ចង្អុលទៅកាន់
ស៊ាវរ៉ាន់

ស៊ាវរ៉ាន់<<គ្រាន់តែជាខោអាវសោះ>> នាងគឺខឹងជាខ្លាំង គ្រាន់តែរឿងខោអាវសោះ ក៏ភូរករឿងនាងដែរ

??? ???????????????Where stories live. Discover now