抖阴社区

                                    

ក្វាន់«ចាគឺ ខ្ញុំមិនបានមើលផ្លូវ មេកងទៅណាមកណាមែនទេបានជាមកផ្សារបែបនេះ»
មេកងចក្រៃយ៍«គឺខ្ញុំ គាប់ជួនខ្ញុំមកពិនិត្យមើលក្នុងភូមិ ក៏ឈានមកផ្សារជាមួយសែបបន្តិច»
«កុហកទាំងស្រុងហើយនេះ តាមពិតលបមើលគេមកសោះហើយមេកងនេះ» ការគិតក្នុងចិត្តរបស់សែប ក្រោយពេលលឺសម្ដីមេកងរកលេសហើយ រួចក៏ងាកមុខញញឹមដាក់ស្រីក្វាន់បញ្ជាក់ថែម
មេកងចក្រៃយ៍«យប់មិញហេតុអីក្វាន់ទៅផ្ទះតែឯង ចុះប្អូនស្រីម្នាក់នោះមិនជូនទៅដូចរាល់ដងចឹង»
ក្វាន់«ចា ខ្ញុំក៏មិនដឹងដូចគ្នាតែប្រហែលមកពីគាត់រវល់ហើយមើលទៅ តែមិនអីទេខ្ញុំយល់ចិត្តគាត់» ក្វាន់និយាយរួចក៏ញញឹម
សែប«ហ៊ូយ...យល់ចិត្តផងហីនៀក» សែបលឺភ្លាមបញ្ចេញសកម្មភាពភ្ញាក់ផ្អើលលាន់មាត់ភ្លាមៗតែម្ដង មេកងក៏សម្លឹងមុខសែបទើបសែបឈប់និយាយ តែក្វាន់បែរជាញញឹមងក់ក្បាលដាក់សែបយ៉ាងស្រស់ទៅវិញ មេកងក៏ចេះតែសម្លឹងមើលមុខសែបមិនដាក់ភ្នែកសោះហើយ
មេកងចក្រៃយ៍«ខ្ញុំមិនទាន់ដឹងទេថាក្វាន់មានរឿងអីមុននេះ បើតាមដែលមើលទៅច្បាស់ជាមានរឿងអីមិនខានឡើយ» មេកងក៏បង្វែរសាច់រឿងវិញ
ក្វាន់«គឺខ្ញុំ....» ក្វាន់ទាក់ទើឆ្លើយមិនចេញព្រោះរឿងក្នុងចិត្តវាពិបាកនឹងនិយាយខ្លាំងពេក
តាមដងផ្លូវទៅផ្ទះរបស់ស្រីក្វាន់ មេកង សែបនិងក្វាន់បណ្ដើរគ្នាបណ្ដើរ និយាយតាមផ្លូវបណ្ដើរ
«ហាសថាមិច?ធ្វើប្រពន្ធចុងចឹងហេស?» មេកងនិងសែបក្រោយដឹងរឿងហើយក៏ភ្ញាក់លាន់មាត់ទាំងពីរនាក់ ក្វាន់ក៏បានត្រឹមតែងក់ក្បាលតិចៗតបទៅវិញទាំងទឹកមុខអស់សង្ឃឹម
មេកងចក្រៃយ៍«ចេះល្អទេ? ស្អែកនេះទុកឲ្យខ្ញុំជាអ្នកទៅជួយអ្នកនាងចុះ» មេកងក៏ឈោងដៃ ចាប់កាន់អង្អែលដៃក្វាន់ថ្នមៗ ព្រមទាំងនិយាយយ៉ាងពិរោះ ទឹកភ្នែកក្វាន់ក៏រលីងរលោងឡើងមុននឹងងក់ក្បាលយល់ព្រមតិចៗ
មេកងចក្រៃយ៍«ល្អណាស់ យប់ស្អែកខ្ញុំនឹងចូលទៅជួយអ្នកនាង កុំបារម្ភអីខ្ញុំនឹងមិនអីនោះទេ»
ក្វាន់«ចា..» ស្រីក្វាន់លឺហើយរំភើបក្នុងចិត្តពេកក៏ញញឹមឡើងទាំងទឹកភ្នែកហូរចុះមក ទាំងញញឹម មេកងក៏យកដៃមកជូតទឹកភ្នែកចេញឲ្យស្រីក្វាន់ថ្នមៗ ទាំងពីរនាក់ក៏នៅឈរសម្លឹងមើលមុខគ្នាទាំងញញឹមមិនឈប់ សែបដែលនៅជិតនោះចេះតែឈរមើលឡើងចំហរមាត់មុននឹងគ្រហែមឡើងតិចៗ «អាហែម..» សម្លេងនេះធ្វើឲ្យមេកងនិងស្រីក្វាន់ភ្ញាក់ខ្លួនមកវិញ ដកខ្លួនចេញពីគ្នាបន្តិចទាំាំងអៀនរៀងខ្លួន
មេកងចក្រៃយ៍«និយាយចឹងល្ងាចនេះអ្នកនាងរៀនបាញ់កាំភ្លើងទេ?»
ក្វាន់«លោកមេកងបង្រៀនទេ? បើលោកមេកងបង្រៀនខ្ញុំក៏នឹងទៅ»
មេកងចក្រៃយ៍«ចាំបង្រៀនស្រាប់ហើយ» មេកងឆ្លើយទាំងញញឹម ក្វាន់ក៏ញញឹមតបឡើង ទាំងពីរនាក់ក៏ឈរញញឹមមើលមុខគ្នាម្ដងទៀត
នៅឯក្នុងព្រៃ អាទិត្យកំពុងតែអង្គុយនៅមាត់ទឹកជ្រោះដែលហូរកាត់មក អង្គុយទាំងទឹកមុខដូចជាភ្លឹកនឹកគិតរឿងអ្វីម្យ៉ាង ចាន់ដែលដើររកផ្កាអង្គារដីឃើញអាទិត្យអង្គុយតែឯងក៏ដើរមកអង្គុយក្បែរ
ចាន់«បងអាទិត្យ! បងមិនសប្បាយចិត្តរឿងអីហេស?»
អាទិត្យ«ហ៊ឺស...អត់ទេ!» អាទិត្យធ្វើជាសើចតិចៗ
ចាន់«កុហក រាល់ដងបងមិនដែលបែបនេះទេ មានរឿងអីក៏ប្រាប់ខ្ញុំមកណា»
អាទិត្យ«គ្មានអីទេ បងគ្រាន់តែគិតពីអនាគតខ្លួនឯង» អាទិត្យនិយាយទាំងញញឹមតិចៗហើយក៏អោនមុខចុះ
ចាន់«អនាគត? បងចង់ធ្វើអីហេស? ឬមួយក៏បងគិតចង់យកសង្សារ»
អាទិត្យ«មិនមែនចឹងទេ បងគ្រាន់តែគិតថាបងនៅមានបងប្អូនទៀតទេ ឬមួយបងត្រូវគ្មានបងប្អូន រស់នៅតែឯងបែបនេះរហូត សូម្បីតែបងប្រុសខ្លួនក៏មិនចាំឈ្មោះផង គ្មានប៉ាគ្មានម៉ាក់ដូចគេ បងមិនដឹងថាជីវិតបងទៅជាយ៉ាងណាទេ ហ៊ឺស..»
ស្ដាប់អាទិត្យនិយាយហើយចាន់ក៏លូកដៃទៅចាប់ដៃអាទិត្យមកអង្អែលថ្នមៗមុននឹងនិយាយលួងលោមអាទិត្យ
ចាន់«កុំគិតចឹងអីបង បងនៅមានខ្ញុំ នៅមានពុក នៅមានអ៊ុំស៊ីង ពួកយើងនឹងមិនចោលបងទៅណាទេ ក៏មិនឲ្យបងនៅតែម្នាក់ឯងដែរ ខ្ញុំនឹងនៅក្បែរបងរហូត ណា!»
អាទិត្យស្ដាប់ហើយក៏ញញឹមបន្តិចមុននឹងដាក់ដៃខ្លួនពីលើដៃចាន់ រួចក៏និយាយបន្ត
អាទិត្យ«បងអរគុណច្រើនហើយ បងនឹងមិនភ្លេចគុណអ្នកនៅទីនេះទេ» ចាន់ក៏ញញឹមយ៉ាងស្រស់មុននឹងផ្ដេកក្បាលទៅលើស្មារបស់អាទិត្យ តែបានបន្តិចអាទិត្យក៏ទាញចាន់ចេញពីខ្លួន
អាទិត្យ«បងថាយើងទៅរកផ្កាអង្គារដីវិញទៅ ក្រែងលោយប់ព្រោះរៀងថ្ងៃត្រង់ដែលហើយ»
ចាន់«ចា!» និយាយរួចអាទិត្យក៏ក្រោកដើរចេញទៅមុនបាត់ ចាន់ក៏ក្រោកទៅតាមក្រោយ
ផ្ទះហ៊ាហាន
អ្នកស្រីម្លិះ«នាងក្វាន់!» គ្រាន់តែឃើញក្វាន់ដើរមកភ្លាមគាត់ក៏ស្រែកហៅភ្លាម ក្វាន់ក៏ងាកមករកទាំងទឹកមុខធុញទ្រាន់ មុននឹងឆ្លើយ
ក្វាន់«ចាស?» អ្នកស្រីម្លិះដើរចូលទៅជិតក្វាន់
អ្នកស្រីម្លិះ«នាងឯងទើបមកពីណា?»
ក្វាន់«ចាស អ្នកស្រីមើលមិនឃើញមែនទេ ថាខ្ញុំទើបមកពីទិញបន្លែ»
អ្នកស្រីម្លិះ«កុហក! នាងឯងមិនមែនទៅទិញបន្លែ»
ក្វាន់«បើមិនទិញបន្លែខ្ញុំទិញគ្រាប់បែកមែនទេ? នេះស្អីនៅក្នុងកន្រ្តកនៀក ជាគ្រាប់បែកមែនទេ?» ឃើញអ្នកស្រីម្លិះតម្លើងសម្លេងសម្លឹងមុខខ្លួន ក្វាន់ក៏សម្លឹងមុខវិញ
អ្នកស្រីម្លិះ«ឯងទើបតែមកពីជួបប្រុស នៅឯផ្សារស្មានថាយើងមិនឃើញហេស?»
ក្វាន់«ហើយចុះអ្នកស្រី? អ្នកស្រីឃើញមែនទេ? ទំនេរនៅផ្ទះមិននៅគិតតែពីដើរ ខ្ញុំជួបគេខ្ញុំក៏បានទៅធ្វើស្អីជាមួយគេ គ្រាន់តែជួបនិយាយគ្នាធម្មតា»
អ្នកស្រីម្លិះ«មីនាងក្វាន់! នាងឯង!» អ្នកស្រីម្លិះបម្រុងលើកដៃទះកំភ្លៀងស្រីក្វាន់ តែស្រីក្វាន់មិនខ្លាចនៅពើងមុខឲ្យវាយថែមទៀត
ក្វាន់«ទះមក! មិចក៏មិនទះមក អ្នកស្រីចង់ទះខ្ញុំណាស់ហីមិចក៏មិនទះមក ឬមួយក៏អ្នកស្រីខ្លាច» អ្នកស្រីម្លិះមិនហ៊ានចូលទៅជិតទះកំភ្លៀងក្វាន់ទេ ព្រោះអីក្នុងដៃស្រីក្វាន់មានកាំបិតអ្នកស្រីម្លិះក៏ដកដៃចេញមកវិញ
អ្នកស្រីម្លិះ«យើងនឹងទៅប្រាប់លោកបង ថាឯងទៅជួបប្រុស» និយាយរួចអ្នកស្រីម្លិះក៏សម្លឹងមុខក្វាន់រួចក៏ដើរចេញទៅវិញបាត់
ក្វាន់«ហ៊ើយ...» ស្រីក្វាន់ក៏ដកដង្ហើមធំដាក់ខ្លួនអង្គុយចុះលើគ្រែទាំងហត់នើយ
ផាច់! "សម្លេងទះកំភ្លៀង" ហ៊ាហានទះកំភ្លៀងមីងព្រីមមួយទំហឹងធ្វើឲ្យមីងព្រីមដួលយកដៃខ្ទប់មុខភ្លាមៗ មុននឹងងាកមកនិយាយជាមួយហ៊ាហានទាំងទឹកភ្នែក
មីងព្រីម«បង! បងចង់ធ្វើអ្វីខ្ញុំក៏បានដែរ តែបងកុំធ្វើបែបនឹងដាក់ក្វាន់អី ក្វាន់ក៏ជាកូនបងទុកអនាគតឲ្យក្វាន់ណាបងខ្ញុំសូមអង្វរ» មីងព្រីមវាមកតោងជើងហ៊ាហាននិយាយអង្វរទាំងទឹកភ្នែកញ័រអស់ខ្លួនប្រាណ តែហ៊ាហានមិនខ្វល់ថែមទាំងក្រវាសមីងព្រីមចេញមួយទំហឹង
ហ៊ាហាន«លែង! កុំមកចេះដឹង អញចង់ធ្វើអីវាក៏បាន ក្រែងនាងឯងអ្នកនិយាយខ្លួនឯងថាវាក៏ជាកូនអញ ចឹងអញចង់លក់វាឲ្យអ្នកណាជារឿងរបស់អញកុំមកចេះ»
មីងព្រីម«កុំអីបង កុំអីខ្ញុំសូមអង្វរ» មីងព្រីមវាមកក្រាបសំពះអង្វរហ៊ាហានម្ដងទៀតទាំងទឹកភ្នែក ភ្លាមនោះអ្នកស្រីក៏ដើរមកនិយាយទាំងបញ្ជួសញុះញង់បន្ថែម
អ្នកស្រីម្លិះ«យកឲ្យគេឲ្យលឿនទៅលោកបង កុំទុកឲ្យកូនវានៀក លួចទៅជួបប្រុសផ្ដេសផ្ដាស ខ្លួនជិតមានប្ដីតែលួចជួបប្រុសក្រៅ យកវាឲ្យថៅកែគៀងឲ្យលឿនទៅលោកបង» មីងព្រីមស្ដាប់លឺហើយក៏យំក្រវីក្បាល ងាកទៅអង្វរហ៊ាហានវិញ
មីងព្រីម«ខ្ញុំសុំណាបងកុំធ្វើបែបនេះដាក់ក្វាន់អី ក្វាន់មិនដឹងអីទេលោកបង» ភ្លាមនោះមីងព្រីមកំពុងតែតោងក្រាបសំពះអង្វរហ៊ាហាន ក្វាន់ក៏ដើរមកដល់ឃើញបែបនេះក៏ប្រញាប់ស្ទុះទៅរកម្ដាយ
ក្វាន់«ម៉ែ! ម៉ែ!»
មីងព្រីម«ក្វាន់កូន» ក្វាន់ងាកសម្លឹងមុខហ៊ាហាន និងអ្នកស្រីម្លិះទាំងភ្នែកក្រហម ដៃកាន់អោបម្ដាយជាប់ មុននឹងនិយាយទាំងទឹកភ្នែកស្រក់មកម៉ាត់ៗ
ក្វាន់«ប៉ា ហេតុអី? ហេតុអីក៏ធ្វើដាក់ម៉ែបែបនេះ? ម៉ែក៏ជាប្រពន្ធប៉ាម្នាក់ដែរ» លឺហើយមិនចាំយូរអ្នកស្រីម្លិះក៏តបយ៉ាងលឿន
អ្នកស្រីម្លិះ«ក៏ដោយសារនាងព្រីមនេះ វាត្រឹមតែជាប្រពន្ធចុង ហើយឯងក៏ត្រឹមជាកូនចុង គ្មានអ្នកណាគេស្រលាញ់កូនប្រពន្ធចុងជាងប្រពន្ធដើមគេទេ» ស្ដាប់សម្ដីនេះហើយក្វាន់ក៏ប្រញាប់ស្ទុះក្រោកឡើងសម្លឹងមើលមុខអ្នកស្រីម្លិះមុននឹងឆ្លើយទៅវិញ
ក្វាន់«កូនចុងវាយ៉ាងមិច? ខ្ញុំក៏មានឈាមជាកូន ក៏ល្អដែលជាកូនចុង មិនដូចអ្នកស្រីធ្វើប្រពន្ធគេរាប់ឆ្នាំ តែគ្មានកូនឲ្យគេ បើមិនចឹងប៉ាក៏មិនយកម៉ែខ្ញុំធ្វើប្រពន្ធចុងដែរ ដោយសារប្រពន្ធដើមគ្មានប្រយោជន៍បែបនេះហើយទើបគេយកប្រពន្ធចុង ហ៊ឺស...» ក្វាន់មិនខ្វល់បែរជាបកទៅនិយាយឌឺ ធ្វើឲ្យអ្នកស្រីម្លិះខឹងឈរក្ដាប់ដៃទាំងមុខក្រហមបើកភ្នែកសម្លឹងមើលក្វាន់មិនដាក់ ក្វាន់ក៏រឹតតែញញឹមឌឺដាក់ បញ្ឈឺឲ្យអ្នកស្រីម្លិះមកទះកំភ្លៀងខ្លួនទៀត
ក្វាន់«ចង់ទះខ្ញុំមែនទេ បានក៏ចូលមក មកទះមក» អ្នកស្រីម្លិះបម្រុងនឹងលើកដៃទះក្វាន់ហើយតែក៏ត្រូវឈប់វិញ
ហ៊ាហាន«បានហើយ! ឈប់ខាំគ្នាទៅបានហើយ ម្ងៃៗមិនហត់ទេហេស? នាងក្វាន់រៀបចំអីវ៉ាន់យប់នេះ ស្អែកទៅផ្ទះថៅកែគៀង» ហ៊ាហាននិយាយសម្លុតដាក់គ្រប់គ្នារួចក៏ដើរចេញទៅបាត់ទោះបីជាមីងព្រីមខំហៅយ៉ាងណាក៏ដោយ
មីងព្រីម«បង កុំអី...ហ៊ឹ...» មីងព្រីមធ្វើអ្វីមិនចេញក៏បានត្រឹមតែអង្គុយយំ ស្រីក្វាន់វិញបែរជាឈរធ្មឹងសម្រក់ទឹកភ្នែកមួយកន្លែងព្រោះស្លុតចិត្តជាមួយពាក្យហ៊ាហានអម្បាញ់មិញនេះ
អ្នកស្រីម្លិះ«សមមុខហើយ នាងខ្ញុំកញ្ជាស់គេ» និយាយឌឺដាក់ក្វាន់រួចក៏ដើរចេញទៅបាត់ ទុកឲ្យក្វាន់នឹងម្ដាយអង្គុយយំអោបគ្នាទាំងកំសត់ ក្វាន់យំបណ្ដើរខាំមាត់បណ្ដើរគុំខឹងក្នុងចិត្តដែលធ្វើអីគេមិនបាន ត្រូវគេមកវាយតំម្ដាយខ្លួនទៀត
ផ្ទះមេកងចក្រៃយ៍ កំពុងតែមានសម្លេងស្រែកច្រៀងរបស់មនុស្សស្រីនៅឯក្នុងផ្ទះរបស់លោកមេកង មេកងឆ្ងល់ថាជាអ្នកណាក៏ដើរចូលទៅមើលតែក៏ឃើញថាជាកូនស្រីរបស់មីងយ៉ែមកំពុងតែជូតផ្ទះ មេកងក៏ឈរសើច
នាងពីន«អ៊ាវ! លោកមេកងនេះ មកដល់តាំាំងពីពេលណា មិនឲ្យសម្លេងមុនសោះ» ពីននិយាយទាំងធ្វើចរិតអៀនប្រៀនដាក់មេកង
មេកងចក្រៃយ៍«លឺសម្លេងស្រែកច្រៀងទៅដល់ខាងក្រៅ ខ្ញុំស្មានថាជាអ្នកណាក៏លបៗមកមើលតែម្ដងទៅ»
នាងពីន«អួយ!លោកមេកង និយាយបែបនេះបានន័យថាមកលួចមើលខ្ញុំចឹងហេស?»
មេកងចក្រៃយ៍«ទេមិនមែនទេ ខ្ញុំគ្រាន់តែឆ្ងល់ បើជ្រុលមកជួយហើយចឹងជួយទៅចាំខ្ញុំនៅឯបន្ទប់ទឹកផង» និយាយរួចមេកងក៏ញញឹមដើរចេញទៅបាត់ ធ្វើឲ្យនាងពីនចំហរមាត់ភ្លឹកឡើងតែឯង
នាងពីន«អួយ! ឃើញទេមនុស្សប្រុសណាទោះបីជាសុភាពយ៉ាងណាក៏ត្រូវមកចាញ់ស្នេហ៍ខ្ញុំគ្រប់គ្នានឹង អួយ!» នាងពីននិយាយរួចក៏ដើរទៅបន្ទប់ទឹកបាត់ទៅ
មកដល់បន្ទប់ទឹកនាងពីនក៏ស្រាប់តែដោះខោអាវខ្លួនចេញអស់ ព្រមទាំងញញឹមស្រមើស្រមៃតែឯង ញញឹមតែឯងក្នុងបន្ទប់ទឹក
មេកងចក្រៃយ៍«ហ៊ើយ! ធ្វើអីនឹងអ្នកនាងពីន ឆាប់ស្លៀកពាក់ខោអាវវិញទៅ ខ្ញុំមិនបានឲ្យធ្វើចឹងទេ?» មេកងឃើញនាងពីនឈរគ្មានខោអាវក្នុងបន្ទប់ទឹក ក៏ប្រញាប់បិទភ្នែកដាកមុខចេញ
នាងពីន«អ៊ាវ លោកមេកង ក្រែងលោកមេកងឲ្យខ្ញុំមកចាំនៅឯបន្ទប់ទឹកចឹងហី?»
មេកងចក្រៃយ៍«គឺមិនបានឲ្យធ្វើចឹងឯណាខ្ញុំចង់ឲ្យអ្នកនាងមកជួយសម្អាតបន្ទប់ទឹកខ្ញុំឲ្យស្អាតតើ»
នាងពីន«ហ៊ឺស..» នាងពីនលឺហើយក៏ប្រញាប់ទាញខោអាវមកស្លៀកវិញទាំង ទឹកមុខខឹងដែលលោកមេកងបោកបញ្ឆោតអម្បាញ់មិញនេះ

??????????????Where stories live. Discover now