抖阴社区

                                    

ក្វាន់«លោកមេកង ខ្ញុំសុំលោកមេកងរឿងមួយបានទេ?» មេកងក៏ងើបមុខមកមើលស្រីក្វាន់
មេកងចក្រៃយ៍«រឿងអីទៅ?»
ក្វាន់«គឺរឿងម៉ែ ខ្ញុំចង់ទៅរកម៉ែ» លឺហើយមេកងក៏និយាយកាត់ភ្លាម
មេកងចក្រៃយ៍«មិនកើតទេ! ស្រីក្វាន់ទៅរកម៉ែពេលនេះមិនបានទេ ពួកវានៅតែតាមចាប់ស្រីក្វាន់បើវាឃើញស្រីក្វាន់ ឬក៏ដឹងថាស្រីក្វាន់នៅឯណា វានឹងមកតាមចាប់ស្រីក្វាន់មិនខាន» ស្ដាប់មេកងនិយាយរួចហើយស្រីក្វាន់ក៏រៀងទម្លាក់ទឹកមុខ អោនមុខចុះបន្តិច មេកងក៏និយាយបន្ត
មេកងចក្រៃយ៍«ចេះចុះ ចាំខ្ញុំចាត់ការរឿងអាថៅកែគៀងបាន ស្រីក្វាន់អាចទៅរកម៉ែបានតែត្រូវតែប្រយ័ត្នថា មិនឲ្យអ្នកណាចំណាំមុខបាន ឬក៏គេចាប់បាននោះទេ» ស្រីក្វាន់លឺហើយក៏ងើបមុខឡើងមកញញឹមដាក់លោកមេកងវិញ មុននឹងងក់ក្បាលឆ្លើយតប
ក្វាន់«ចា លោកមេកង»
មួយសន្ទុះក្រោយមក មេកងនិងក្វាន់កំពុងតែជួយលាងចានជាមួយគ្នាទាំងសើចញញឹមមិនឈប់សោះ បន្តិចក្រោយមកមេកងក៏និយាយ
មេកងចក្រៃយ៍«និយាយចឹង រួចហើយក៏ទៅផ្សារជាមួយគ្នាទៅ»
ក្វាន់«មិនកើតទេ ក្រែងមេកងជាអ្នកប្រាប់មិនឲ្យខ្ញុំចេញទៅណានោះអី?»
មេកងចក្រៃយ៍«មិនអីទេ គឺមានខ្ញុំទៅជាមួយ ខ្ញុំមានមធ្យោបាយហើយ» និយាយរួចមេកងក៏ញាក់ចិញ្ចើមដាក់ស្រីក្វាន់ ធ្វើឲ្យស្រីក្វាន់ឆ្ងល់ជាខ្លាំង
ក្រោយមកក៏ឃើញថាមេកងកំពុងឈរចាំស្រីក្វាន់បណ្ដើរមើលម៉ោងបណ្ដើរនៅកន្លែងទទួលភ្ញៀវ ក្រោយមកក៏ងាកសម្លឹងឃើញក្វាន់ដែលស្លៀកពាក់តែងខ្លួនជាមនុស្សប្រុស រួចក៏សើចតិចៗ ក្វាន់ក៏បានដើរមកជិតមេកងមុននឹងញាក់ចិញ្ចើមដាក់មេកង
ក្វាន់«តោះទៅពួកម៉ាក» និយាយរួចមេកងក៏អស់សំណើចឡើង ព្រោះស្រីក្វាន់បានយកដៃទៅកៀកកមេកង មេកងក៏ងក់ក្បាលរួចគេទាំងពីរនាក់ក៏នាំគ្នាចេញទៅ
ក្នុងផ្សារ ពេលនេះមេកងបាននាំស្រីក្វាន់មកដល់មុខហាងកាត់សម្លៀកបំពាក់មួយកន្លែង ដែលគ្រាន់តែឃើញភ្លាមក្វាន់ក៏ស្គាល់ភ្លាមថាជាកន្លែងរបស់មិត្តភក្ដិអ្នកស្រីម្លិះ ក្វាន់ក៏ប្រញាប់ដើរទៅនិយាយជាមួយលោកមេកង
ក្វាន់«លោកមេកង ខ្ញុំថាយើងត្រឡប់ទៅវិញទៅ»
មេកងចក្រៃយ៍«មិនកើតទេ អ្នកនាងគ្មានសម្លៀកបំពាក់ទេ បើឲ្យស្លៀកសម្លៀកបំពាក់ខ្ញុំរាល់ថ្ងៃ ច្បាស់ជាខ្ញុំអត់អីស្លៀកពាក់ហើយ ចឹងក៏ចូលទៅគ្មានអ្នកណាចាប់បានទេ» មេកងនិយាយរួចក៏ចាប់រុញស្មាស្រីក្វាន់ពីក្រោយ ឲ្យស្រីក្វាន់ដើរចូលទៅខាងក្នុង ពេលចូលទៅដល់ស្រីក្វាន់ក៏ខំយកដៃទាញមួកមកបាំងមុខកុំឲ្យគេចំណាំខ្លួនបាន
ភ្លាមនោះម្ចាស់ហាងក៏ដើរមករាក់ទាក់ពួកគេតែស្រីក្វាន់ខំគេចមុខចេញទុកឲ្យមេកងជាអ្នកនិយាយ «ត្រូវការសម្លៀកបំពាក់អ្វីដែលមែនទេ?»
មេកងចក្រៃយ៍«អឺ គឺខ្ញុំមកកាត់ខោអាវជូនសង្សាររបស់ខ្ញុំ» មេកងនិយាយរៀងទាក់ៗ ស្រីក្វាន់មិនធ្វើអ្វីទេចេះតែឈរអោនមុខយកដៃទាញមួកបិទ ឯម្ចាស់ហាងក៏ចេះតែចង់តាមមើលមុខស្រីក្វាន់ តែក៏ងាកមកនិយាយបន្តជាមួយមេកង «ចឹងសុំលេខចង្កេះ ដើមទ្រូង និងទំហំរូបរាងបន្តិចមកចា» ម្ចាស់ហាងក៏ហុចក្រដាសនិងប៊ិចមកឲ្យមេកង រួចក៏ងាកទៅយកសៀវភៅម៉ូតខោអាវមកហុចបន្តឲ្យមេកងមើល «នេះអាចរើសម៉ូតបានណា ធានាថាត្រូវចិត្តគ្រប់ម៉ូតតែម្ដងហើយ» មេកងក៏ទទួលយកមកមើល ហើយក៏ដើរទៅនិយាយជាមួយក្វាន់តិចៗ
មេកងចក្រៃយ៍«ស្រីក្វាន់! នេះជួយរើសម៉ូតបន្តិចទៅ» ដោយឃើញកាយវិការអ្នកទាំងពីរដូចជាលាក់លៀមម្ចាស់ហាងក៏បានសួរ «នេះអ្នកទាំងពីរជាមិត្តភក្ដិនិងគ្នាមែនទេ» ស្ដាប់លឺហើយទាំងពីរនាក់ក៏ឆ្លើយឡើងដំណាលគ្នា ស្រីក្វាន់ក៏ខំពត់សម្លេងធ្វើជាមនុស្សប្រុស «បាទ! បាទ មែនហើយ ជាមិត្តនឹងគ្នា» និយាយរួចមេកងក៏សើចតិចៗទាំងបង្ខំដូចជាមិនសមសោះ តែម្ចាស់ហាងក៏សើចដាក់វិញក៏មិនបានសួរដេញដោលអ្វីទៀតដែរ
រើសបានហើយមេកងក៏ដើរយកមកប្រាប់ម្ចាស់ហាង ហើយក៏បានហុចក្រដាសដែលបានសរសេររួចទៅឲ្យម្ចាស់ហាងវិញ
មេកងចក្រៃយ៍«នេះបើសិនជាកាត់មិនទាន់ទេ ខ្ញុំសុំរើសឈុតស្រាប់តែម្ដងបានទេ» លឺហើយម្ចាស់ហាងក៏តបវិញភ្លាមៗទាំងមិនស្ទាក់ស្ទើរ «បានៗ ចា នេះអាចរើសបាន» មេកងក៏បានដើរចូលទៅរើសឲ្យស្រីក្វាន់ទុកឲ្យស្រីក្វាន់នៅឈរបិទមុខបិទមាត់ម្នាក់ឯង
មួយសន្ទុះក្រោយទាំងពីរនាក់ក៏បានខោអាវ ម្ចាស់ហាងក៏បានហុចខោអាវមកឲ្យមេកង មុននឹងនិយាយទាំងសើចតិចៗ «នេះបើមានត្រូវការអ្វីទៀតមករកបានទៀតណា អ្នកកម្លោះទាំងពីរ នែនេះមិត្តលោកម្នាក់នេះមិនសូវមាត់សោះ ដូចជាអៀនដ៏ហើយ តែមិនអីទេចែនេះចូលចិត្តមនុស្សបែបនេះ» អ៊ីនេះនិយាយដូចជាចង់ឲ្យដៃក្វាន់ ទាំងមេកងទាំងស្រីក្វាន់ស្ដាប់ហើយក៏នាំគ្នាមើលមុខគ្នាចុះឡើងៗ មុននឹងធ្វើជាសើចតិចៗដាក់ម្ចាស់ហាងវិញ
មេកងចក្រៃយ៍«ខ្ញុំលាទៅវិញសិនហើយអ្នកស្រី» និយាយរួចមេកងនិងស្រីក្វាន់ក៏នាំគ្នាចេញទៅវិញយ៉ាងលឿន ដែលធ្វើឲ្យម្ចាស់ហាងតាមមើលមិនឈប់ហើយក៏បាននិយាយតិចៗតែម្នាក់ឯង «ម្នាក់នោះដូចជានាងក្វាន់យ៉ាងមិចមិនដឹងទេ» កំពុងតែឈរគិតម្នាក់ឯងសុខៗស្រាប់តែអ្នកស្រីម្លិះក៏ចូលមកដល់តែម្ដង ចូលមកដល់ភ្លាមក៏សួរភ្លាមតែម្ដង
អ្នកស្រីម្លិះ«អ្នកណាគេមុននេះ? ដូចជាមនុស្សប្លែកមុខដ៏ហើយ»
ម្ចាស់ហាង«គឺអ្នកកម្លោះពីរនាក់ជាមិត្តនិងគ្នាគេមកទិញខោអាវឲ្យសង្សារគេនឹងណា»
អ្នកស្រីម្លិះ«តែយើងមានអារម្មណ៍ថាដូចជាធ្លាប់ស្គាល់គេនៅឯណា មិនខ្វល់ទេមានក្រណាត់ល្អៗទេយកមកនេះមកយើងត្រូវការកាត់ខោអាវ» លឺហើយម្ចាស់ហាងក៏ប្រញាប់ប្រញាល់រត់ទៅរកក្រណាត់គំរូមកឲ្យអ្នកស្រីម្លិះមើល «ចាៗ នេះចាក្រណាត់នេះទើបតែយកមកថ្មីៗណាអ្នកស្រី» អ្នកស្រីម្លិះក៏យកក្រណាត់មកសម្លឹងមើលបន្តិច

??????????????Where stories live. Discover now